ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣

2026/08/06 04:37:14 pm        129

ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) សម្រាប់វគ្គជម្រុះពូលC កំពុងឡើងកម្ដៅ ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៣ ដោយក្រុមនីមួយៗ បានបង្ហាញភាពខ្លាំង និងមានឱកាសស្វែងរកពិន្ទុរៀងៗខ្លួន។

ក្នុងចំណោមបេក្ខភាព ៤ក្រុម សុទ្ធតែរកបានពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ២ប្រកួត ក្នុងនោះសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល រកបាន ៤ពិន្ទុ ឈរលេខ១ ក្រោយវាយបកស្មើម្ចាស់ផ្ទះភ្នំដាមហានគរខេត្តតាកែវ ៣-៣ ខណៈក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានហក់មកឈរលេខ២ បន្ទាប់ពីយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ២-១ កាលពីថ្ងៃពុធកន្លងទៅ។

ក្រោយចែកគ្នា ១ពិន្ទុជាមួយក្រុមម្ចាស់ផ្ទះតាកែវ លោក ហង់ សុខនូ គ្រូបង្វឹកក្រុមសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាលថា ក្រុមខ្លួនបានបង្កកំហុសបច្ចេកទេសមួយចំនួន ទើបធ្វើឲ្យការប្រកួតបញ្ចប់ដោយភាពស្វិតស្វាញ រហូតដល់ម៉ោងបន្ថែម ទើបអាចមានឱកាសរកបានគ្រាប់តាមស្មើ ៣-៣ ទល់ក្រុមភ្នំដាមហានគរខេត្តតាកែវ ដែលជាលទ្ធផលមួយល្អ ហើយលោកនឹងបន្ដពង្រឹងក្រុមឲ្យបានកាន់តែល្អនៅប្រកួតបន្ទាប់។

ដោយឡែកលោក ផាន់ ចាន់ផាត គ្រូបង្វឹកក្រុមភ្នំដាមហានគរខេត្តតាកែវ ក៏បានលើកពីចំណុចខ្វះខាតរបស់ក្រុម ពិសេសពាក់ព័ន្ធនឹងកម្លាំង ដ្បិតកូនក្រុមភាគច្រើនជាអ្នកធ្វើការ និងសិស្ស មិនមានពេលហាត់គ្រប់គ្រាន់ ។ បែបនេះក្ដីលោកចាត់ទុកការប្រកួតស្មើជាលើកទី២ គឺជារឿងល្អមួយ ព្រោះខេត្តកណ្ដាល គឺជាក្រុមល្អមួយក្នុងពូល ហើយលោកនឹងព្យាយាមពង្រឹងក្រុមឲ្យបានកាន់តែល្អសម្រាប់ការប្រកួតសេសល់ ដើម្បីមានឱកាសឡើងវគ្គបន្ដ។

ឆ្លងកាត់ ២ប្រកួតក្នុងពូលដដែលនេះ សមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល ឈ្នះ១ និងស្មើ ១ រកបាន ៤ពិន្ទុ, ខេត្តកំពង់ស្ពឺ ឈ្នះ ១ និងចាញ់ ១ រកបាន ៣ពិន្ទុ គ្រាដែលក្រុមភ្នំដាមហានគរខេត្តតាកែវ ស្មើទាំង ២ប្រកួត រកបាន ២ពិន្ទុ និងក្រុមភ្នំពេញហ្គាឡាក់ស៊ី ធ្លាក់មកឈរបាតតារាង មាន ១ពិន្ទុ ក្រោយស្មើ ១ និងចាញ់ ១។ ផ្អែកលើស្ថានភាពបច្ចុប្បន្ន ពូលC កំពុងមានភាពតានតឹង ដ្បិតក្រុមនីមួយៗ សុទ្ធតែនៅសល់ ៤ប្រកួតក្នុងដៃ ដើម្បីស្វែងរកពិន្ទុបន្ថែម ក៏ដូចជាប្រជែងកៅអីឡើងទៅវគ្គបន្ដ។

គួរដឹងថា ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តឆ្នាំនេះ មាន ១៩ក្រុមចូលរួម និងបែងចែកជា ៥ពូល ហើយត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំ ដើម្បីស្វែងរកក្រុមលេខ១ តាមពូលនីមួយៗ និងក្រុមលេខ២ ល្អជាងគេ ៣ក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
2026/08/06 04:19:17 pm        152
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
2026/08/06 03:52:58 pm        123
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle
2026/08/06 02:42:10 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប៉ាគីស្ថានរំពឹងថា ​កិច្ចព្រមព្រៀងច្រក​សមុទ្រ​ Hormuz នឹងនាំទៅរកការចាប់​ផ្ដើម​កិច្ចចរចាអ៊ីរ៉ង់-អាមេរិកឡើងវិញ

2026/08/06 06:51:01 pm
​ព្យុះទីហ្វុង Dolphin កំពុងបន្តដំណើរឆ្ពោះទៅទិសខាងលិចនៅសមុទ្រហ្វីលីពីន
2026/08/06 06:49:45 pm
​ប្រធានាធិបតី៖ កងកម្លាំងនីហ្សេរីយ៉ា ជួយសង្គ្រោះជនរងគ្រោះពី​ការចាប់ជំរិតជាង ៣០០នាក់
2026/08/06 06:49:20 pm
​ប្រធានាធិបតីវៀតណាម នឹងបំពេញទស្សនកិច្ច នៅអូស្ត្រាលី និងនូវែលសេឡង់
2026/08/06 06:48:53 pm
​ជនរងគ្រោះក្នុងទឹកជំនន់នៅរដ្ឋ Assam ប្រទេសឥណ្ឌា ស្វែងរកមនុស្សជាទីស្រលាញ់របស់ខ្លួនដែលបាត់ខ្លួន
2026/08/06 06:48:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm