សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អំពាវនាវ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បន្ធូរបន្ថយ ​និង​អនុគ្រោះ​បន្ថែម​ទៀត

2021/04/27 09:59:58 am        899



ភ្នំពេញ ៖ ប្រធាន​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​នៃ​ចលនា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​អំពាវនាវ​ដល់​វិស័យ​ធនាគារ ​និង​មីក្រូហិរញ្ញវត្ថុ ​សូម​មានការ​យោគយល់​ដល់​សមាជិក​របស់​ខ្លួន​ ក្នុង​ករណី​ដែល​អាច​ធ្វើបាន​ និង​សូម​ឲ្យ​សមាជិក​ចលនា​ សេដ្ឋកិច្ច​ក្រៅ​ព័ន្ធ​ទាំងអស់​ អត់ធ្មត់​ និង​គោរព​តាម ​ការណែនាំ​ក្រសួងសុខាភិបាល ​។


លោក ឯ សុភា​ស់ ប្រធាន​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា នៃ​ចលនា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី​២២ ខែ នា ឆ្នាំ ២០២១​ថា​ បាន​អំពាវនាវ​ដល់​វិស័យ​ធនាគារ សូម​មាន​ការ​យោគយល់​ខ្ពស់ ក្នុង​ករណី​ដែល​អាច ធ្វើបាន ​និង​សូម​ឲ្យ​សមាជិក​ចលនា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ សូម​ព្យាយាម​អត់ធ្មត់ និង​គោរព​តាម​ការណែនាំ​ក្រសួងសុខាភិបាល​ ឲ្យ បាន​ត្រឹមត្រូវ ខណៈ​ជំងឺ​កូ​វីដ​-១៩ កំពុង​ឆ្លង​ចូល​ដល់​សហគមន៍​ ស្របពេល​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ឲ្យ​បាន ចាក់​វ៉ាក់សាំង​បង្ការ​បន្ថែមទៀត ក្នុង​នោះ​យើង​សង្ឃឹម​ថា អ្នក​ដែល​កំពុង​រកស៊ី​លើ​ផ្នែក​ទាំងនេះ​ នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ផងដែរ​។


លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ​ថ្លែងថា ​បញ្ហា​កូ​វីដ​១៩ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភព​លោក​បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង ​ក្នុងនោះ​ សម្រាប់​កម្ពុជា​, ក្នុង​ស្ថានភាព​បច្ចុប្បន្ន ​ប្រសិនបើ​ព្រឹត្តិការណ៍ ២០ កុម្ភៈ នៅតែ​បន្ត អ្នក​ដែល​រង​ការ​ប៉ះពាល់ ​គឺ​ក្រុម​អ្នក​ដែល​មាន​មុខរបរ​ផ្គត់ផ្គង់​សេវា​ខ្នាតតូច​ដូចជា​ ៖ អ្នកបម្រើ​ការងារ​នៅ​កន្លែង​ម៉ាស្សា ​តាម​ភោជនីយដ្ឋាន ជា​ពិសេស​ក្រុម​អ្នក​រត់​កង់​បី ​បច្ចុប្បន្ន​ពួកគាត់​កំពុង​ជួប​បញ្ហា​ប្រឈម​ខ្លះៗ ​ខណៈដែល​ប្រជាពលរដ្ឋ​លែង​សូវ​ដើរហើរ ​និង​នៅ​តាម​កន្លែង​មួយ​ចំនួន​ត្រូវ​បាន​បិត ​ដែល​កត្តា​ទាំងនោះ​ជា​ ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ជួប​វិបត្តិ​ក្នុង​សេដ្ឋកិច្ច​គ្រួសារ ។


ទាក់ទង​បញ្ហា​នេះ​, លោក ផល វ៉ាន់ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ​ថ្លែងថា ស្ថិត​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ​នេះ សមាគម​តែងតែ​យកចិត្តទុកដាក់​ជាមួយ​រាជរដ្ឋាភិបាល ​និង​បារម្ភ​អំពី​បញ្ហា​សុខុមាលភាព ​និង​ប្រាក់ចំណូល​របស់​អតិថិជន​ ក្នុងនោះ ​សមាជិក​របស់​មីក្រូហិរញ្ញវត្ថុ នៅតែ​បើក​ចិត្ត​ទូលាយ ​ក្នុងការ​តាមដាន​អំពី​ស្ថានភាព​អតិថិជន ​តម្រូវការ​អតិថិជន​ និង​បន្ត​យល់ យោគ​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ​ផងដែរ ។


សូមបញ្ជាក់ថា ជុំវិញ​ការរៀបចំ​ឥណទាន របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​និង​រួមបញ្ចូល​ធនាគារ​ចំនួន​៤​ផ្សេងទៀត ​ក្នុងនោះ​សម្រាប់ ​អតិថិជន​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩, ​គិត​ត្រឹម​ខែ កុម្ភៈ ឆ្នាំ ២០២១ ​ មាន​អតិថិជន​ប្រមាណ​ជា ​២៩ ម៉ឺន​នាក់ ​ទទួល​បានការ អនុម័ត​រៀបចំ​ឥណទាន ​ឡើងវិញ ដែល​មាន​ទំហំ​ឥណទាន​សរុប ១ ៤០០ លាន​ដុល្លា​រ៕

​អត្ថបទ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm