កំពង់ចាម៖ នៅព្រឹកថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ សម្តេច ព្រះវនរ័ត្នកិត្តិឧសទ្ទេសបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស បានយាងនិមន្តដឹកនាំមន្ត្រីសង្ឃ ចូលរួមបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។








