អភិបាលខេត្តកំពង់ឆ្នាំង ផ្ដាំផ្ញើដល់បេក្ខជន​ឱ្យខិតខំប្រឡង ខណៈការ​ប្រឡងបាក់ឌុប កាន់តែមានភាពប្រសើរឡើង និងឈរលើគោលការណ៍ «អ្នកចេះគឺជាប់ »

2026/08/10 12:39:51 pm        233

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា «ការប្រឡងសញ្ញាប័ត្រទុតិយភូមិឆ្នាំនេះ មានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីចំរាញ់យកធនធានមនុស្សល្អៗមកជួយអភិវឌ្ឍកសាងប្រទេសជាតិ។ ក្មួយៗដែលចេះប្រាកដ គឺជាប់»។ ឯកឧត្តមបានថ្លែងបែបនេះក្នុងពេលអញ្ជើញពិនិត្យដំណើរការប្រឡងនៅក្នុងខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ដែលមានការចូលរួមពីឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូ វិសាល ប្រធានក្រុមការងារដឹកនាំសង្កេតការអង្គភាពប្រឆាំងអំពើពុករលួយប្រចាំខេត្តកំពង់ឆ្នាំង និងក្រុមការងារជាច្រើនរូបទៀត។

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានលើកទឹកចិត្តដល់ក្មួយៗជាបេក្ខជនបេក្ខនារីប្រឡងទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។ ការប្រឡងឆ្នាំនេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗនោះដែរ គឺក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការរឹតបន្តឹងដល់បេក្ខជនបេក្ខនារីទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា មានគុណភាព មានន័យថា(អ្នកចេះគឺជាប់)។ ក្រោយការប្រឡងជាប់ ក្មួយៗត្រូវខិតខំបន្តរៀននៅថ្នាក់ឧត្តមសិក្សា ធ្វើយ៉ាងណាប្រែក្លាយខ្លួនយើងអោយទៅជាបញ្ញាវ័នល្អ

លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ចំពោះសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃ១០ និង១១ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តកំពង់ឆ្នាំង មានមណ្ឌលសរុប០៨មណ្ឌល គឺនៅក្នុងក្រុងកំពង់ឆ្នាំង៤មណ្ឌល និងស្រុករលាប្អៀរចំនួន៤មណ្ឌល។ ការប្រឡងនេះ មានការរៀបចំតឹងរ៉ឹងដូចរៀងរាល់ឆ្នាំ ពោលគឺមានគ្រូអនុរក្សចាំឆែកឆេរលើដងខ្លួនបេក្ខជនប្រឡង២ដំណាក់កាល គឺមុនចូលបរិវេណមណ្ឌលប្រឡង និងមុនចូលបន្ទប់ប្រឡង ដោយរឹតបន្តឹងមិនឱ្យបេក្ខជនមានឱកាសបានយកសំណៅឯកសារ ម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រឡងបានទេ គឺបេក្ខជនត្រូវបង្ហាញពីសមត្ថភាពពិតៗ។ នៅក្នុងបរិវេណមណ្ឌលប្រឡង ឃើញថាក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃ ចំណែកក្នុងបរិវេណមណ្ឌលប្រឡង ក៏មានកម្លាំងនគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ជាពិសេសមានកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយនៅទីនោះថែមទៀតផង ៕ កាំង ហុងវាស្នា


អត្ថបទដែលទាក់ទង

សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
2026/08/10 03:29:39 pm        216
បេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តកំពង់ធំ ជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែស្ម័គ្រចិត្ត​បន្តប្រឡង​ដោយមិនបោះបង់
2026/08/10 02:53:17 pm        354
បេក្ខជនមានបញ្ហាសុខភាពក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនារសៀលថ្ងៃទី១ សម័យប្រឡង៖ ១០ សីហា ២០២៦
2026/08/10 02:28:45 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក VUCIC ព្រមានថា អឺរ៉ុបកំពុងខិតជិតដល់ការផ្ទុះឡើងនៃសង្គ្រាមទ្រង់ទ្រាយធំ

2026/08/10 04:24:46 pm
​ស៊ីរី និងរុស្ស៊ីឈានដល់អនុស្សរណៈយោគយល់ស្តីពីអនាគតនៃមូលដ្ឋានយោធារបស់រុស្ស៊ី
2026/08/10 04:16:51 pm
​[UPDATE] ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ឱ្យមនុស្ស ២នាក់រង​របួស នៅថៃ​ ខណៈប្រទេស​មិន​ទាន់ស្ងាត់ពី​​ការបាញ់ប្រហារ នៅសាលារៀន
2026/08/10 03:59:17 pm
​[UPDATE] ក្មេងស្រីអាយុ ១២ឆ្នាំស្លាប់ក្រោយ​ការបាញ់ប្រហារក្នុង​សាលារៀន នៅថៃ នាំ​ឱ្យអ្នកស្លាប់កើន​ឡើងដល់​​យ៉ាង​តិច ៩នាក់
2026/08/10 03:56:20 pm
​សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
2026/08/10 03:29:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/10 03:13:45 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/09 07:49:13 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm