កម្ពុជា​បានបញ្ជាទិញយន្តហោះ Boeing ពីអាមេរិក ក្នុងតម្លៃ ៣.២ពាន់លានដុល្លារអាមេរិក ​

2026/08/11 12:28:01 pm        797

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បាន​បញ្ជា​ទិញ​យន្តហោះ ប៊ូអ៊ីង (Boeing) ដែល​ផលិតនៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៣.២ ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បីបង្កើន​​លទ្ធភាពពង្រីកបណ្តាញហោះហើរឆ្លងទ្វីប។​

ការបង្ហាញខ្ទង់ចំណាយនេះ ត្រូបានប្រកាសដោយស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ក្នុង​ជំនួប​ពិភាក្សារវាងលោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិកនៅភ្នំពេញ និង​ឯកឧត្តម​បណ្ឌិត​ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៦។​នេះបើ​តាម​បណ្តាញ​សង្គម​ផ្លូវការ​របស់​ស្ថានទូ​ត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ក​​ម្ពុជា។

លោកស្រី Aleks Zittle បានបញ្ជាក់ថា ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និង​កម្ពុជា​ បន្តដំណើរទៅមុខយ៉ាងប្រសើរ តាមរយៈ ការបញ្ជាទិញយន្តហោះ ប៊ូអ៊ីង (Boeing) ជា​ប្រវត្តិសាស្ត្រ​របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក្នុងតម្លៃ ៣.២ ពាន់លាន​ដុល្លារ​អាមេរិក​ ក៏ដូចជា ការវិនិយោគ ១០០ លានដុល្លារអាមេរិក របស់សាជីវកម្ម​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​សហរដ្ឋ​អាមេរិក​ (DFC) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលស្របទៅនឹង​ ផែនការ​របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការអភិវឌ្ឍម​ជ្ឈ​មណ្ឌល​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាស និងភស្តុភារនៅអាកាសយានដ្ឋានថ្មីនេះ។

លោកស្រី មានប្រសាសន៍ថា៖ «ចាប់ពីយន្តហោះដែលផលិតនៅសហរដ្ឋអាមេរិក និងការវិនិយោគរបស់អាមេរិក រហូតដល់ការពង្រីកសមត្ថភាពកម្ពុជាក្នុងវិស័យអាកាសចរណ៍ និងភស្តុភារ នេះបង្ហាពីថា កិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនរបស់យើងកំពុងបង្កើតឱកាសថ្មីៗ និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនអាមេរិក និងប្រជាជនកម្ពុជាដូចគ្នា»។

 

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានចុះកិច្ចព្រមព្រៀងបញ្ជាទិញហោះ Boeing 737 Max ចំនួន ១០ គ្រឿង ដែលគ្រោងនឹងប្រគល់ឱ្យនៅឆ្នាំ២០៣១។ ការបញ្ជាទិញយន្តហោះ ប៊ូអ៊ីង គឺ ដើម្បីធ្វើឱ្យប្រសើរឡើងនៃប្រភេទយន្តហោះ និងលទ្ធភាពពង្រីកបណ្តាញហោះហើរ ដែលជាយុទ្ធសាស្ត្រប្រើប្រាស់ប្រភេទយន្តហោះចម្រុះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ហើយវាក៏រ​ជួយសម្រួលដល់ប្រតិបត្តិការហោះហើរចម្ងាយឆ្ងាយ ឆ្លងទ្វីប និងការតភ្ជាប់ដោយផ្ទាល់ទៅកាន់តំបន់អាមេរិកខាងជើង ផងដែរ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា៖ «ការពង្រីកប្រភេទយន្តហោះនេះដើរតួជាកាតាលីករផ្ទាល់សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលជាមណ្ឌលអាកាសចរណ៍ថ្នាក់ 4F គាំទ្រដោយកញ្ចប់ហិរញ្ញប្បទាន ១០០លានដុល្លារ ពី DFC របស់សហរដ្ឋអាមេរិក។ តាមរយៈការផ្លាស់ប្តូរកម្ពុជាពីគោលដៅហោះហើរធម្មតាទៅជាមជ្ឈមណ្ឌល មូលដ្ឋានប្រតិបត្តិការយន្តហោះដ៏រឹងមាំ យុទ្ធសាស្ត្រនេះជួយពន្លឿនការបង្កើតសេវាកម្ម MRO (ការថែទាំ ការជួសជុល និងការកែលម្អ), ការបណ្តុះបណ្តាលអាកាសចរណ៍, និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមស្តង់ដា ICAO និង IATA»។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក៏នឹងបញ្ជាទិញយន្តហោះ COMAC C909 របស់ចិនចំនួន ១០គ្រឿង ដែលគ្រោងនឹងដាក់ឱ្យដំណើរការហោះហើរជាផ្លូវការនៅចុងឆ្នាំ២០២៦នេះ​ ក្រោមការត្រួតពិនិត្យ របស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីក្ដោបក្តាប់ការតភ្ជាប់ក្នុងតំបន់ និងទីផ្សារបន្ទាប់បន្សំរវាងចិន-អាស៊ាន៕ អត្ថបទ៖ ធូ វិរៈ

 

អត្ថបទដែលទាក់ទង

៧ខែឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទឹកប្រាក់កើនឡើងដល់ជាង ១៣,៦ ពាន់លានដុល្លារ
2026/08/11 05:48:17 pm        85
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់នា​ក់ក្នុងខេត្ត​ស្វាយរៀង មាន​ជំនាញ និង​ចំណូល​សមរម្យ ក្រោយ​ពីទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុង​វិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/08/11 05:35:39 pm        70
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
2026/08/11 05:26:46 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការកំពប់ប្រេងនៅជិតតំបន់ឆ្នេរប្រទេសអូម៉ង់ បង្ហាញពីសញ្ញានៃផលប៉ះពាល់ដល់បរិស្ថាន

2026/08/11 06:07:17 pm
​អ្នកការទូតជាន់ខ្ពស់រុស្ស៊ី៖ អ៊ុយក្រែនចង់ពង្រីកប្រតិបត្តិការយោធាទៅកាន់ប្រទេសបេឡារុស
2026/08/11 06:02:58 pm
​ក្រុមបាតុករបានវាយប្រហារអគាររដ្ឋាភិបាលនៅទីក្រុង Ain Al-Arab នៃប្រទេសស៊ីរី
2026/08/11 05:57:29 pm
​គ្រោះរាំងស្ងួតត្រូវបានប្រកាសនៅតាមតំបន់ជាច្រើនរបស់អង់គ្លេស ក្រោយជួបខែកក្កដាក្តៅបំផុតជាប់កំណត់ត្រា
2026/08/11 05:55:42 pm
​ផ្នូរដ៏ធំមួយមានសាកសពមនុស្ស ២៥នាក់ ត្រូវបានរកឃើញនៅទីក្រុង Kurmuk របស់ស៊ូដង់
2026/08/11 05:53:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/11 06:05:25 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/11 01:46:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm