កំពង់ចាម៖ នៅរសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២នេះ វីរៈសេនីយ៍ឯក ភីសានុ សារ៉ាក់ធី បានដឹកនាំប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោកថៃ
អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។







