ប.ស.ស. ដាក់ឱ្យដំណើរការ «ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF)» កាត់​បន្ថយ​ការ​កកស្ទះ និងរង់ចាំយូររបស់ពលរដ្ឋទៅទទួលសេវា​

2026/08/07 01:08:55 pm        222

បេឡាជាតិ​សន្តិសុខ​សង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​បាន​ដាក់ឱ្យ​ប្រើ​ប្រាស់ “ម៉ាស៊ីន​បញ្ជាក់​អត្ត​សញ្ញា​ណ​ស្វ័យ​ប្រវត្តិ ប.ស.ស. (AIM NSSF) នៅ​តាម​មូល​ដ្ឋាន​សុ​ខាភិបាលចំនួន ១៤ទី​តាំង ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ និង​ការ​រង់​ចាំ​យូរ​របស់​បង​ប្អូ​ន​សមាជិក ប.ស.ស. នៅ​ពេលមកប្រើប្រា​ស់សេវាកម្មនៅតាមម​ន្ទីរពេទ្យ។ 

បើ​តាម​លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា ​ទីតាំងទាំង ១៤នោះរួមមាន មន្ទីរពេទ្យកាល់​ម៉ែត, មន្ទី​រ​ពេទ្យ​ជាតិ តេជោ​សន្តិភាព, មន្ទី​រពេទ្យ​ព្រះអង្គ​​ឌួង, មន្ទី​រពេទ្យព្រះកេ​តុមាលា, មន្ទីរពេទ្យហ្លួងម៉ែ, មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុ​សុ​មៈ, មន្ទីរ​ពេទ្យកុមារជាតិ, មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យ​ព្រះសីហនុមណ្ឌលនៃក្តី​សង្ឃឹម, វិទ្យាស្ថា​នជាតិ សុខ​ភាពសា​ធារណៈ, មជ្ឈ​មណ្ឌ​ល​ជាតិ គាំ​ពារមា​តា និង​ទារក, មជ្ឈ​មណ្ឌលជា​តិ កំចាត់​រោគ​របេង និង​ហង់​សិន, មន្ទីរ​ពេទ្យ បង្អែក​ខេត្ត​កំពង់​ចាម, មន្ទី​រ​ពេទ្យ បង្អែក​ខេត្ត​សៀម​រាប។

លោកបន្តថា «ការ​ដាក់ឱ្យ​ប្រើ​ប្រាស់ “ម៉ាស៊ីន​បញ្ជាក់​អត្តសញ្ញាណ​ស្វ័យប្រ​វត្តិ ប.ស.ស. (AIM NSSF)”​ គឺជាជំហានមួ​យក្នុងកា​រធ្វើទំ​នើប​កម្ម​សេ​វា​សា​​ធារ​ណៈរបស់ ប.ស.ស. ដើម្បី​ផ្តល់ភាព​ងាយ​​ស្រួល​ រហ័ស និងមា​នប្រសិទ្ធភាពជាង​មុន និងជំរុញ​ការប្រើប្រា​​ស់បច្ចេក​វិទ្យា​ឌីជីថល​​ក្នុង​ការ​ផ្តល់​​សេ​វា​ជូនប្រជាពលរដ្ឋឱ្យកាន់​តែមានប្រ​សិទ្ធភាព»។

គួរបញ្ជាក់​ផងដែរ​ថា ម៉ាស៊ីន​បញ្ជាក់អត្តសញ្ញាណ​ស្វ័យប្រវត្តិ ប.ស.ស. មាន​សារៈប្រយោជន៍ជា​ច្រើន​រួ​​មមាន សមាជិកអាចព្រីន​ទម្រង់ប្រាស់​សេវា​ដោយ​ខ្លួន​ឯង, សេ​វាលឿន រហ័ស និងទា​ន់​ពេល​វេ​លា​ (មិន​ខកខា​នការពិនិត្យ), កាត់​បន្ថយកា​​រក្លែង​បន្លំ (ករណី​ខ្ជីកា​តបង​ប្អូន សា​ច់ញាតិ-មិត្ត​ភក្តិ​​មក​ប្រើ​ប្រាស់​)។

លើសពីនេះ សមាជិក​ទាំងអស់ អាច​ទទួលសេវាតាម​លំដាប់ (អ្នកមកមុ​នទទួល​សេវា​មុន), មន្ទីរ​ពេទ្យ​មិនចាំបា​ច់ធ្វើកា​រចុះឈ្មោះម្ដ​ងទៀត, ផ្ដល់​ភាព​រហ័យ​ដល់​ការទូទាត់​ដល់​មូលដ្ឋាន​សុខា​ភិបាល ​(ពេលភ្ជា​ប់​ប្រព័ន្ធគ្នា)៕

អត្ថបទដែលទាក់ទង

កម្ពុជា និងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអនុវត្តយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជនទាំងពីរ
2026/08/07 05:13:28 pm        72
ចាប់តាំងពីបទឈប់បាញ់លើកទីពីរមក JBC កម្ពុជា បានដាក់កំណត់ទូតតវ៉ា ៥៩លើកចំពោះសកម្មភាពខុសច្បាប់របស់កងកម្លាំងថៃក្នុងទឹកដីកម្ពុជា
2026/08/07 05:10:57 pm        108
រដ្ឋមន្ត្រីបរិស្ថាន៖តំបន់ទេទឹកពុះមានសក្តានុពលធម្មជាតិដ៏ល្អ និងកម្រមួយដោយមានទឹកពុះធម្មជាតិ
2026/08/07 05:02:47 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្រីលង្កាដាក់ពង្រាយកងទ័ព ដើម្បីទប់ស្កាត់ភាពចលាចលនៅក្នុងពន្ធនាគារដែលកំពុងកើនឡើង

2026/08/07 05:21:36 pm
​រុស្ស៊ីអំពាវនាវឲ្យសហរដ្ឋអាមេរិកផ្តោតលើការដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែន
2026/08/07 05:20:01 pm
​ប្រទេសជប៉ុនបិទហាង និងលុបចោលជើងហោះហើរនៅកោះភាគខាងត្បូង ខណៈព្យុះទីហ្វុង Dolphin ខិតជិតដល់
2026/08/07 05:18:20 pm
​លោក TRUMP ទទួលស្គាល់ថា កងទ័ពអាមេរិកត្រូវការបំពេញឃ្លាំងស្តុកអាវុធរបស់ខ្លួនឡើងវិញ
2026/08/07 05:16:45 pm
​ប្រមុខUN ព្រមានថាការផ្ទុះឡើងជំងឺអេបូឡានៅកុងហ្គោកំពុងរាលដាលក្នុងល្បឿនមិនធ្លាប់មានពីមុនមក
2026/08/07 05:15:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm