កម្ពុជាបោះជំហានឆ្ពោះទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាស​ក្នុងតំបន់ ខណៈ​ទំនិញ​ដឹក​តាម​ផ្លូវ​អាកាស​កើន ២១%

2026/08/07 12:44:52 pm        239

ភ្នំពេញ៖ វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុ​ជា​កំពុង​បោះ​ជំហាន​យ៉ាង​មុត​មាំ​ឆ្ពោះ​ទៅ​កាន់​ដំណាក់​កាល​ថ្មី​នៃ​ការអភិវឌ្ឍ ស្របតាមចក្ខុ​វិស័យ​ក្នុង​ការ​ប្រែ​ក្លាយ​កម្ពុជា​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​ក្នុង​តំបន់ (Regional Aviation Hub)។ ជាក់ស្តែង ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៦ ការ​ដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនឡើង ២១ ភាគរយ បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៦នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣ រួម​មាន អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) សៀមរាបអង្គរ (SAI) និងព្រះសីហនុ (KOS) បាន​​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់ក្នុងបរិមាណ ៥៧,១០២តោន កើនឡើង ២១% បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពីឆ្នាំមុន។ ចំណែក ជើងហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិទាំង៣ មាន​ចំនួន​សរុបជាង ៣ម៉ឺនជើង (៣៧,២៤៨ ជើង) ថយចុះ ១% ខណៈដែល អ្នកដំណើរចេញ-ចូល មានចំនួន​សរុបជាង ៣,៧ លាននាក់ (៣,៧១២,៦៣៩ នាក់) ធ្លាក់ចុះ ៩%។

ឯកឧត្តម មានប្រសាសន៍ថា «ការកើនឡើងនៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ក្នុងរយៈពេល​៧​ខែ​នេះ​បានបង្ហាញថា សកម្មភាពពាណិជ្ជកម្ម​ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា​កំពុង​ដំណើរ​ការ​ទៅ​ល្អ​ ជាពិសេស ការនាំចេញ-នាំចូល តាមផ្លូវអាកាស​។ ដោយឡែក ពាក់ព័ន្ធនឹង​ការ​ធ្លាក់​ចុះ​អ្នក​ដំណើរ​តាមផ្លូវអាកាសនេះ ដោយសារ​កត្តាមិនប្រាកដប្រជានៃសាកលលោក, វិបត្តិនៅមជ្ឈឹមបូព៌ា, ពាក់​ព័ន្ធ​ការឡើងថ្លៃតម្លៃប្រេងឥន្ធនៈ ហើយនឹងការផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ដំណើរ និងកត្តារដូវកាលបៃតងនៅកម្ពុជា»។

ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋ​លេខាធិការ​ដ្ឋាន​អាកាស​ចរណ៍ស៊ីវិល(SSCA) បានបញ្ជាក់ថា វិស័យអាកាសចរណ៍ស៊ី​វិល​កម្ពុជា​កំពុង​បោះ​ជំហាន​យ៉ាង​មុត​មាំឆ្ពោះទៅរក «របត់ថ្មីនៃទំនើប​ក្នុង​ចក្ខុ​វិស័​យ​ប្រែ​ក្លាយ​កម្ពុជា​ជា​មជ្ឈ​មណ្ឌលដឹ​កជ​ញ្ជូន​តាម​ផ្លូវ​អាកាសក្នុងតំបន់។ ដើម្បី​សម្រេច​ចក្ខុវិស័យនេះ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​​កំណត់​គោលដៅ​ជំរុញការ​ទទួលអ្នកដំណើរតាម​ផ្លូវ​អាកាស​ តាម​រយៈ ​អាកាសយានដ្ឋាន​ទាំង ៤ នៅ​កម្ពុជា​ (អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ (KTI), អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ(SAI), អាកាសយានដ្ឋាន​អន្តរជាតិ​​ព្រះសីហនុ​(KOS), និង​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ) ឱ្យកើនដល់ចំនួន ៨ លាននាក់ និងទំនិញ ១១២ពាន់តោន នៅ​ក្នុង​ឆ្នាំ​២០២៧ ខាង​មុខ​។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បន្តថា ជាមួយគ្នានេះ វិស័យអាកាសចរណ៍​ស៊ីវិល​កម្ពុជា​ក៏​កំពុង​ធ្វើ​កិច្ច​ការ​ជាវិជ្ជមាន​ជាច្រើន ដូចជា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Open Skies Agreement ជាមួយសហរដ្ឋអាមេរិក, កិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះ Boeing 737 Max ចំនួន ១០ គ្រឿង​របស់​ក្រុមហ៊ុន Air Cambodia, និងកិច្ចសហការជាមួយក្រុមហ៊ុនចិន COMAC លើការបញ្ជាទិញយន្តហោះ C909 ចំនួន ១០ គ្រឿង, ព្រមទាំងផ្តល់អាហារូបករណ៍បណ្តុះបណ្តាលអាកាសយានិក និងវិស្វករកម្ពុជាប្រមាណ ២០០ កន្លែង។ បន្ថែម​លើ​នេះ កម្ពុជា​ក៏​បាន​ធ្វើ​ទំនើបកម្មប្រព័ន្ធគ្រប់គ្រងដែនអាកាស ដោយ​បច្ចុប្បន្នការគ្រប់គ្រង​ចរាចរណ៍ផ្លូវអាកាស​ទាំងស្រុងត្រូវបានធ្វើឡើងដោយប្រព័ន្ធឌីជីថល និងផ្កាយរណបទំនើប ដែលគ្រប់គ្រងផ្ទាល់ដោយមន្ត្រីជំនាញជាកូនខ្មែរ ១០០% ធានាបាននូវ​សុវត្ថិភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់៕ អត្ថបទ៖ ធូ វិរៈ

 

អត្ថបទដែលទាក់ទង

កម្ពុជា និងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអនុវត្តយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជនទាំងពីរ
2026/08/07 05:13:28 pm        73
ចាប់តាំងពីបទឈប់បាញ់លើកទីពីរមក JBC កម្ពុជា បានដាក់កំណត់ទូតតវ៉ា ៥៩លើកចំពោះសកម្មភាពខុសច្បាប់របស់កងកម្លាំងថៃក្នុងទឹកដីកម្ពុជា
2026/08/07 05:10:57 pm        110
រដ្ឋមន្ត្រីបរិស្ថាន៖តំបន់ទេទឹកពុះមានសក្តានុពលធម្មជាតិដ៏ល្អ និងកម្រមួយដោយមានទឹកពុះធម្មជាតិ
2026/08/07 05:02:47 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្រីលង្កាដាក់ពង្រាយកងទ័ព ដើម្បីទប់ស្កាត់ភាពចលាចលនៅក្នុងពន្ធនាគារដែលកំពុងកើនឡើង

2026/08/07 05:21:36 pm
​រុស្ស៊ីអំពាវនាវឲ្យសហរដ្ឋអាមេរិកផ្តោតលើការដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែន
2026/08/07 05:20:01 pm
​ប្រទេសជប៉ុនបិទហាង និងលុបចោលជើងហោះហើរនៅកោះភាគខាងត្បូង ខណៈព្យុះទីហ្វុង Dolphin ខិតជិតដល់
2026/08/07 05:18:20 pm
​លោក TRUMP ទទួលស្គាល់ថា កងទ័ពអាមេរិកត្រូវការបំពេញឃ្លាំងស្តុកអាវុធរបស់ខ្លួនឡើងវិញ
2026/08/07 05:16:45 pm
​ប្រមុខUN ព្រមានថាការផ្ទុះឡើងជំងឺអេបូឡានៅកុងហ្គោកំពុងរាលដាលក្នុងល្បឿនមិនធ្លាប់មានពីមុនមក
2026/08/07 05:15:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm