Diego Forlan ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ

2026/08/12 03:08:41 pm        123

អតីតខ្សែប្រយុទ្ធឆ្នើមរបស់អ៊ុយរូហ្គាយ Diego Forlán ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បន្ទាប់ពី Marcelo Bielsa ចាកចេញពីតំណែង ក្រោយយុទ្ធនាការ World Cup 2026 ដែលមិនទទួលបានលទ្ធផលតាមការរំពឹងទុក។

Forlan វ័យ ៤៧ឆ្នាំ នឹងដឹកនាំទាំងក្រុមជម្រើសជាតិធំ និងក្រុមអាយុក្រោម ២០ ឆ្នាំដោយកិច្ចព្រមព្រៀងដំបូងគ្រោងធ្វើឡើងរហូតដល់ខែ មីនាឆ្នាំ ២០២៧។ លោកនឹងចាប់ផ្តើមការងារភ្លាមៗ និងត្រូវរៀបចំក្រុមសម្រាប់ការប្រកួតមិត្តភាពក្នុងអំឡុង FIFA Days ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា។

Diego Forlan ត្រូវបានចាត់ទុកជាវីរបុរសម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់អ៊ុយរូហ្គាយ ដោយក្នុងនាមជាកីឡាករ បង្ហាញខ្លួនបាន ១១២ប្រកួត និងស៊ុតបាន ៣៦គ្រាប់ សម្រាប់ជម្រើសជាតិ។

អតីតខ្សែប្រយុទ្ធ Manchester United រូបនេះ មានតួនាទីសំខាន់ក្នុងយុទ្ធនាការ World Cup 2010 ដោយឈ្នះពាន Golden Ball ក្នុងនាមជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ ហើយបានជួយអ៊ុយរូហ្គាយឈ្នះ Copa América 2011។

ការតែងតាំង Forlan កើតឡើងនៅពេលអ៊ុយរូហ្គាយត្រូវការចាប់ផ្តើមដំណើរថ្មី បន្ទាប់ពីការចាកចេញរបស់ Bielsa និងការធ្លាក់ចេញពី World Cup 2026 នៅវគ្គសន្សំពិន្ទុក្នុងពូល។

ទោះបីបទពិសោធន៍ជាគ្រូបង្វឹករបស់ Forlan នៅមានកម្រិតក៏ដោយ ដោយធ្លាប់ដឹកនាំ Penarol និង Atenas ក៏ដោយ ក៏កេរ្តិ៍ឈ្មោះ និងបទពិសោធន៍របស់គាត់ជាវីរបុរសជម្រើសជាតិ អាចជួយឱ្យគាត់ទទួលបានការគោរពពីកីឡាករជំនាន់ថ្មី៕ អត្ថបទ៖នាង សុភាវុធ


 

អត្ថបទដែលទាក់ទង

PSG ឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយ Parma នាំយកអ្នកចាំទីជប៉ុន Zion Suzuki
2026/08/12 04:17:49 pm        110
Romelu Lukaku ខិតជិតផ្ទេរចេញពី Napoli ទៅ Fenerbahçe
2026/08/12 03:40:43 pm        99
គ្រូបង្វឹកព្រះខ័នរាជ ចាត់ទុកពាន Pre-Season ក្នុងស្រុក ជាការត្រៀមខ្លួនដ៏ល្អ ទាំងពានក្នុងស្រុក និងពានអន្ដរជាតិ
2026/08/12 01:48:28 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ សហភាពអឺរ៉ុបអាចផ្គត់ផ្គង់អាវុធដែលទិញពីអាមេរិកទៅឲ្យអ៊ុយក្រែន

2026/08/12 05:39:54 pm
​សារព័ត៌មាន AFP និងសាក្សី៖ មានការវាយប្រហារយានដ្រូនទៅលើរដ្ឋធានី និងទីក្រុងភាគខាងជើងរបស់ស៊ូដង់
2026/08/12 05:37:32 pm
​កូរ៉េខាងជើង៖ គម្រោង​​នាវាមុជទឹកនុយក្លេអ៊ែររបស់ទីក្រុងសេអ៊ូល អាចបង្កឱ្យមានការប្រណាំង​ប្រជែង​នុយក្លេអ៊ែរ
2026/08/12 05:35:14 pm
​អ្នកជំនាញ៖ អាមេរិកអាចប្រឈមនឹងការបង្ហូរឈាមយ៉ាងខ្លាំង ប្រសិនបើបើកប្រតិបត្តិការជើងគោកប្រឆាំងអ៊ីរ៉ង់
2026/08/12 05:33:30 pm
​រដ្ឋមន្ត្រីការពារជាតិរូម៉ានី៖ យានដ្រូនពីរគ្រឿងដែលឃើញអណ្ដែតនៅក្នុងសមុទ្រខ្មៅសង្ស័យថា ជារបស់ រុស្ស៊ី
2026/08/12 05:31:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/12 09:59:14 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 07:02:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm