វេជ្ជបណ្ឌិត៖ ការផ្សំថ្នាំឱ្យកុមារកើតជំងឺគ្រុនឈាមដោយខ្លួនឯង កុមារប្រឈមគ្រោះថ្នាក់ដល់ជីវិត

2026/08/05 03:53:05 pm        140

វេជ្ជបណ្ឌិតជំនាញ អំពាវនាវដល់ឪពុកម្ដាយ នាំកុមារដែលមានអាការៈគ្រុនក្ដៅខ្លាំងភ្លាមៗ ទៅ​កាន់​មន្ទីរ​ពេទ្យរដ្ឋឱ្យបានឆាប់ ចៀសវាងការផ្សំថ្នាំដោយខ្លួនឯង ព្រោះអាច​ធ្វើ​ឱ្យកុមារ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។

លោកវេជ្ជបណ្ឌិត វ៉ិត ចាន់ដេត ប្រធានផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកជ័យជំនះ ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល បានប្រាប់ BTV ថា លោកមានការព្រួយបារម្ភចំពោះជំងឺគ្រុនឈាម លើកុមារ ខណៈ​ដែលមន្ទីរពេទ្យរបស់លោក មានកំណើនកុមារគ្រុនឈាមខ្ពស់ជាងឆ្នាំមុន ដល់ទៅ ៣ដង។ លោក​ថា ទន្ទឹមនិងចំនួនកុមារឈឺគ្រុនឈាមកើនឡើង ករណីធ្ងន់ក៏នៅតែមាន ពីព្រោះ​អាណា​ព្យាបាល ​បានផ្សំថ្នាំដោយខ្លួនឯង ដែលនាំឱ្យអ្នកជំងឺមានសភាពធ្ងន់ មានហូរឈាមតាម មាត់ ច្រមុះ និងក្អូតឈាមជាដើម។

ចំណែកអាណាព្យាបាល ដែលបាននាំកូនទៅសម្រាកព្យាបាល ជំងឺគ្រុនឈាម នៅមន្ទីរ​ពេទ្យ​បង្អែក​​ជ័យ​ជំនះ បានប្រាប់ថា កូនរបស់ពួកគេផ្សេងទៀត ក៏ធ្លាប់កើតជំងឺគ្រុនឈាមដែរ។ ប៉ុន្ដែ​លើ​ក​នេះ​ធ្ងន់​ជាងកូនមុនៗ ពីព្រោះមានអាការៈញាក់ និងចុកពោះខ្លាំង។ នៅក្នុងរដូវវស្សានេះ ជំងឺ​គ្រុន​ឈាម​កើន​ឡើង ពួកគេ អំពាវនាវដល់ឪពុក ម្ដាយគ្រប់រូប យកចិត្តទុកដាក់លើកូន បើកូន​ក្ដៅ​ខ្លួន​ខ្លាំង​ភ្លាមៗ សូមនាំមកកាន់មន្ទីរពេទ្យរដ្ឋឱ្យបានឆាប់ដើម្បីពិនិត្យរកជំងឺគ្រុនឈាម។

សូមជម្រាបជូនថា បច្ចុប្បន្ននេះ ការចម្លងជំងឺគ្រុនឈាម ហាក់មានចំនួនកើនឡើង លើ​មនុស្ស​ពេញ​វ័យ ​ស្រ្ដីមានផ្ទៃពោះ និងកុមារ។ ក្រសួងសុខាភិបាល អំពាវនាវដល់​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ​ពិសេសស្រ្ដីមានផ្ទៃពោះ និងកុមារ ត្រូវការពារខ្លួនពីជំងឺគ្រុនឈាម ព្រោះជំងឺគ្រុនឈាម អាច​បង្ក​គ្រោះថ្នាក់ធ្ងន់ដល់ជីវិត បើសិនព្យាបាលមិនបានត្រឹមត្រូវ ពិសេសស្រ្ដីមានផ្ទៃពោះ និង​កុមារ​។ ​បន្ថែមពីនេះក្រសួង បានទទូចដល់អាណាព្យាបាល នាំអ្នកជំងឺដែលសង្ស័យថា ឆ្លង​ជំងឺ​គ្រុន​ឈាម ដែលមានអាការៈគ្រុនក្ដៅខ្លាំងភ្លាមៗ មកកាន់មន្ទីរពេទ្យរដ្ឋ ឱ្យបានឆាប់ និងមិន​ត្រូវ​ផ្សំ​ថ្នាំ​ដោយ​ខ្លួនឯងនោះឡើយ ពីព្រោះអាចប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត៕ អត្ថបទ៖ លៀ ស៊ីណា


អត្ថបទដែលទាក់ទង

សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
2026/08/05 04:51:27 pm        44
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន (H.E. Dr. Kao Kim Hourn) អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦
2026/08/05 04:43:17 pm        79
អង្គភាពស៊ីម៉ាក់ និងអង្គការ APOPO បិទវគ្គហ្វឹកហ្វឺនសុនខហិតមីន និងអ្នកកាន់សុនខ​ស្រាវជ្រាវបច្ចេកទេស
2026/08/05 04:40:08 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

2026/08/05 04:51:27 pm
​ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន (H.E. Dr. Kao Kim Hourn) អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦
2026/08/05 04:43:17 pm
​អង្គភាពស៊ីម៉ាក់ និងអង្គការ APOPO បិទវគ្គហ្វឹកហ្វឺនសុនខហិតមីន និងអ្នកកាន់សុនខ​ស្រាវជ្រាវបច្ចេកទេស
2026/08/05 04:40:08 pm
​សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
2026/08/05 04:40:05 pm
​អតីតយុទ្ធជនចងចាំជានិច្ចចំពោះគុណូបការៈដ៏ធំធេងរបស់សម្តេចតេជោក្នុងបុព្វហេតុជាតិ
2026/08/05 04:34:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm