សសយក អលស្ដារ ជួបក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ល្ងាចនេះ ក្នុងកម្មវិធីបេះដូងសប្បុរស​ដើម្បីភូមិរង់ចាំ

2026/08/11 10:44:09 am        158

ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងជួបប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីផ្ញើនូវក្ដីនឹកលឹក និងការចងចាំរបស់អ្នកជួរក្រោយ ចំពោះប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ ព្រោះមិនទាន់អាចវិលទៅផ្ទះវិញបាន ដោយសារការឈ្លានពានរបស់ថៃ។

នេះគឺជាការប្រកួតដំបូង នៅក្នុងកម្មវិធី «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» ដែលរៀបចំដោយក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ក្រោយទទួលបានការអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) មុនឈានដល់ការប្រកួតដ៏ធំនៅរាជធានីភ្នំពេញ រវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហាខាងមុខ នៅកីឡដ្ឋានស្ដាតចាស់។

សម្រាប់ការប្រកួតមិត្តភាពសប្បុរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ នាល្ងាចថ្ងៃអង្គារនេះដែរ នឹងមានការលក់សំបុត្រក្នុងតម្លៃ ១ម៉ឺនរៀល ហើយរាល់សំបុត្រដែលលក់បានទាំងអស់ នឹងត្រូវឧបត្ថម្ភទាំងស្រុងជូនដល់បងប្អូនភូមិរង់ចាំ។ លើសពីនេះ ប្រជាពលរដ្ឋ និងអ្នកអញ្ជើញចូលរួមទស្សនាទាំងអស់ ក៏អាចបរិច្ចាគជាថវិកា និងសម្ភារផ្សេងៗ ដើម្បីក្រុមការងាររៀបចំជូនដល់អ្នកភូមិរង់ចាំផងដែរ។

ឯកឧត្តម គួច វែងស្រ៊ុន អ្នកចាត់ការទូទៅក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្មីៗថាកម្មវិធី «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» រៀបចំឡើង ក្នុងគោលដៅសាមញ្ញនោះទេ គឺដើម្បីផ្ញើក្តីនឹករលឹក សំណេះសំណាលសួរសុខទុក្ខ ផ្តល់ស្នាមញញឹម និងផ្តល់ភាពកក់ក្តៅជូនដល់បងប្អូនអ្នកភូមិរង់ចាំ ហើយបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏អាចចូលរួមបានទាំងអស់គ្នា។

ដូច្នេះក្រោយបញ្ចប់ការប្រកួតមិត្តភាពនៅថ្ងៃទី១១ ខែសីហា ក្រុមការងារ ស.ស.យ.ក អលស្ដារ នឹងបើកទទួលជំនួយផ្លូវការ  តាមរយៈគណនីធនាគារ ឬ QR ដែលក្រុមការងារនឹងផ្សព្វផ្សាយក្នុងពេលឆាប់ៗ ហើយសប្បុរសជន ក៏អាចនាំយកមកបរិច្ចាគផ្ទាល់នៅអគារ The Kampus ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែសីហា ឬអាចនាំយកបរិច្ចាគផ្ទាល់កំឡុងការប្រកួតទល់ក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅកីឡដ្ឋានស្ដាតចាស់ ហើយជំនួយទាំងអស់ នឹងត្រូវនាំទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣,៣១៨គ្រួសារ ស្មើនឹង ១៣,២៥៩នាក់ នៅភូមិរង់ចាំ នាថ្ងៃទី១២-១៣ ខែកញ្ញាខាងមុខ ជាមួយនឹងការរៀបចំកម្មវិធីអមជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

Ronald Araujo ផ្លាស់ពី Barcelona មក Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញផ្តាច់
2026/08/11 11:00:44 am        101
កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងពីជើងឯកអាស៊ី ឆ្នាំ២០២៦ នៅហ្វីលីពីន
2026/08/10 03:08:24 pm        218
ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយ ៤១គ្រឿងពីជើងឯកអាស៊ី លើកទី១១ នៅម៉ុងហ្គោលី
2026/08/10 02:41:10 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កំពង់ផែស្វយ័តភ្នំពេញ ប្រកាសជាថ្មីពីការផ្តល់សេវាឥតគិតថ្លៃនៃការស្តុកទុកទំនិញកុងតឺន័រលើទីលាន ក្រោម ៧ថ្ងៃ

2026/08/11 11:48:35 am
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់ប័ណ្ណសមធម៌ និង​អំណោយ​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសា​រ​នៅ​ខណ្ឌមានជ័យ
2026/08/11 11:37:42 am
​ទីក្រុងប៉េកាំងត្រៀមទប់ទល់សម្រាប់មួយភាគបីនៃទឹកភ្លៀងប្រចាំឆ្នាំរបស់ខ្លួនក្នុងរយៈពេល២៤ ម៉ោងខាងមុខ
2026/08/11 11:29:21 am
​កម្ពុជា បន្តតវ៉ា និងប្រឆាំងយ៉ាងខ្លាំងចំពោះការរំលោភបំពានរបស់កងកម្លាំងថៃលើអធិបតេយ្យ និង​ទឹកដីកម្ពុជា
2026/08/11 11:27:59 am
​Ronald Araujo ផ្លាស់ពី Barcelona មក Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញផ្តាច់
2026/08/11 11:00:44 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/10 05:02:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/09 07:49:13 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm