សម្ដេចធិបតី៖ ទោះបីបច្ចេកវិទ្យាទំនើបយ៉ាងណា ក៏មិនអាចដំណើរការដោយគ្មានកត្តាមនុស្សបានឡើយ

2026/08/05 11:52:22 am        234

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងអាស៊ានបូក៣ លើកទី៨ (ACCSM+3) នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចែករំលែកនូវទស្សនៈមួយចំនួនតម្រង់ទិសតួនាទី នៃនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ ដោយក្នុងនោះសម្ដេច​បានបញ្ជាក់ថា បើទោះបីជាបច្ចេកវិទ្យាទំនើបជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនអាចដំណើរការដោយគ្មានកត្តាមនុស្សបានឡើយ។

ក្នុងឱកាសនោះ សម្តេចធិបតី បានលើកទឹកចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបានតាមរយៈ ACCSM និង ACCSM+3 ក៏ដូចជាប្រធានបទឆ្នាំនេះគឺ«នវានុវត្តន៍ដើម្បីការផ្តល់សេវាកាន់តែប្រសើរ»។

សម្តេចធិបតី ក៏បានចែករំលែកនូវទស្សនៈថា នវានុវត្តន៍ត្រូវតែប្រកាន់យកវិធីសាស្រ្តប្រជាជនជាស្នូល ដែលលើសបរិវត្តកម្មឌីជីថល ដើម្បីឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ សេវាសាធារណៈត្រូវតែផ្អែកលើលទ្ធផល ហើយគួរតែត្រូវបានផ្តល់ជូនដោយងាយស្រួល សមធម៌ និងបរិយាប័ន្ន មិនទុកនរណាម្នាក់ចោល ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់។ តាមរយៈការផ្តល់អាទិភាពដល់ចក្ខុវិស័យរយៈពេលវែង លើភាពងាយស្រួលរយៈពេលខ្លី យើងកសាងទំនុកចិត្តសាធារណៈតាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលដាក់ផលប្រយោជន៍ប្រជាជនជាធំ។

សម្ដេច​ធិបតីបានបន្តថា នវានុវត្តន៍ត្រូវឈរផ្អែកលើមូលដ្ឋានគ្រឹះ នៃសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។ ដោយសាររដ្ឋសមាជិកអាស៊ាននីមួយៗ មានចំណុចចាប់ផ្តើម នៃការអភិវឌ្ឍខុសៗគ្នា គោលដៅរបស់យើង គឺកាត់បន្ថយគម្លាត និងធានាថា ប្រទេសនីមួយៗ ទទួលយកបច្ចេកវិទ្យាថ្មីៗ ជាពិសេស AI ក្នុងល្បឿនប្រកបដោយនិរន្តរភាព។

សម្ដេច​ធិបតីបញ្ជាក់ថា បច្ចេកវិទ្យា មិនអាចដំណើរការដោយឯករាជ្យដោយគ្មានកត្តាមនុស្សបានទេ ការទទួលយកឌីជីថលត្រូវតែដើរទន្ទឹមគ្នា ជាមួយនឹងការវិនិយោគបន្តបន្ទាប់លើធនធានមនុស្ស ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងសុចរិតភាព។ សម្ដេច​បញ្ជាក់ថា ទីបំផុតនវានុវត្តន៍ពិតប្រាកដក្នុងការគ្រប់គ្រង គឺពឹងផ្អែកលើការពង្រឹងស្ថាប័ន និងធនធានមនុស្ស ជាជាងឧបករណ៍ឌីជីថលតែមួយមុខ ព្រោះកិច្ចខិតខំប្រឹងប្រែងនេះទាមទារសុចរិតភាព គ្មានវេទិកាឌីជីថលណាមួយ អាចជំនួសក្រមសីលធម៌ តម្លាភាព និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះពិតប្រាកដនៃទំនុកចិត្តសាធារណៈបានឡើយ។

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់បន្ថែមថា នវានុវត្តន៍ត្រូវតែពឹងផ្អែកលើកការកសាងភាពធន់រួមក្នុងតំបន់។ ដោយសារបញ្ហាប្រឈម ជាសកលមិនអាចដោះស្រាយដោយឯកឯងបាន ពោលយើងត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន នៅក្នុងអាស៊ាន។ នវានុវត្តន៍គួរតែពង្រីកលើសពីប្រសិទ្ធភាពផ្ទៃក្នុង ដើម្បីរួមបញ្ចូលការចែករំលែកចំណេះដឹង ការគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលរួមគ្នាផងដែរ។

ក្នុងឱកាសនោះសម្ដេច​ធិបតីបានចែករំលែកនូវទស្សនៈថា ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ACCSM ត្រូវតែបន្តជាវេទិកាដ៏សំខាន់ សម្រាប់ការរៀនសូត្រទៅវិញទៅមក ពង្រឹងសមត្ថភាពរដ្ឋជាសមាជិកឲ្យសហការសម្របសម្រួល ធ្វើឲ្យគោលនយោបាយមានភាពស៊ីសង្វាក់គ្នា និងកសាងសមត្ថភាពរួមសម្រាប់បញ្ហាប្រឈមរួម។

បើតាមប្រសាសន៍សម្ដេចធិបតី កិច្ចប្រជុំ ACCSM និង ACCSM+3 ត្រូវតែបន្តដើរតួយ៉ាងសកម្មក្នុងការបកប្រែសេចក្តីថ្លែងការណ៍ និងផែនការការងារ ទៅជាលទ្ធផលជាក់ស្តែង និងព្រមទាំងលើកកំពស់គណនេយ្យភាពរួម ក្នុងការផ្តល់លទ្ធផល ក្នុងគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាជនរបស់យើង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលនឹងបន្តលើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិកាន់​កាប់​អចលន​ទ្រព្យ
2026/08/05 02:17:31 pm       
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំលើលទ្ធផលការងារ ក្នុងខែកក្កដា និងទិសដៅអនុវត្តខែសីហា
2026/08/05 02:03:36 pm        84
៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺន​នាក់​ជូន​ដល់​ប្រជាពលរដ្ឋ
2026/08/05 01:45:12 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលនឹងបន្តលើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិកាន់​កាប់​អចលន​ទ្រព្យ

2026/08/05 02:17:31 pm
​ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំលើលទ្ធផលការងារ ក្នុងខែកក្កដា និងទិសដៅអនុវត្តខែសីហា
2026/08/05 02:03:36 pm
​Mohamed Salah ខិតជិតការផ្ទេរទៅកាន់ក្លិបទួកគី Trabzonspor
2026/08/05 01:54:42 pm
​៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺន​នាក់​ជូន​ដល់​ប្រជាពលរដ្ឋ
2026/08/05 01:45:12 pm
​វិចារណកថា៖ គ្រប់បទល្មើសបរិស្ថានផ្តើមចេញពីការសម្រេចចិត្តខុសមួយលើក
2026/08/05 01:42:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/03 10:50:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/04 07:47:41 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm