រដ្ឋ និងឯកជន ពង្រឹកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៣ ដើម្បីពង្រឹងដល់ការអភិវឌ្ឍជាតិ

2022/05/07 10:25:58 pm        846

ភ្នំពេញ៖ ស្ថាប័នរដ្ឋ និងឯកជន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ ក្នុងគោលលដៅជំរុញតួនាទី និងការវិនិយោគនៃវិស័យទាំងនេះ, ការពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីជំរុញវិស័យអភិវឌ្ឍន៍ឧស្សាហកម្ម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងចូលរួមក្នុងការអភិវឌ្ឍជាតិ។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២នេះ អញ្ជើញធ្វើជាអធិបតី និង​ជាសាក្សី​នៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ​អំពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និងនវានុវត្តន៍ (STI)​ និងការវិនិយោគនៃអនាគតកម្ពុជា ​រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ​ជាមួយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) និងជាមួយ Max Syndicate (តំណាងឲ្យ EZE Asia) ​ដោយមានការ​ហត្ថលេខី​នៃពិធីចុះហត្ថលេខា រវាងឯកឧត្ដម ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋាន​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ និងលោក Poul Carey Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) ។

ទាក់ទងការចុះហត្ថលេខានេះ, គឺគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការវិនិយោគនៃអនាគតកម្ពុជា ដោយផ្អែកលើគោលការណ៍សំខាន់ៗ​មួយចំនួនរួមមាន៖ ការជំរុញតួនាទីនៃវិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ និងនវានុវត្តន៍ ដើម្បី​ពង្រឹង​ប្រព័ន្ធនវានុវត្តន៍ជាតិ ​ការអភិវឌ្ឍឧស្សាហកម្ម ​និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង​ជនបរទេស​ទេសចរណ៍កម្ពុជា, ការទទួលស្គាល់តួនាទីរបស់ MISTI ជាមួយ IBC និង Max Syndicate ក្នុងការ​អភិវឌ្ឍ​វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ​ដែលមានផែនទីបង្ហាញផ្លូវ STI កម្ពុជាឆ្នាំ ២០៣០, និង​ការជំរុញសហការគ្នា​ ដើម្បីគាំទ្រ ​និងចូលរួមក្នុងការអភិវឌ្ឍជាតិជាដើម។

ក្នុងពិធីនេះ, ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ​បានចាត់ទុកការចុះហត្ថលេខានេះ មានសារៈសំខាន់មួយណាស់​ ដើម្បីពង្រឹង ​និងពង្រីកវិស័យវិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ និងនវានុវត្តន៍ មានភាព​ប្រទាក់ក្រឡា ​សម្រាប់ជាផែនទីចង្អុលផ្លូវ ​និងជាផ្នែកមួយយ៉ាងសំខាន់ផងដែរ សម្រាប់​ជំរុញ​វិស័យការវិនិយោគ ​ក៏ដូចជាពង្រឹងវិស័យឧស្សាហកម្ម ​និងពាណិជ្ជកម្មរបស់កម្ពុជា។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត សង្ឃឹមថា ​តាមរយៈកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរខាងលើ នឹង​ឈានទៅពិភាក្សាលើវិស័យអាទិភាពមួយចំនួនទៀតដូចជា៖ ​ការពង្រឹងមន្ទីរពិសោធន៍ឧស្សាកម្ម, ការវិនិយោគលើវិស័យទឹកស្អាត, ​ការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាល ​បច្ចេកវិទ្យាទឹកស្អាត, និង​ការបង្កើតសួនបច្ចេកវិទ្យា វិទ្យាសាស្ត្រជាដើម ​នឹងការទទួលបានធាតុចូល លើកិច្ចសហការ​បន្ថែម​ទៀត តាមរយៈការចូលរួមរបស់ភាគី IBC ​ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ​ស្តីពីវិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និង​នវានុវត្តន៍នាពេលខាងមុខ ​ដែលកម្ពុជាជាម្ចាស់ផ្ទះ ក្នុងនាមជាប្រធានអាស៊ាន​ប្តូរវេន​នៅ​ឆ្នាំ២០២២នេះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        41
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm