កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភា នៃ​អន្តរសភា​លើកទី២

2026/08/05 03:30:58 pm        165

ភ្នំពេញ៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ​សន្និសីទប្រធានសភា នៃ​អន្តរ​សភាលើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ ហើយ​បណ្តាមេដឹកនាំប្រទេសជាច្រើន និងអង្គការអន្តរជាតិនានា នឹងអញ្ជើញ​មក​ចូល​រួម​សន្និសីទ​នេះ​។ មូលបទដែលបានកំណត់គឺ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម ពង្រឹង​នៅ​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធី” ដែលនេះគឺជាមូលបទ​ដ៏​មាន​សារ​សំខាន់ និងមានការប្រទាក់ក្រឡាគ្នាស្របទៅនឹងស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន មាន​ភាព​មិន​គោរព​ច្បាប់អន្តរជាតិ និងការដើរចេញពហុភាគីនិយម។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងប្រាប់ BTV ថា សម្រាប់ស្ថាប័ននីតិប្បញ្ញតិ រួម​ទាំង​ស្ថាប័ន​នីតិប្រតិបត្តិ គឺបានត្រៀមខ្លួនរួច​រាល់​អស់​ហើយ​ក្នុង​ការ​ធ្វើ​​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សន្និសីទ​ប្រធានសភា នៃអន្តរសភាលើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ​២០២៦ខាងមុខនេះ។ ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ដែល​ធ្លាប់​​តែ​ឆ្លង​កាត់​នៅ​ភ្លើង​សង្គ្រាម​ដ៏រ៉ាំរ៉ៃ ប៉ុន្តែ​កម្ពុជាបានក្លាយជាប្រទេសមួយដែលមានសន្តិភាពនៅឆ្នាំ១៩៩៨ ពេល​នោះ​ជា​ឱកាសដែលកម្ពុជាបានពង្រីកខ្លួនទៅកាន់អន្តរជាតិជាបន្តបន្ទាប់ ចូលក្នុងអង្គការតំបន់ អង្គការ​អន្តរជាតិនានា និងរៀបចំជាធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ៗ​នានា​ដែ​ល​បាន​ធ្វើ​កន្លង​មក​។ តាមរយៈព្រឹត្តិការណ៍នៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ គឺជា​ឱកាស​បន្ថែម​ទៀត​សម្រាប់​កម្ពុជា​ក្នុងការបង្ហាញទៅកាន់ពិភពលោកទាំងមូលថា កម្ពុជាគឺជាប្រទេស​មួយ​ដែល​មាន​ស្ថេរភាព​ ហើយអាចចូលរួមចំណែកនៅក្នុងការដោះស្រាយបង្ហាញរបស់ពិភាពលោកបាន ពោល​គឺ​ពី​ប្រទេស​ដែលធ្លាបតែពិភពលោកចូលរួមដោះស្រាយបញ្ហារបស់កម្ពុជា ក៏ប៉ុន្តែកម្ពុជា​ប្រែ​ក្លាយ​ពី​ប្រទេស​មួយ​ដែល​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ការ​ចូលរួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​ពិភពលោក ជាពិសេសគឺការលើកកម្ពស់នៅការអនុវត្តពហុភាគីនិយម និងច្បាប់​អន្តរជាតិ​ដែល​កម្ពុជាតែងតែប្រកាន់ភ្ជាប់ ហើយក៏ទទូចឲ្យបណ្តា​ប្រទេស​នានា​ប្រកាន់​នៅ​ជំហរ​អនុវត្ត​ច្បាប់​អន្តរជាតិឲ្យបានជាក់លាក់ និងការលើកកម្ពស់នៅពហុភាគីនិយម ដែល​នា​ពេល​បច្ចុប្បន្ន​ពិភលោកកំពុងតែមានបញ្ហាដោយសារតែការដើរទៅរកឯកតោភាគីនិយម និងការ​មិន​ផ្តល់​តម្លៃ​ដល់ច្បាប់អន្តរជាតិ។ ដូច្នេះវេទិកាសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ គឺ​ជា​ឱកាស​ដែល​បណ្តាថ្នាក់ដឹកនាំនៃស្ថាប័ននីតិប្បញ្ញត្តិជួបប្រជុំគ្នាផ្តល់ជាគំនិត និងផ្តល់ជាទឡ្ហីករណ៍ និង​អំពាវនាវឲ្យមានការគោរពទៅលើច្បាប់អន្តរជាតិ ក៏ដូចជាពហុភាគីនិយម។

អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា មូលបទដែលបានកំណត់គឺ “សាមគ្គីភាពដើម្បីសន្តិភាព និង​វិបុល​ភាព​រួម ពង្រឹងនៅការអនុវត្តច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធី” ដែល​នេះ​​​គឺ​ជាមូលបទដ៏មានសារសំខាន់ និងមាន​ការ​ប្រទាក់​ក្រឡា​គ្នា​ស្រប​ទៅ​នឹង​ស្ថាន​ការណ៍​ពិភព​លោក​នាពេ​លបច្ចុប្បន្ន មានភាពមិនគោរពច្បាប់អន្តរជាតិ និងការដើរចេញពហុភាគីនិយម។ ហើយ​មូលបទដ៏សំខាន់នេះ ធ្វើយ៉ាង​ណាឲ្យ​បណ្តា​ប្រទេស​ទាំង​អស់​នាំគ្នា​ពង្រឹង​ច្បាប់​អន្តរ​ជាតិ​ឡើង​វិ​ញ ហើយបើមិនដើរតាមច្បាប់អន្តរជាតិទេ គឺពិភពលោកនឹងជួបបញ្ហាអស្ថេរភាព ឬក៏គ្មាន​សណ្តាប់​ធ្នាប់​។ ពិភពលោកនាពេលបច្ចុប្បន្នជួបបញ្ហាច្រើនដូចជាសង្គ្រាមកើតឡើងនៅអ៊ុយក្រែនរវាងរុស្ស៊ី សង្គ្រា​ម​នៅ​មជ្ឈឹមបូព៌ា សហរដ្ឋអាម៉េរិក អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ និងបញ្ហាផ្សេងៗទៀត រួមទាំង​បញ្ហា​សង្គ្រាម​រវាងកម្ពុជាជាមួយនឹងថៃ ដែលថៃឈ្លានពានមកលើកម្ពុជា។ ហើយកម្ពុជា​ក៏​កំពុង​រង​ផល​ប៉ះពា​ល់ពីពិពលោកផង ហើយក៏រងផលប៉ះពាល់​ដែល​កើត​ឡើង​ចេញ​ពី​សង្គ្រាម​ព្រំដែន​ជា​មួយ​នឹង​ថៃ​ដែរ​៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
2026/08/05 04:51:27 pm        45
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន (H.E. Dr. Kao Kim Hourn) អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦
2026/08/05 04:43:17 pm        80
អង្គភាពស៊ីម៉ាក់ និងអង្គការ APOPO បិទវគ្គហ្វឹកហ្វឺនសុនខហិតមីន និងអ្នកកាន់សុនខ​ស្រាវជ្រាវបច្ចេកទេស
2026/08/05 04:40:08 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

2026/08/05 04:51:27 pm
​ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន (H.E. Dr. Kao Kim Hourn) អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦
2026/08/05 04:43:17 pm
​អង្គភាពស៊ីម៉ាក់ និងអង្គការ APOPO បិទវគ្គហ្វឹកហ្វឺនសុនខហិតមីន និងអ្នកកាន់សុនខ​ស្រាវជ្រាវបច្ចេកទេស
2026/08/05 04:40:08 pm
​សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
2026/08/05 04:40:05 pm
​អតីតយុទ្ធជនចងចាំជានិច្ចចំពោះគុណូបការៈដ៏ធំធេងរបស់សម្តេចតេជោក្នុងបុព្វហេតុជាតិ
2026/08/05 04:34:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm