ជន​ស៊ីវិល​ ៥​នាក់​​ស្លាប់ ក្រោយ​ការ​ផ្លោង​គ្រាប់កាំភ្លើង​ធំ​មក​លើ​មន្ទីរពេទ្យ​គ្រប់គ្រង​ដោយ​ក្រុម​ប្រឆាំង​ស៊ី​រី

2021/04/27 09:59:58 am        123

​ស៊ីរី៖ ក្រុម​ជួយសង្គ្រោះ និង​ក្រុម​សកម្មជន​បាន​រាយការណ៍​ថា ការ​ផ្លោង​គ្រាប់កាំភ្លើង​ធំ​កាលពី​ថ្ងៃ​អាទិត្យ ចេញពី​តំបន់​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល មក​លើ​មន្ទីរពេទ្យ​មួយ​កន្លែងគ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម ស្ថិត​នៅ​តំបន់​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី បាន​សម្លាប់​ជន​ស៊ីវិល​យ៉ាង​ហោច ៥​នាក់ និង​បណ្ដាល​ឲ្យ​បុគ្គលិក​សុខាភិបាល​ជាច្រើន​នាក់​រង​របួស​។​

​យោង​តាម​ការ​អះអាង ​របស់​ក្រុម​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​បាន​ឲ្យ​ដឹង​ថា គ្រាប់កាំភ្លើង​ធំ​បាន​ធ្លាក់​ចំ​ច្រក​ចូល និង​ទីធ្លា​រមន្ទីរពេទ្យស្ថិត​ក្នុង​ទីក្រុង​អា​តា​រ៉េ​ប នៅ​តំបន់​ជាយក្រុង​ភាគ​ខាង​លិច​ទីក្រុង​អា​ឡេ​ប៉ូ។​ រូបភាព​វីដេអូ​ដែល​ទទួល​បាន ​បង្ហាញឲ្យឃើញ​ពីគំនរ​បាក់បែក និង​ស្នាម​ប្រឡាក់​ឈាម​នៅ​ច្រក​ចូល​មន្ទីរពេទ្យ និង​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ។​ ​ទីតាំង​មន្ទីរពេទ្យ​ស្ថិត​នៅ​ក្រោម​ដី គឺជា​តាក់​ទិក​មួយ​ប្រើ​ប្រាស់​ដោយ​ក្រុម​ប្រឆាំង ដើម្បី​បញ្ចៀស​ផុត​ពី​គោលដៅ​វាយប្រហារ​ នៅ​តំបន់​ងាយ​នឹង​ប៉ះទង្គិច​មួយ​នេះ។​ ​ដោយឡែក​ក្រុម​មួ​ក​ស​ ដែល​ជា​ក្រុមការងារ​ស្ម័គ្រចិត្ត​ការពារ​ជន​ស៊ីវិល​ស៊ី​រី បាន​និយាយ​ថា ជន​ស៊ីវិល​ដែល​បាន​បាត់បង់​ជីវិត​ទាំងអស់ រួម​ទាំង​កុមារ​ម្នាក់ និង​ស្ត្រី​ម្នាក់​ផង​ដែរ​។

​​លោក​ អូ​ម៉ា ហា​ឡាក់ ប្រធាន​មន្ទីរ​ពេទ្យ​ក្រុង​អា​តា​រ៉េ​ប​បាន​និយាយ​ថា បុគ្គលិក​សុខាភិបាល ​៥​នាក់​បាន​រង​របួស ហើយ​មនុស្ស​ក្នុង​មន្ទីរពេទ្យ​ត្រូវ​បាន​ជម្លៀស​ចេញ និង​មន្ទីរពេទ្យ​បាន​បិទទ្វារ​ចោល​។​ ​សូម​បញ្ជាក់​ថា ការវាយប្រហារ​មក​លើ​មន្ទីរពេទ្យ បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ស៊ី​រី ហើយ​ភាគច្រើន​នៃ​ការ​វាយ​ប្រហារ​ ធ្វើ​ឡើង​ដោយ​កងកម្លាំង​រដ្ឋា​ភិ​បាល និង​ក្រុម​សម្ព័ន្ធ​ភាព​របស់​ពួកគេ។​ ​ការវាយប្រហារ​កាលពី​ថ្ងៃអាទិត្យ​នេះ​ដែរ គឺជា​ការវាយប្រហារ​ម​លើក​ដំបូង​គេ​មក​លើ​ទីតាំង​សុខភាព នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​មួយ​នេះ ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ ​រហូត​មក៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm