រាជរដ្ឋាភិបាលនឹងបន្តលើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិកាន់​កាប់​អចលន​ទ្រព្យ

2026/08/05 02:17:31 pm        186

រាជរដ្ឋាភិបាលលើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដោយ​ផ្តល់​ការ​អ​នុគ្រោះព្យួរការអនុវត្តពន្ធបន្ថែម, អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រា និងពន្ធ​លើ​អចលន​ទ្រ​ព្យ​លើសំណង់ចុងក្រោយ និងលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្ម សិទ្ធិ ឬ​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យដែលម្ចាស់កម្មសិទ្ធិជាយោធិន និងនគរបាលជាតិ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីជូនដំណឹង ស្តីពីគោលការណ៍លើកលែង និង​អនុ​គ្រោះ​ពន្ធ​លើ​ការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ, យោងអនុលោមតាម​ចំណារ​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ចុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ២០២៦ លើលិខិតលេខ ៧៧៦៨ សហវ.លស ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី នាយក​រដ្ឋមន្ត្រី ក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជា​ពលរដ្ឋ​នៅ​ស្រុក​ខ្សាច់​កណ្តាល ​ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជម្រាបជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ និងសាធារណ​ជន​ឱ្យ​បាន​ជ្រាប ​ដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រតាមរយៈការលើកលែង និង​អនុ​គ្រោះ​ផ្នែក​ពន្ធដាររួមមាន៖ ផ្តល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែម ចំពោះការយឺត​យ៉ាវ​ក្នុង​ការ​បង់​ពន្ធ​ប្រថាប់ត្រា ដែលត្រូវទទួលរងពិន័យស្មើនឹង ១០០ ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់ ចំពោះ​ដី​កាអម ឬដីកាបញ្ជូនហួសរយៈពេល ៣ ខែ នៃកាលបរិច្ឆេទដែលចេញពីមន្ទីររៀបចំដែនដី នគ​រូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្ត រហូតដល់ដំណាច់ឆ្នាំ២០២៧។

អនុញ្ញាតពន្យារសុពលភាពនៃសេចក្តីជូនដំណឹងលេខ ៣៦៧ សជណ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ​២០១៧ របស់ទីស្តីការគណៈ រដ្ឋមន្ត្រី ដោយអ​នុញ្ញាត​ឱ្យ​បង់​ពន្ធ​ប្រថាប់​ត្រា​តែ​មួយ​ដងលើក​ចុង​ក្រោយ ​ចំពោះករណីអចលនទ្រព្យដែលមានសាវតារ ផ្ទេរសិទ្ធិកាន់ កាប់បន្តដៃគ្នាច្រើនដង ត្រឹម​ដំណាច់​ខែ​កក្កដា ឆ្នាំ២០២៦។

អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រា និងពន្ធលើអចលនទ្រព្យលើសំណង់ចុងក្រោយ ដោយ​គ្រាន់​តែ​មាន​លិខិត​អនុញ្ញាតសាងសង់ ឬមានការបញ្ជាក់ពីសំណង់ ដោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ លើ​កាលបរិច្ឆេទសាងសង់។ និងការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ​កាន់​កាប់​អចលន​ទ្រព្យ​ដែលម្ចាស់កម្មសិទ្ធិជាយោធិន និងនគរបាលជាតិដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណនិងតួនាទីភារកិច្ចពីអង្គភាពសាមី។ ការអនុគ្រោះនេះ ពុំ​មាន​អានុភាព​ប្រតិសកម្ម ចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែល​បាន​បង់​រួច​ហើយនោះទេ។

បញ្ហានេះដែរ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ដែល​ជា​ម្ចាស់​អចលនទ្រព្យដែលមាន ឯកសារ កំពុងដំណើរការនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ឬនៅរដ្ឋបាលសារពើពន្ធ សូមរួសរាន់ទៅ បំពេញបែបបទ និង​នីតិវិធីនៃការចុះបញ្ជីដីធ្លី និងបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬ សិទ្ធិកាន់​កាប់​អចលន​ទ្រព្យ ​ឬពន្ធលើអចលន ទ្រព្យ ដើម្បីអាចទទួលបណ្ណកម្មសិទ្ធិបានឆាប់រហ័ស៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

រដ្ឋសភាប្រគល់សេចក្តីព្រាងច្បាប់វិសោធនកម្មការគ្រប់គ្រងឃុំ-សង្កាត់ ជូនគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ
2026/08/05 03:43:30 pm        38
ក្រសួងបរិស្ថាន សម្រេចឱ្យក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. នៅខេត្តកំពត បំពេញ​បែប​បទស្របតាមច្បាប់បរិស្ថានឱ្យបានត្រឹមត្រូវមុនពេលដំណើរការ
2026/08/05 03:38:14 pm        69
កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភា នៃ​អន្តរសភា​លើកទី២
2026/08/05 03:30:58 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការចរចារវាងអ៊ីរ៉ង់ និងអូម៉ង់ មានគោលបំណងបង្កើតច្រករបៀងកណ្តាលនៅច្រកសមុទ្រ Hormuz

2026/08/05 03:47:16 pm
​រដ្ឋសភាប្រគល់សេចក្តីព្រាងច្បាប់វិសោធនកម្មការគ្រប់គ្រងឃុំ-សង្កាត់ ជូនគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ
2026/08/05 03:43:30 pm
​មន្ត្រី៖ សហរដ្ឋអាមេរិក​លុប​សុពលភាព​ទិដ្ឋាការរបស់ឯកអគ្គរដ្ឋទូតប្រេស៊ីល ដោយសារជម្លោះការទូត
2026/08/05 03:38:22 pm
​ក្រសួងបរិស្ថាន សម្រេចឱ្យក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. នៅខេត្តកំពត បំពេញ​បែប​បទស្របតាមច្បាប់បរិស្ថានឱ្យបានត្រឹមត្រូវមុនពេលដំណើរការ
2026/08/05 03:38:14 pm
​ពាណិជ្ជកម្មគ្រាប់ធញ្ញជាតិរបស់អាហ្សង់ទីនត្រូវបានផ្អាក ខណៈកម្មករកំពង់ផែតវ៉ាប្រឆាំងក្រឹត្យកាត់បន្ថយនិយ័តកម្ម
2026/08/05 03:36:14 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm