ក្រុមបាល់ទាត់ Geylang International FC មកដល់កម្ពុជាត្រៀមប្រកួតជាមួយព្រះខ័នរាជស្វាយរៀងស្អែក

2026/08/11 12:54:53 pm        182

ក្លឹបបាល់ទាត់សិង្ហបុរី Geylang International បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាពកាលពីព្រលប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពអន្តរជាតិជាមួយក្លឹបម្ចាស់ផ្ទះកម្ពុជា និងក្លឹបមកពីចិនហុងកុង។

គ្រូបង្វឹកក្លឹប Geylang International លោក Noor Ali បានប្រាប់ BTV News ដោយបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលបានរៀបចំពានរង្វាន់មិត្តភាពអន្តរជាតិនេះ។ ហើយនេះជាលើកដំបូងសម្រាប់លោកមកកាន់ទីនេះ។ ហើយលោកពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងអាកាសយានដ្ឋានដ៏ស្អាតរបស់កម្ពុជា។ លោកបន្តថាការប្រកួតមិត្តភាពមុនបើករដូវកាលនេះពិតជាល្អណាស់ដែលក្រុមរបស់លោកត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតលីគរដូវកាលថ្មី។

លោកបន្ថែមទៀតថាវាជាឱកាសដ៏ល្អដែលបានលេងជាមួយក្រុមខ្លាំងដូចជាព្រះខ័នរាជស្វាយរៀងដែលកន្លងមកនេះបានបង្ហាញខ្លួនយ៉ាងល្អសម្រាប់ការប្រកួត AFC Challenge League ក៏ដូចជាពានរង្វាន់ក្លឹបអាស៊ីអាគ្នេយ៍។ ហើយរំពឹងថាអ្នកគាំទ្របាល់ទាត់កម្ពុជា ពិសេសអ្នកគាំទ្រក្លឹបព្រះខ័នរាជស្វាយរៀងនឹងមកចូលរួមទស្សនាច្រើន។

ក្លឹបបាល់ទាត់ Geylang Internation បើកការប្រកួតពានរង្វាន់មិត្តភាពមុនបើករដូវកាលនេះ ដោយស្អែកត្រូវជួបព្រះខ័នរាជស្វាយរៀង ម៉ោង៧និង០០នាទីយប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនជួប Eastern District SA ថ្ងៃទី១៥ ខែសីហាចុងសប្ដាហ៍នេះ។

ពានរង្វាន់អន្តរជាតិដែលរៀបចំដោយជើងឯកកម្ពុជានេះ នឹងបញ្ចប់ការប្រកួតនៅថ្ងៃទី២១ ខែសីហា ខាងមុខដោយក្រុមដែលមានពិន្ទុច្រើនជាងគេពីរក្រុមនឹងលេងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានតែម្ដង៕


 

អត្ថបទដែលទាក់ទង

Ronald Araujo ផ្លាស់ពី Barcelona មក Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញផ្តាច់
2026/08/11 11:00:44 am        150
សសយក អលស្ដារ ជួបក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ល្ងាចនេះ ក្នុងកម្មវិធីបេះដូងសប្បុរស​ដើម្បីភូមិរង់ចាំ
2026/08/11 10:44:09 am        269
កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងពីជើងឯកអាស៊ី ឆ្នាំ២០២៦ នៅហ្វីលីពីន
2026/08/10 03:08:24 pm        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការកំពប់ប្រេងនៅជិតតំបន់ឆ្នេរប្រទេសអូម៉ង់ បង្ហាញពីសញ្ញានៃផលប៉ះពាល់ដល់បរិស្ថាន

2026/08/11 06:07:17 pm
​អ្នកការទូតជាន់ខ្ពស់រុស្ស៊ី៖ អ៊ុយក្រែនចង់ពង្រីកប្រតិបត្តិការយោធាទៅកាន់ប្រទេសបេឡារុស
2026/08/11 06:02:58 pm
​ក្រុមបាតុករបានវាយប្រហារអគាររដ្ឋាភិបាលនៅទីក្រុង Ain Al-Arab នៃប្រទេសស៊ីរី
2026/08/11 05:57:29 pm
​គ្រោះរាំងស្ងួតត្រូវបានប្រកាសនៅតាមតំបន់ជាច្រើនរបស់អង់គ្លេស ក្រោយជួបខែកក្កដាក្តៅបំផុតជាប់កំណត់ត្រា
2026/08/11 05:55:42 pm
​ផ្នូរដ៏ធំមួយមានសាកសពមនុស្ស ២៥នាក់ ត្រូវបានរកឃើញនៅទីក្រុង Kurmuk របស់ស៊ូដង់
2026/08/11 05:53:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/11 06:05:25 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/11 01:46:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm