សម្តេចធិបតី ណែនាំសាលារៀនត្រូវពង្រឹង​បទបញ្ជាផ្ទៃក្នុង ដើម្បីកែប្រែឥរិយាបថសិស្សកុំពឹងលើសញ្ញាបត្រ

2026/08/06 12:56:34 pm        179

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់បណ្ដាសាលារៀនទាំងសាលរដ្ឋ និងឯកជន ត្រូវពង្រឹង​បទបញ្ជាផ្ទៃក្នុង ដើម្បីកែប្រែឥរិយាបថសិស្ស កុំឱ្យសិស្ស​កុំពឹងលើសញ្ញាបត្រ ប៉ុន្ដែ​ត្រូវ​មានសញ្ញាឃើញក្រោយបញ្ចប់ការសិក្សា គឺមានជំនាញពិតប្រាកដ។

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា សាលារៀនដើរតួនាទីសំខាន់ដែលសលាខ្លួនឯងមិនដឹងខ្លួន។ សម្ដេច​បញ្ជាក់ថា តួនាទីសំខាន់នោះ គឺការ​រៀបការ​បង្រៀន និងបទបញ្ជាផ្ទៃក្នុងរបស់សាលា។ សម្ដេច​បន្តថា ទម្ងន់នៃកម្រិត​កម្មវិធិសិក្សា និងបទបញ្ជាផ្ទៃក្នុងនេះ គឺមានឥទ្ធិពលសំខាន់ណាស់ ពាក់ព័ន្ធនឹងការ​សិក្សា​របស់​សិស្ស ជាពិសេស​ពេលសិស្ស​បញ្ចប់ការ​សិក្សា ចេញទៅធ្វើការជាស្ដែង​នៅក្នុងសង្គម​ ដែល​ឥរិយាបទសិស្សនេះនឹងបញ្ហា​ពី​លទ្ធផលពិតប្រាកដនៃការ​សិក្សា​របស់ពួកគេ។

សម្ដេច​ធិបតីបានលើកឡើងថា សិស្សក្នុងពេលកំពុងសិក្សា ពួកគេមិនអាចដឹងទេថា ការ​ដាក់កម្រិត និងបទបញ្ជាផ្ទៃក្នុងតឹងរឹង​នៅសាលារៀន គឺបានជួយដល់ការ​សិក្សា​របស់ពួកគេ ប៉ុន្តែនៅពេលដែលពួកគេបញ្ចប់ការ​សិក្សា​ចេញទៅធ្វើការងារ​ជាក់ស្ដែង​នៅក្នុងសង្គម ពួកគេនឹងដឹងថា​ ការ​តឹងរឹង​ ការ​កែប្រែ​ឥរិយាបថរបស់សាលារៀន​ចំពោះពួកគេ គឺកំពុង​ធ្វើឱ្យពួកគេក្លាយជា​ធនធានមនុស្ស​ដ៏រឹងមាំនៅក្នុង​សង្គម មានការ​ទទួលខុសត្រូវ​ខ្ពស់លើការ​អនុវត្ត និងដោះស្រាយ​កិច្ចការងារ​ផ្សេង​ៗ។

សម្ដេច​ធិបតីបានថ្លែង​ថា​៖«ការរៀបចំគោលគំនិត បទបញ្ជាផ្ទៃក្នុងរបស់សាលានេះ គឺសំខាន់ណាស់ គឺសម្រាប់អប់រំមនុស្សដែលយើងរស់រាល់ថ្ងៃ។ បទបញ្ជាផ្ទៃក្នុងសាលាតឹងរឹង គឺចង់បង្រៀនមនុស្សថា ការងារលំបាក តែបណ្ដុះមនុស្សកុំឱ្យយកផ្លូវកាត់ ត្រូវហ៊ានស្មោះត្រង់ បានប៉ុន្មានប្រសើរជាងគេដេញចេញ (ដេចចេញពីសាលា)»។

សម្ដេច​ធិបតីបន្តថា ជឿចុះ កុំខ្លាចសិស្សរត់ កុំខ្លាចលំបាក ព្រោះបទពិសោធន៍ហើយ មនុស្សយើងមានសមត្ថភាពមានសក្ដានុពលធំហើយ តែសំខាន់ដាក់នៅក្នុងបរិស្ថានដែលអាចធ្វើបាន ដូចខ្ញុំតែងនិយាយលេងថា របងពីរម៉ែត្រលោតមិនរួច តែដល់ពេលមានឆ្កែខាំបែរជាអាចលោតរួច។ សាលាមិនមែនគ្រាន់តែជាមជ្ឈមណ្ឌលដើម្បីតែផ្ដល់សញ្ញាបត្រ ឬមួយក៏ផ្ដល់ពិន្ទុល្អដល់សិស្សទេ ប៉ុន្ដែសាលាគួរតែជាកន្លែងដែលដាក់របៀបបង្រៀន ឬក៏លក្ខខណ្ឌបែបនេះ ដើម្បីឱ្យសិស្សយកសញ្ញាបត្រនោះ បូកជាមួយនឹងជំនាញដែលគាត់បានពិន្ទុប៉ុន្មានក៏ដោយ ប៉ុន្ដែចេញទៅវិញរបៀបរបបដែលគាត់យកពិន្ទុនេះគឺច្បាស់លាស់ បើគាត់ពឹងតែ AI ហើយយើងឱ្យជាប់ដែរ គាត់ទៅធ្វើការអត់បានទេ។

សម្ដេចបន្តថា៖«កុំភ្លេចថា បើសិស្សម្នាក់ៗ អត់ច្បាស់លាស់ ប្រទេសជាតិមួយនឹងមានធនធានមនុស្សដែលលំបាក»។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្រើនរំលឹកដល់គ្រឹះស្ថានអប់រំទាំងអស់ កុំទម្លាក់គុណភាពដើម្បីតែការប្រកួតប្រជែង ឬធ្វើឱ្យសិស្សទទួលបានសញ្ញាបត្រដោយមិនបាច់រៀន ដោយសម្ដេចបានសង្កត់ធ្ងន់ថា សាលារៀនត្រូវការពង្រឹងបទបញ្ជាផ្ទៃក្នុង កម្មវិធីសិក្សា និងវិន័យ ដើម្បីកែប្រែឥរិយាបថសិស្សឱ្យមានសមត្ថភាពពិតប្រាកដ និងមិនត្រូវពឹងផ្អែកតែលើសញ្ញាបត្រនោះឡើយ៕

 

អត្ថបទដែលទាក់ទង

គណបក្សនយោបាយ មានសុទិដ្ឋិនិយម​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និសីទ​ប្រធាន​សភា​នៃ​អន្តរសភានាចុងខែសីហានេះ
2026/08/06 04:51:11 pm        47
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនជាតិថៃ ១៤នាក់ ពាក់ព័ន្ធករណី Online Scams និង​បទ​ល្មើស​ផ្សេងៗទៀតចេញពីកម្ពុជា
2026/08/06 04:27:51 pm        119
ក្រុមហ៊ុនក្នុងស្រុកមួយចំណាយទុនជាង ១០ លានដុល្លារ វិនិយោគលើការកែច្នៃអំបិលនៅខេត្តកំពង់ស្ពឺ
2026/08/06 04:09:41 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សនយោបាយ មានសុទិដ្ឋិនិយម​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និសីទ​ប្រធាន​សភា​នៃ​អន្តរសភានាចុងខែសីហានេះ

2026/08/06 04:51:11 pm
​គ្រួសារកសិករកូឡុំប៊ី រក្សាកេរតំណែលឲ្យរស់រាន តាមរយៈការអភិរក្សពិធីបុណ្យផ្កា
2026/08/06 04:44:27 pm
​លីបង់ និងអ៊ីស្រាអែលរាយការណ៍ពីវឌ្ឍនភាពក្នុងកិច្ចចរចាទីក្រុងរ៉ូម ខណៈអំពើហិង្សានៅតាមព្រំដែនកើនឡើង
2026/08/06 04:42:55 pm
​អាកាសយានដ្ឋានវេណេស៊ុយអេឡា ចាប់ផ្តើមឡើងវិញជើងហោះហើរដឹកជំនិញ ក្រោយការរញ្ជួយដី
2026/08/06 04:40:56 pm
​អ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ី ខណៈទីក្រុងមូស្គូវាយប្រហារស្ថានីយរថភ្លើង និងនាវា
2026/08/06 04:39:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm