ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាចែក​រំលែកបទ​ពិសោធន៍​ជោគជ័យ​នៃ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ជូន​ប្រទេស​ជា​សមាជិក​អាស៊ាន និងដៃគូ ក្នុងកិច្ចប្រជុំ ACCSM និង ACCSM+3 ឆ្នាំ២០២៦

2026/08/06 03:00:57 pm        123

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា​ប្រធាន​កិច្ច​ប្រជុំ ​ACCSM និង ACCSM+3 បានមានប្រសាសន៍ថា ការដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀ​ប​ចំ​កិច្ច​ប្រជុំ​ ACCSM និង ACCSM+3 ឆ្នាំ២០២៦ គឺជាឱកាស​ដ៏​សំខាន់​ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធន៍ ​និងសមិទ្ធផលនៃការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា ជូនដល់​បណ្តា​ប្រទេស​ជា​សមាជិកអាស៊ាន និងប្រទេសដៃគូ +៣ ដែលបានចូលរួមកិច្ចប្រជុំនេះ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រធាន​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​អាស៊ាន​ទទួល​បន្ទុក​វិស័យ​មុខងារ​សាធារណៈ (ACCSM) និងកិច្ចប្រជុំអាស៊ានបូកបី (ACCSM+3) បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ថា ព្រះរាជាណាចក្រ​កម្ពុជា​មាន​កិត្តិយស​ធ្វើ​ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើវិស័យមុខងារសាធារណៈលើកទី២៣ (23rd ACCSM) និង កិច្ចប្រជុំអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្តីពី​កិច្ច​ការ​មុខ​ងារ​សាធារណៈ ក្រោមប្រធានបទ «នវានុវត្តន៍​សម្រាប់​ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់​តែប្រ​សើរ​ឡើង​»​។

 នេះជាលើកទី២ហើយ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដឹកនាំ​កិច្ចប្រជុំនេះ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន និងដៃគូអាស៊ានបូកបី ក្នុងការជំរុញនវានុវត្តន៍ ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។

  ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំទាំងពីរនេះ។ ឯកឧត្ដមបាន​កោតសរសើរថា​ ការៀបចំមានភាពម៉ត់ចត់ ច្បាស់លាស់​ និង​ទទួលបាននូវស្នាមញញឹម ភាពកក់ក្តៅ និងសុខសុវត្ថិភាពដល់អ្នកចូលរួមទាំងអស់​​។ ការរៀបចំកិច្ចប្រជុំនេះគឺទទួលបានលទ្ធផលជាទីមោទនៈជាច្រើន រួមមាន ការអនុម័តចេញសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពី ការជំរុញនវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈ​ឱ្យកាន់តែប្រសើរឡើង​។ ឯកឧត្ដម បញ្ជាក់ថា ការចេញ​សេចក្តីថ្លែងការណ៍រួមនេះ គឺទទួលបានការកោតសរសើរជាខ្លាំងពីបណ្តារដ្ឋជាសមាជិកអាស៊ាន និងប្រទេសដៃគូ +៣ ដែលបានចូលរួមកិច្ចប្រជុំថា វាមានភាពចាំបាច់ក្នុងការ​ជំរុញនវានុវត្តន៍នៅក្នុង​សេវាសាធារណៈរបស់រដ្ឋ។​

  ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ថែមទៀតថា កម្ពុជាបានដឹកនាំសម្របសម្រួល​ទៅលើអ្វីជាលក្ខខណ្ឌយោង​នៃកិច្ចសហប្រតិបត្តិការ​អាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ និង វិធានការ​នៃនីតិវិធីកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់​នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពី កិច្ចការមុខងារសាធារណៈ។ នេះគឺឆ្លុះបញ្ចំាងថា កម្ពុជាបានរៀបចំឯកសារគតិយុទ្ធកាន់តែរឹងមាំថែម​ទៀត​ ដែលជាមូលដ្ឋានសម្រាប់ដំណើរការកិច្ចប្រជុំ ACCSM លើកក្រោយៗទៀត។ ទន្ទឹមនឹងនេះ កម្ពុជា​ ក៏បានចេញសេចក្តីថ្លែងការណ៍​ស្តីពីកិច្ចសហការ​បណ្តាញរដ្ឋបាលថ្នាក់មូលដ្ឋានក្នុងអាស៊ាន ផងដែរ​។​

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ទៀតថា បទពិសោធន៍ដែលកម្ពុជាបានចែករំលែក ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងផ្តោតលើការបម្រើប្រជាពលរដ្ឋជាស្នូល ស្របតាមចក្ខុវិស័យនៃការធ្វើទំនើបកម្មវិស័យសាធារណៈ។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានសម្តែងការត្រៀមខ្លួនក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរចំណេះដឹងជាមួយបណ្តាប្រទេសជាសមាជិក ដើម្បីរួមចំណែកលើកកម្ពស់ឧត្តមភាពនៃអភិបាលកិច្ច និងការអភិវឌ្ឍវិស័យសេវាសាធារណៈនៅក្នុងតំបន់៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

គណបក្សនយោបាយ មានសុទិដ្ឋិនិយម​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និសីទ​ប្រធាន​សភា​នៃ​អន្តរសភានាចុងខែសីហានេះ
2026/08/06 04:51:11 pm        49
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនជាតិថៃ ១៤នាក់ ពាក់ព័ន្ធករណី Online Scams និង​បទ​ល្មើស​ផ្សេងៗទៀតចេញពីកម្ពុជា
2026/08/06 04:27:51 pm        120
ក្រុមហ៊ុនក្នុងស្រុកមួយចំណាយទុនជាង ១០ លានដុល្លារ វិនិយោគលើការកែច្នៃអំបិលនៅខេត្តកំពង់ស្ពឺ
2026/08/06 04:09:41 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សនយោបាយ មានសុទិដ្ឋិនិយម​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និសីទ​ប្រធាន​សភា​នៃ​អន្តរសភានាចុងខែសីហានេះ

2026/08/06 04:51:11 pm
​គ្រួសារកសិករកូឡុំប៊ី រក្សាកេរតំណែលឲ្យរស់រាន តាមរយៈការអភិរក្សពិធីបុណ្យផ្កា
2026/08/06 04:44:27 pm
​លីបង់ និងអ៊ីស្រាអែលរាយការណ៍ពីវឌ្ឍនភាពក្នុងកិច្ចចរចាទីក្រុងរ៉ូម ខណៈអំពើហិង្សានៅតាមព្រំដែនកើនឡើង
2026/08/06 04:42:55 pm
​អាកាសយានដ្ឋានវេណេស៊ុយអេឡា ចាប់ផ្តើមឡើងវិញជើងហោះហើរដឹកជំនិញ ក្រោយការរញ្ជួយដី
2026/08/06 04:40:56 pm
​អ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ី ខណៈទីក្រុងមូស្គូវាយប្រហារស្ថានីយរថភ្លើង និងនាវា
2026/08/06 04:39:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm