ស.ស.យ.ក អលស្ដារ នឹងប្រកួតសប្បុរសធម៌ចំនួន២ ដើម្បីភ្ជាប់ក្ដីនឹករលឹក និង​កៀរគរ​ជំនួយ​ជូន​ពលរដ្ឋ​នៅ​ភូមិរង់ចាំ

2026/08/07 11:01:50 am        146

ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានប្រកាសរៀបចំកម្មវិធីបេះដូងសប្បុរសដើម្បីភូមិរង់ចាំ ដោយ​នឹង​មានការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ចំនួន ២ នាថ្ងៃទី១១ និងថ្ងៃទី២៩ ខែ​សីហា​ខាង​មុខ ដើម្បីផ្សារភ្ជាប់ក្ដីនឹករលឹករវាងអ្នកជួរក្រោយ និងការកៀរគរជំនួយ សម្រាប់​នាំ​យក​ទៅ​ជូន​ប្រជាពលរដ្ឋនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាមានជ័យ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។

នេះបើតាមប្រសាសន៍ឯកឧត្តម គួច វែងស្រ៊ុន អ្នកចាត់ការទូទៅក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ  ក្រោយកោះប្រជុំផ្លូវការមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង​តំណាង​ក្រុម​បាល់​ទាត់​ជា​ច្រើន​នៅអគារ The Kampus កាលពីល្ងាចថ្ងៃទី៦ ខែសីហា ដើម្បីផ្ដល់ព័ត៌មានសំខាន់ៗ អំពី​ដំណើរ​ការរៀបចំកម្មវិធីបេះដូងសប្បុរសដើម្បីភូមិរង់ចាំ បន្ទាប់ពីទទួលបានអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)។

សម្រាប់ការប្រកួតបាល់ទាត់សប្បុរសធម៌ទាំង ២ របស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងត្រូវជួបក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ នាថ្ងៃទី១១ ខែសីហា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ មុនបន្ដជួបក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា នៅកីឡដ្ឋានស្ដាតចាស់ ដែលជាព្រឹត្តិការណ៍ដ៏ធំ ក្នុងគោលបំណងផ្សព្វផ្សាយ និងរៃអង្គាសនូវថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ សម្រាប់នាំយកទៅជួយដល់អ្នកភូមិរង់ចាំ។ ឯកឧត្តមរំពឹងកម្មវិធីនេះ នឹងទទួលបានការគាំទ្រផុសផុសពីប្រជាពលរដ្ឋ ដែលនៅតែនឹករលឹក និងចងចាំមិនភ្លេច ចំពោះសមរភូមិមុខ ក៏ដូចជាពលរដ្ឋនៅភូមិរង់ចាំផងដែរ។

សូមបញ្ជាក់ថា ១ថ្ងៃក្រោយការប្រកួតមិត្តភាពនៅថ្ងៃទី១១ ខែសីហា ទល់ក្រុមរួបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ ក្រុមការងារ ស.ស.យ.ក អលស្ដារ នឹងបើកទទួលជំនួយផ្លូវការ  តាមរយៈគណនីធនាគារ ឬ QR ដែលក្រុមការងារនឹងផ្សព្វផ្សាយក្នុងពេលឆាប់ៗ ហើយសប្បុរសជន ក៏អាចនាំយកមកបរិច្ចាគផ្ទាល់នៅអគារ The Kampus ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែសីហា ឬអាចនាំយកបរិច្ចាគផ្ទាល់កំឡុងការប្រកួតទល់ក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅកីឡដ្ឋានស្ដាតចាស់ ហើយជំនួយទាំងអស់ នឹងត្រូវនាំទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣,៣១៨គ្រួសារ ស្មើនឹង ១៣,២៥៩នាក់ នៅភូមិរង់ចាំ។

បន្ថែមលើនេះ ថ្នាក់ដឹកនាំ និងក្រុមការងារ នៃក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ក៏គ្រោងនឹងបំផុសនូវយុទ្ធនាការ Homestay ដែលជាការរស់នៅផ្ទាល់ជាមួយពលរដ្ឋនៅភូមិរង់ចាំ ដើម្បីបានមើលឃើញពីទិដ្ឋភាពរស់នៅជាក់ស្ដែង ព្រមទាំងកម្មវិធីអមផ្សេងៗទៀត ក៏ដូចជាការពិនិត្យសុខភាព ការប្រគំតន្ដ្រីជូនអ្នកភូមិកម្សាន្ដ និងកកម្មវិធីកីឡាមួយចំនួនផងដែរ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

Real Madrid សម្រេចការផ្ទេរ Yan Diomande ក្នុងតម្លៃអាចកើនដល់ ១២០ លានផោន បំបែកកំណត់ត្រាកីឡាករអាហ្វ្រិកថ្លៃបំផុត
2026/08/07 11:32:19 am        116
អាហ្សង់ទីនកំណត់ថ្ងៃទី ១៥ កក្កដាជា «ទិវាក្រុមបាល់ទាត់ជម្រើសជាតិ» រំលឹកជ័យជម្នះលើអង់គ្លេសនៅ World Cup 2026
2026/08/07 10:30:10 am        157
សហព័ន្ធខ្មែរកីឡាហែលទឹកប្រកាសជាផ្លូវការពីការផ្លាស់ប្តូរឈ្មោះមកជាសហព័ន្ធកីឡាក្នុងទឹកកម្ពុជាវិញ
2026/08/07 10:03:11 am        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខUN ថ្កោលទោសការវាយប្រហាររវាងរុស្ស៊ី និងអ៊ុយក្រែន និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់

2026/08/07 12:22:22 pm
​អ្នកវិភាគ៖ លោក Trump នឹងមិនទទួលយកការគ្រប់គ្រងរួមគ្នារវាងប្រទេសអ៊ីរ៉ង់ និងអូម៉ង់ឡើយ
2026/08/07 12:20:13 pm
​សហភាពអឺរ៉ុបគួរតែប្រើប្រាស់ឥទ្ធិពលជាមួយម៉ារ៉ុកបន្ទាប់ពីលំហូរជនអន្តោប្រវេសន៍ចូលតំបន់ Ceuta របស់អេស្ប៉ាញ
2026/08/07 12:15:36 pm
​ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់​កំពុងរង់ចាំថ្ងៃ​ត្រឡប់ទៅសាលារៀន!
2026/08/07 12:14:17 pm
​ការវាយឆ្មក់របស់អ៊ីស្រាអែលនៅជំរំ Qalandiya តំបន់West Bank បណ្តាលឱ្យពលរដ្ឋប៉ាឡេស្ទីនជាង៥០នាក់របួស
2026/08/07 12:13:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm