Mohamed Salah ខិតជិតការផ្ទេរទៅកាន់ក្លិបទួកគី Trabzonspor

2026/08/05 01:54:42 pm        126

អតីតខ្សែប្រយុទ្ធ Liverpool និងជាប្រធានក្រុមជម្រើសជាតិអេហ្ស៊ីប Mohamed Salah កំពុង​ខិត​ជិ​ត​ការផ្ទេរទៅកាន់ក្លិប Trabzonspor នៃលីគកំពូលទួកគី បន្ទាប់ពីក្លិប​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ​បានចាប់ផ្តើមការចរចាដើម្បីនាំយកកីឡាករវ័យ ៣៤ ឆ្នាំរូបនេះមករួមក្រុម។

Trabzonspor បានចេញសេចក្តីប្រកាសថា កិច្ចព្រមព្រៀងនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។ តាម​សេចក្តីរាយការណ៍ Salah ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅទីក្រុង Istanbul ដើម្បី​ពិនិត្យ​សុខភាព មុនពេលបន្តទៅកាន់ទីក្រុង Trabzon សម្រាប់ការចុះហត្ថលេខាលើកិច្ចសន្យា។

សារ​ព័ត៌មានជាច្រើននៅអឺរ៉ុបបានរាយការណ៍ថា Salah បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​លើ​កិច្ច​សន្យា​រយៈ​ពេល ២ឆ្នាំ ជាមួយ Trabzonspor បន្ទាប់ពីបញ្ចប់អាជីពរយៈពេល ៩ ឆ្នាំជាមួយ Liverpool។

ក្នុងអំឡុងពេលលេងឱ្យ Liverpool Salah បានក្លាយជាវីរបុរសរបស់ក្លិប ដោយស៊ុតបញ្ចូលទីបានជាង ២៥០ គ្រាប់ និងរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ធំៗជាច្រើន រួមមាន Premier League ពីរលើក និង UEFA Champions League មួយលើក។ រូបគេក៏ធ្លាប់ឈ្នះពានស្បែកជើងមាស (Golden Boot) និងពានកីឡាករឆ្នើមជាច្រើនផងដែរ។

ប្រសិនបើការផ្ទេរនេះត្រូវបានបញ្ចប់ជាផ្លូវការ Salah នឹងក្លាយជាការចុះហត្ថលេខាដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ Trabzonspor ខណៈក្លិបមានគោលដៅប្រជែងជើងឯក Turkish Süper Lig និងពានរង្វាន់ UEFA Europa League នៅរដូវកាលថ្មី៕ អត្ថបទ៖ នាង សុភាវុធ



អត្ថបទដែលទាក់ទង

Hervé Renard វិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកូតឌីវ័រ ជាលើកទី២
2026/08/05 12:45:39 pm        164
អ្នកណាខ្លះអាចជាបេក្ខភាពប្រជែងតំណែងប្រធាន FIFA ជាមួយ Gianni Infantino នៅឆ្នាំ២០២៧?
2026/08/05 12:26:04 pm        171
គ្រូបង្វឹកជម្រើសជាតិកាប់វែរ ទទួលបានតំណែងដឹកនាំក្លិបអាជីពមួយនៅម៉ារ៉ុកក្រោយជោគជ័យនៅ World Cup
2026/08/05 11:36:42 am        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋសភាប្រគល់សេចក្តីព្រាងច្បាប់វិសោធនកម្មការគ្រប់គ្រងឃុំ-សង្កាត់ ជូនគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ

2026/08/05 03:43:30 pm
​មន្ត្រី៖ សហរដ្ឋអាមេរិក​លុប​សុពលភាព​ទិដ្ឋាការរបស់ឯកអគ្គរដ្ឋទូតប្រេស៊ីល ដោយសារជម្លោះការទូត
2026/08/05 03:38:22 pm
​ក្រសួងបរិស្ថាន សម្រេចឱ្យក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. នៅខេត្តកំពត បំពេញ​បែប​បទស្របតាមច្បាប់បរិស្ថានឱ្យបានត្រឹមត្រូវមុនពេលដំណើរការ
2026/08/05 03:38:14 pm
​ពាណិជ្ជកម្មគ្រាប់ធញ្ញជាតិរបស់អាហ្សង់ទីនត្រូវបានផ្អាក ខណៈកម្មករកំពង់ផែតវ៉ាប្រឆាំងក្រឹត្យកាត់បន្ថយនិយ័តកម្ម
2026/08/05 03:36:14 pm
​ប្រេស៊ីលទម្លាក់កម្រិត​ចំណងការទូតជាមួយអាហ្សង់ទីន បន្ទាប់​ពី​លោក Milei ប្រមាថលោក Lula
2026/08/05 03:31:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm