គ្រូបណ្តុះបណ្តាល ជំរុញយុវជនឱ្យរៀនជំនាញ TVET ឆាប់ទទួលបានឱកាសការងារ ចូលរួម​អភិវឌ្ឍ​ជាតិ

2026/08/11 12:44:37 pm        184

ខណៈការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានកំពុងដំណើការ ក្រុម​គ្រូ​បណ្តុះ​បណ្តាល​ជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ (TVET) បានអំពាវនាវ និងលើក​ទឹក​ចិត្ត​យ៉ាង​ទទូច​ដល់​យុវជនក​ម្ពុជា ឱ្យងាកមកចាប់អារម្មណ៍ចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ​ឱ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដើម្បីរួមចំណែកជំរុញ និងឆ្លើយតបទៅនឹង​ភាព​រីក​ចម្រើន​ខាង​ផ្នែក​សេដ្ឋកិច្ច ​និងឧស្សាហកម្មរបស់ប្រទេសជាតិនាពេលអនាគត។

ស្របពេល​ដែលយុវជនជាច្រើនកំពុងផ្តោតលើការសិក្សាថ្នាក់បរិញ្ញាបត្រតាមសាកលវិទ្យាល័យ ក្រុម​អ្នក​ជំនាញ និងគ្រូបណ្តុះបណ្តាលមកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសនានា បាន​គូស​បញ្ជាក់​ថា ជំនាញឯកទេសច្បាស់លាស់ គឺជាកាតាលីករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ការងារ​ភ្លាម​ៗ​សម្រាប់​យុវជន។ ការសិក្សាលើប្រព័ន្ធជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ (TVET) មិន​ត្រឹម​តែ​ចំណាយ​ពេល​ខ្លី និងមានការអនុវត្តផ្ទាល់ច្រើនជាងទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពាន​ចម្លង​យុវជន​ទៅ​កា​ន់អាជីពមួយដែលមានស្ថិរភាព និងប្រាក់ចំណូលខ្ពស់ ស្របតាម​តម្រូវ​ការ​ជាក់​ស្តែង​របស់​ក្រុម​ហ៊ុន ​និងរោងចក្រសហគ្រាសនាពេលបច្ចុប្បន្ន។

ក្រុមព្រឹទ្ធបុរសមហាវិទ្យាល័យជំនាញផ្នែកផ្សេងៗគ្នា នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ហៅ​កាត់ (PPI) បានលើកឡើងឱ្យដឹងថា ការចូលរួមរបស់យុវជននៅក្នុងវិស័យបចេ្ចកទេស និង​វិជ្ជា​ជីវៈ គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការប្រែក្លាយកម្ពុជា ទៅ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹង​ផ្អែក​លើ​ជំនាញ និងបច្ចេកវិទ្យា។ ខណៈរាជរដ្ឋាភិបាល ក៏បាននិងកំពុងផ្តល់អាហារូបករណ៍ ក៏​ដូច​ជា​ការ​បណ្តុះបណ្តាលដោយឥតគិតថ្លៃដល់យុវជនមកពីគ្រួសារក្រីក្រ និង​ងាយ​រង​ហានិភ័យ​ថែម​ទៀត​ផង ដើម្បីធានាថាគ្រប់គ្នាសុទ្ធតែមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។

ក្រុមព្រឹទ្ធ​បុរស បានបន្ថែមទៀតថា ហេតុនេះ ទោះបីជាលទ្ធផល​ប្រឡង​បាក់​ឌុប​ចេញ​មក​បែប​ណា​ក៏​ដោយ ​វិស័យជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅតែជាទ្វារចំហរ និងជាឱកាសមាស​សម្រាប់​យុវជន​គ្រប់​រូប ក្នុងការកសាងអនាគតខ្លួនឯង និងចូលរួមអភិវឌ្ឍសង្គមជាតិទាំងមូល។

សូមបញ្ជាក់ថា ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា ធីវ៉េត មិនត្រឹម​តែ​ជា​គ្រឹះស្ថា​ន​កសាង​អនាគត​ដ៏​ភ្លឺ​ស្វាងរបស់យុវជនម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងចលករស្នូល ក្នុងការរុញ​ច្រាន​នាវា​កម្ពុជា​ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាលើឆាកអន្តរជាតិ។ ជាពិសេសថា យុវជនមានជំនាញ ជាតិ​មាន​ការ​អភិវឌ្ឍ៕ អត្ថបទ៖ ឈិត បូរ៉ាវី

 

អត្ថបទដែលទាក់ទង

៧ខែឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទឹកប្រាក់កើនឡើងដល់ជាង ១៣,៦ ពាន់លានដុល្លារ
2026/08/11 05:48:17 pm        85
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់នា​ក់ក្នុងខេត្ត​ស្វាយរៀង មាន​ជំនាញ និង​ចំណូល​សមរម្យ ក្រោយ​ពីទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុង​វិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/08/11 05:35:39 pm        70
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
2026/08/11 05:26:46 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការកំពប់ប្រេងនៅជិតតំបន់ឆ្នេរប្រទេសអូម៉ង់ បង្ហាញពីសញ្ញានៃផលប៉ះពាល់ដល់បរិស្ថាន

2026/08/11 06:07:17 pm
​អ្នកការទូតជាន់ខ្ពស់រុស្ស៊ី៖ អ៊ុយក្រែនចង់ពង្រីកប្រតិបត្តិការយោធាទៅកាន់ប្រទេសបេឡារុស
2026/08/11 06:02:58 pm
​ក្រុមបាតុករបានវាយប្រហារអគាររដ្ឋាភិបាលនៅទីក្រុង Ain Al-Arab នៃប្រទេសស៊ីរី
2026/08/11 05:57:29 pm
​គ្រោះរាំងស្ងួតត្រូវបានប្រកាសនៅតាមតំបន់ជាច្រើនរបស់អង់គ្លេស ក្រោយជួបខែកក្កដាក្តៅបំផុតជាប់កំណត់ត្រា
2026/08/11 05:55:42 pm
​ផ្នូរដ៏ធំមួយមានសាកសពមនុស្ស ២៥នាក់ ត្រូវបានរកឃើញនៅទីក្រុង Kurmuk របស់ស៊ូដង់
2026/08/11 05:53:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/11 06:05:25 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/11 01:46:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm