ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សន​កិច្ច​ពិនិត្យ​ជាក់​ស្តែង​នៅ​ដែន​ជម្រក​សត្វ​ផ្សោត​ទន្លេមេគង្គ ក្នុងខេត្តក្រចេះ

2026/08/06 05:07:50 pm        168

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ម​ក​ពី​ប្រទេសចិន ឡាវ និងមីយ៉ាន់ម៉ា បាន​អញ្ជើញចុះធ្វើទស្សនកិច្ច​ពិនិត្យ​ជាក់ស្តែងនៅលើផ្ទៃទឹកនៃទន្លេមេគង្គ ក្នុងភូមិសាស្ត្រ​ខេត្ត​ក្រចេះ ដែលជាដែនជម្រកធម្មជាតិដ៏សំខាន់បំផុតរបស់​សត្វ​ផ្សោតទន្លេមេគង្គ។

ទស្សន​កិច្ច​នេះ ធ្វើឡើងបន្ទាប់ពីការបញ្ចប់ដោយជោគជ័យ នៃ​សិក្ខា​សាលាថ្នាក់តំបន់ ស្ដីពី «ការ​កំណត់​អត្ត​សញ្ញាណ​ជីវសាស្រ្ត​ក្នុងទឹក» តាមរយៈបច្ចេកវិទ្យាទំនើប eDNA (Environmental DNA) ដើម្បីបង្កើនប្រសិទ្ធភាពនៃការអភិរក្សជីវចម្រុះ និងការ​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ទន្លេ​មេគង្គ​។

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយ លោកជំទាវ អ៊ឹម រចនា អនុ​រដ្ឋលេខាធិការ​ទទួល​បន្ទុក​ការងារ​អភិរក្ស​ធន​ធានជលផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់​ដឹក​នាំ​នាយក​ដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល និងអ្នកជំនាញពាក់ព័ន្ធ។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែជា​សក្ខី​ភាព​​បង្ហាញពី «ការប្តេជ្ញា​ចិត្តរួមគ្នា» យ៉ាងជិតស្និទ្ធរវាងបណ្តា​ប្រទេស​​តាមដងទន្លេ​មេគង្គ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហាន​នៃការនាំយក​បច្ចេក​វិទ្យា eDNA មក​អនុវត្តជាក់ស្តែង ដើម្បី​សិក្សា​ស្រាវជ្រាវ ការពារជីវ​ចម្រុះ និងថែរក្សាបរិស្ថាន​អេកូឡូស៊ី​ទន្លេ​មេគង្គ​ឱ្យបានគង់វង្ស និងមានចីរភាពសម្រាប់កូនចៅ​ជំនាន់​ក្រោយ៕


 

អត្ថបទដែលទាក់ទង

អនុប្រធានទី១ CDC លើកទឹកចិត្តដល់វិស័យឯកជន ឱ្យប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម
2026/08/06 06:25:15 pm        98
មន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជា​ជំហានថ្មី​មួយ​ទៀត​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនងរវាងកម្ពុជា និងស្រីលង្កា
2026/08/06 05:23:30 pm        173
ក្រសួងអប់រំ ព្រមានបញ្ចប់ក្របខណ្ឌបុគ្គលដែលធ្វើឱ្យបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុបមុនការប្រកាសលទ្ធផល
2026/08/06 05:18:19 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប៉ាគីស្ថានរំពឹងថា ​កិច្ចព្រមព្រៀងច្រក​សមុទ្រ​ Hormuz នឹងនាំទៅរកការចាប់​ផ្ដើម​កិច្ចចរចាអ៊ីរ៉ង់-អាមេរិកឡើងវិញ

2026/08/06 06:51:01 pm
​ព្យុះទីហ្វុង Dolphin កំពុងបន្តដំណើរឆ្ពោះទៅទិសខាងលិចនៅសមុទ្រហ្វីលីពីន
2026/08/06 06:49:45 pm
​ប្រធានាធិបតី៖ កងកម្លាំងនីហ្សេរីយ៉ា ជួយសង្គ្រោះជនរងគ្រោះពី​ការចាប់ជំរិតជាង ៣០០នាក់
2026/08/06 06:49:20 pm
​ប្រធានាធិបតីវៀតណាម នឹងបំពេញទស្សនកិច្ច នៅអូស្ត្រាលី និងនូវែលសេឡង់
2026/08/06 06:48:53 pm
​ជនរងគ្រោះក្នុងទឹកជំនន់នៅរដ្ឋ Assam ប្រទេសឥណ្ឌា ស្វែងរកមនុស្សជាទីស្រលាញ់របស់ខ្លួនដែលបាត់ខ្លួន
2026/08/06 06:48:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm