វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានកំពុងជំរុញដល់បរិយាកាសធុរកិច្ចផ្នែកកម្មន្តសាល SME និងសេវា

2026/08/07 11:15:34 am        162

រាជរដ្ឋាភិបាល និងវិស័យឯកជន ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ពិភាក្សា​ស្វែងរកដំណោះស្រាយ ដើម្បី ប្រែក្លាយបញ្ហាប្រឈមវិស័យឯកជនទៅជាកំណែទម្រង់ និងដំណោះស្រាយជាក់ស្តែង លើកកម្ពស់បរិយា​កាស​ធុរកិច្ច ជំរុញការប្រកួត ប្រជែង និងការអភិវឌ្ឍវិស័យឯកជន។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសហប្រធានក្រុម «គ» លើក ឡើងនៅក្នុងកិច្ចប្រជុំក្នុងផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវាក្រុម “គ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី៤ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នេះថា តម្លៃនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ មិនស្ថិតនៅលើចំនួនបញ្ហាដែលត្រូវបាន លើកឡើងនោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងការប្រែក្លាយបញ្ហាប្រឈម ទៅជាដំណោះស្រាយដែលមានភាពច្បាស់លាស់ អាច អនុវត្ត និងតាមដានបាន។ បញ្ហាប្រឈមរបស់វិស័យឯកជន មិនមែនសុទ្ធតែកើតចេញពីកង្វះគោលនយោបាយ ឬបទប្បញ្ញត្តិនោះទេ ដោយករណីជាច្រើន កើតចេញពីគម្លាតរវាងគោលនយោបាយ ការអនុវត្ត និងបទពិសោធន៍ជាក់ស្តែងរបស់ធុរកិច្ច។

ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានវាយតម្លៃខ្ពស់ លើការ រៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម និងបាន បានប្រព្រឹត្តទៅដោយជោគជ័យ ដោយបានដោះស្រាយបញ្ហាមួយចំនួនជូនវិស័យឯកជន លើរបៀបវារៈដែលបានគ្រោងទុក ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់សហគ្រាសនៅក្នុងស្រុក លើដំណើរការផលិត និងផ្គត់ផ្គង និងការឈានទៅប្រកួតប្រជែងរបស់កម្ពុជាផងដែរ។

ក្នុងវេទិកានេះ, វិស័យឯកជនបានលើកយកបញ្ហាប្រឈមសំខាន់ៗចំនួន១៣ រួមមាន៖ ការនាំចូលនិងផលិតកម្មអំបិល, ការ ទទួលបានហិរញ្ញប្បទាន, ការលើកទឹកចិត្តវិនិយោគ, ថ្លៃអគ្គិសនី, នីតិវិធីផ្តល់អាជ្ញាបណ្ណអាជីវកម្ម, ការអនុវត្តបទប្បញ្ញត្តិ ផ្នែកបរិស្ថាន, បញ្ហាកង្វះកម្លាំងពលកម្មជំនាញ, ការកែច្នៃគ្រាប់ស្វាយចន្ទី, ការបញ្ជាក់ស្តង់ដាផលិតផល ការអភិវឌ្ឍសហគ្រាសក្នុងសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ និងការពង្រឹងអនុលោមភាពរបស់អាជីវកម្មលក់អនឡាញ ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព។

ជាលទ្ធផល, អង្គប្រជុំបានឯកភាពលើវិធានការជាក់លាក់មួយចំនួនរួមមាន៖ ពន្លឿនឌីជីថលូបនីយកម្មសេវាសាធារណៈ​, ការបន្តធ្វើ សាមញ្ញកម្មនីតិវិធី និងរដ្ឋបាល, ពង្រឹងការគាំទ្រដល់សហគ្រាសក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ពង្រីកការបណ្តុះបណ្តាលជំនាញ ផ្អែកលើ តម្រូវការរបស់ឧស្សាហកម្ម, គាំទ្របច្ចេកទេស ហិរញ្ញវត្ថុ និងទីផ្សារ ព្រមទាំងការសម្របសម្រួលស្ថាប័ន និងកំណត់យន្តការតាមដាន ដើម្បីធានាការអនុវត្តវិធានការទាំងនេះឱ្យមានប្រសិទ្ធភាព៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់​កំពុងរង់ចាំថ្ងៃ​ត្រឡប់ទៅសាលារៀន!
2026/08/07 12:14:17 pm        81
ប្រមុខការទូតកម្ពុជា បន្តអំពាវនាវឲ្យថៃអនុវត្តឲ្យបានពេញលេញ និងមាន​ប្រសិទ្ធភា​ព​ចំពោះ​សេចក្តី​ប្រកាស​រួមរវាងកម្ពុជា-ថៃកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
2026/08/07 12:01:49 pm        108
សម្ដេចធិបតី ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី
2026/08/07 11:58:32 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខUN ថ្កោលទោសការវាយប្រហាររវាងរុស្ស៊ី និងអ៊ុយក្រែន និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់

2026/08/07 12:22:22 pm
​អ្នកវិភាគ៖ លោក Trump នឹងមិនទទួលយកការគ្រប់គ្រងរួមគ្នារវាងប្រទេសអ៊ីរ៉ង់ និងអូម៉ង់ឡើយ
2026/08/07 12:20:13 pm
​សហភាពអឺរ៉ុបគួរតែប្រើប្រាស់ឥទ្ធិពលជាមួយម៉ារ៉ុកបន្ទាប់ពីលំហូរជនអន្តោប្រវេសន៍ចូលតំបន់ Ceuta របស់អេស្ប៉ាញ
2026/08/07 12:15:36 pm
​ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់​កំពុងរង់ចាំថ្ងៃ​ត្រឡប់ទៅសាលារៀន!
2026/08/07 12:14:17 pm
​ការវាយឆ្មក់របស់អ៊ីស្រាអែលនៅជំរំ Qalandiya តំបន់West Bank បណ្តាលឱ្យពលរដ្ឋប៉ាឡេស្ទីនជាង៥០នាក់របួស
2026/08/07 12:13:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm