ការប្រឡងក្នុងខេត្តព្រំដែន ឧត្តរមានជ័យ និងព្រះវិហារ ដំណើរការទៅដោយស្ងៀមស្ងាត់ និង រលូនល្អ

2026/08/10 01:28:51 pm        216

ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ គឺខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានបើកដំណើរការប្រឡងដូច ខេត្តឯទៀតដែរដោយដំណើរការរលូន និងស្ងៀមស្ងាត់ ខណៈដែលបេក្ខជនក៏បានបង្ហាញ ទំនុកចិត្តនៃការប្រឡងជាប់ ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានអញ្ជើញជាអធិបតីភាពក្នុងពិធីដំណើរការបើកវិញ្ញាសារប្រឡងសញ្ញាបក្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២៦ នៅមណ្ឌលវិឡាល័យតេជោសែនសំរោង នាព្រឹកថ្ងៃទី១០សីហាឆ្នាំ២០២៦។

ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលមានវត្តមានប្រឡងនៅពេលនេះ ត្រូវយកចំណេះដឹងដែលបានរៀនសូត្រកន្លងមកបញ្ចេញឲ្យអស់នៅពេលនេះ ដើម្បីឆ្លងបន្តដំណើរទៅកាន់ឧត្តមសិក្សា។

អាណាព្យាបាលបេក្ខជន ដែលមកផ្តល់កម្លាំងចិត្តដល់កូនៗ រំពឹងថាកូនៗនឹងប្រឡងជាប់ទទួលបានលទ្ធផលល្អប្រសើរ បើទោះបីជាខេត្តជាប់ព្រំដែនមួយនេះ មានការយារយីពីប្រទេសជិតខាងយ៉ាងណាក្តីនោះ ក៏មិនរំខានដល់ការប្រឡងរបស់កូនៗរបស់ពួកគេនាពេលនេះ ។

ចំណែក លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ដព្រះវិហារ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័អនុវិទ្យាល័យ ហ៊ុនសែន ត្បែងមានជ័យ ខេត្ដព្រះវិហារ ។

លោកស្រីបានឱ្យដឹងថា បេក្ខជនមកពីវិទ្យាល័យនៅតាមព្រំដែនកម្ពុជា ថៃ ក្នុងខេត្ដព្រះវិហារ មានចំនួនចំនួនបីវិទ្យាល័យ រួមមាន វិទ្យាល័យហ៊ុនសែន ជាំក្សាន្ដ វិទ្យាល័យស្រអែម និងវិទ្យាល័យខេមរៈតេជោ ដោយមានបេក្ខជនប្រឡង ចំនួន២៤០នាក់ ខណៈដែលនៅទូទាំងខេត្ដព្រះវិហារមានចំនួន១៩៥២នាក់

លោកស្រីបន្ដថា ការប្រឡងបាក់ឌុបនេះ មានដំណើរការល្អប្រសើរនៅថ្ងៃទីមួយនេះ ដោយមានបេក្ខជនមកប្រលងប្របកដោយឆន្ទះមុះមុត និងមានទឹកមុខប្រកបដោយក្ដីរីករាយ។

សូមបញ្ជាក់ថា ខេត្ដព្រះវិហារ មានមណ្ឌលប្រឡងចំនួន៤ និង ៧៩បន្ទប់ រួមមាន៖ ១-មណ្ឌលសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ២-មណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ៣ មណ្ឌលអនុវិទ្យាល័យ ហ៊ុន សែនត្បែងមានជ័យ និងមណ្ឌលសាលាបឋមសិក្សាត្បែងមានជ័យ ។ លោកស្រីបានផ្តាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ត្រូវប្រឹងប្រែងបំពេញរាល់លំហាត់លើសន្លឹកកិច្ចការរបស់ខ្លួនប្រុងប្រយ័ត្ន និងគោរពទៅតាមបទបញ្ជាប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញឲ្យឱ្យបានខ្ជាប់ខ្ជួន «អ្នកចេះ គឺជាប់»៕

អត្ថបទដែលទាក់ទង

សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
2026/08/10 03:29:39 pm        216
បេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តកំពង់ធំ ជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែស្ម័គ្រចិត្ត​បន្តប្រឡង​ដោយមិនបោះបង់
2026/08/10 02:53:17 pm        355
បេក្ខជនមានបញ្ហាសុខភាពក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនារសៀលថ្ងៃទី១ សម័យប្រឡង៖ ១០ សីហា ២០២៦
2026/08/10 02:28:45 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នានៅថ្ងៃទី ១៧ ខែសីហា

2026/08/10 04:26:54 pm
​លោក VUCIC ព្រមានថា អឺរ៉ុបកំពុងខិតជិតដល់ការផ្ទុះឡើងនៃសង្គ្រាមទ្រង់ទ្រាយធំ
2026/08/10 04:24:46 pm
​ស៊ីរី និងរុស្ស៊ីឈានដល់អនុស្សរណៈយោគយល់ស្តីពីអនាគតនៃមូលដ្ឋានយោធារបស់រុស្ស៊ី
2026/08/10 04:16:51 pm
​[UPDATE] ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ឱ្យមនុស្ស ២នាក់រង​របួស នៅថៃ​ ខណៈប្រទេស​មិន​ទាន់ស្ងាត់ពី​​ការបាញ់ប្រហារ នៅសាលារៀន
2026/08/10 03:59:17 pm
​[UPDATE] ក្មេងស្រីអាយុ ១២ឆ្នាំស្លាប់ក្រោយ​ការបាញ់ប្រហារក្នុង​សាលារៀន នៅថៃ នាំ​ឱ្យអ្នកស្លាប់កើន​ឡើងដល់​​យ៉ាង​តិច ៩នាក់
2026/08/10 03:56:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/10 03:13:45 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/09 07:49:13 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm