ខេត្តកណ្តាលមាន មណ្ឌលប្រឡងសរុបចំនួន ២០មណ្ឌល ស្មើនឹង ៥៤២បន្ទប់ប្រឡង

2026/08/10 02:25:56 pm        174

ក្នុងសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តកណ្តាលមាន មណ្ឌល​ប្រឡង​សរុប​ចំនួន​ ២០មណ្ឌល ស្មើនឹង ៥៤២បន្ទប់ប្រឡង។ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៦មណ្ឌល ស្មើ​នឹង​ ១២៥បន្ទប់ មានបេក្ខជន ៣,០២៣នាក់ (ស្រី ១,៧៩៤នាក់) ខណៈ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន ​១៤មណ្ឌល ស្មើនឹង ៤១៧បន្ទប់ មានបេក្ខជន ១០,២៨១នាក់ (ស្រី ៥,៧៣៤នាក់) សរុប​បេក្ខជន​ទាំង​អស់មាន ១៣,៣០៤នាក់ ក្នុងនោះស្រី ៧,៥២៨នាក់។

នេះបើយោងតាមរបាយការណ៍ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត​កណ្ដាល​ក្នុង​ឱកាស​បើក​វិញ្ញាសា​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុង​តាខ្មៅ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះដោយមានការអញ្ជើញចូលរួម ឯកឧត្តម កិត្តិ​នីតិ​កោសល​បណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំង​អាជ្ញាធរ​ក្រុង​តាខ្មៅ កម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការប្រឡង និងអញ្ជើញ​បើក​វិញ្ញាសា​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ឆ្នាំ២០២៥-២០២៦។ ដើម្បី​ធានា​ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សិក្សា ទុតិយភូមិប្រព្រឹត្តិទៅ ប្រកបដោយ​សណ្តាប់​ធ្នាប់​រៀប​រយ​ល្អ មានភាពយុត្តិធម៌ មានគុណភាព និងតម្លាភាព។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានលើកទឹកចិត្ត និងផ្តាំផ្ញើរដល់ក្មួយៗ ជា​សិស្សានុសិស្ស​ទាំង​អស់ ​សូមកុំមានការភិតភ័យ ត្រូវខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាព និង​ចំណេះ​ដឹង​របស់​ខ្លួន​ ពិសេសសូមក្មួយៗសិស្សានុសិស្សត្រូវតែខិតខំធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសា និង​សូម​បេក្ខជន​ទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេស​មិន​ត្រូវ​លាក់​ទុក​ជាប់​នឹង​ខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងឯកសារផ្សេងៗ​ចូល​ក្នុង​មណ្ឌល​ប្រ​ឡង ឬបន្ទប់ប្រឡងជាដាច់ខាត ករណីរកឃើញនោះនឹងត្រូវកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរ ដល់សិស្សានុសិស្សទាំងអស់ សូមទទួល​បាន​លទ្ធផល​ជោគជ័យ​ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រឡងឆ្នាំនេះ ដើម្បី​ជា​ទុន​សម្រាប់​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សាបន្តទៀត៕ អត្ថបទ៖ សៅ យ៉ាម៉ង់

អត្ថបទដែលទាក់ទង

សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
2026/08/10 03:29:39 pm        216
បេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តកំពង់ធំ ជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែស្ម័គ្រចិត្ត​បន្តប្រឡង​ដោយមិនបោះបង់
2026/08/10 02:53:17 pm        354
បេក្ខជនមានបញ្ហាសុខភាពក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនារសៀលថ្ងៃទី១ សម័យប្រឡង៖ ១០ សីហា ២០២៦
2026/08/10 02:28:45 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នានៅថ្ងៃទី ១៧ ខែសីហា

2026/08/10 04:26:54 pm
​លោក VUCIC ព្រមានថា អឺរ៉ុបកំពុងខិតជិតដល់ការផ្ទុះឡើងនៃសង្គ្រាមទ្រង់ទ្រាយធំ
2026/08/10 04:24:46 pm
​ស៊ីរី និងរុស្ស៊ីឈានដល់អនុស្សរណៈយោគយល់ស្តីពីអនាគតនៃមូលដ្ឋានយោធារបស់រុស្ស៊ី
2026/08/10 04:16:51 pm
​[UPDATE] ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ឱ្យមនុស្ស ២នាក់រង​របួស នៅថៃ​ ខណៈប្រទេស​មិន​ទាន់ស្ងាត់ពី​​ការបាញ់ប្រហារ នៅសាលារៀន
2026/08/10 03:59:17 pm
​[UPDATE] ក្មេងស្រីអាយុ ១២ឆ្នាំស្លាប់ក្រោយ​ការបាញ់ប្រហារក្នុង​សាលារៀន នៅថៃ នាំ​ឱ្យអ្នកស្លាប់កើន​ឡើងដល់​​យ៉ាង​តិច ៩នាក់
2026/08/10 03:56:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/10 03:13:45 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/09 07:49:13 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm