អនុប្រធានទី២ រដ្ឋសភា ផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ឆែក និងជប៉ុន មុនចេញដំណើរទៅបន្តការសិក្សា

2026/08/12 05:05:39 pm        94

ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជំរុញដល់និស្សិតជ័យលាភីអាហារូបករណ៍សាធារណរដ្ឋឆែក និងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (JDS) ឱ្យខិតខំសិក្សា ពង្រឹងសមត្ថភាព និងប្រើប្រាស់ចំណេះដឹងដែលទទួលបាន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។

ការជំរុញនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍សាធារណរដ្ឋឆែក ១៨រូប និងអាហារូបករណ៍ JDS ២៤រូប សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុនចេញទៅបន្តការសិក្សានៅបរទេស។

ឯកឧត្តម វង សូត បានលើកឡើងថា ក្មួយៗ គឺជាទូតសុច្ឆន្ទៈតំណាងប្រទេសជាតិ ត្រូវចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងសក្តានុពលរបស់កម្ពុជា មានដូចជាស្ថិរភាពសេដ្ឋកិច្ច-សង្គម និងនយោបាយ ដើម្បីឱ្យពិភពលោកស្គាល់ពីកម្ពុជាកាន់តែច្រើន។

ឯកឧត្តមបានមានប្រសាសន៍ថា «យុវជនគឺជាអ្នកដឹកនាំជំនាន់ក្រោយ» ដោយស្នើឱ្យនិស្សិតប្រកាន់ខ្ជាប់នូវសាមគ្គីភាព ឯកភាពជាតិ ភាពថ្លៃថ្នូរ និងស្មារតីទទួលខុសត្រូវ ហើយយកចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបាន មកបម្រើជាតិមាតុភូមិវិញ។

ឯកឧត្តមលើកឡើងថា ប្រទេសមួយអាចអភិវឌ្ឍនិងរឹងមាំទៅបាន គឺដោយសារធនធានមនុស្ស។ ឱកាសទទួលបានអាហារូបករណ៍ទាំងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្មួយៗ ប៉ុន្តែក៏មិនអាចខ្វះបាននូវតួនាទីរាជរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចប្រតិបត្តិការយ៉ាងជិតជិតស្និទ្ធជាមួយប្រទេសជាដៃគូផងដែរ។ ដូច្នេះ ក្មួយៗ មិនអាចភ្លេចបាននូវគុណតម្លៃរបស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសគឺផ្តោតលើយុវជនជំនាន់ក្រោយ។

តំណាងនិស្សិតបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៨១ មក រដ្ឋាភិបាលសាធារណរដ្ឋឆែកបានផ្តល់អាហារូបករណ៍ដល់ប្រជាជនកម្ពុជាជាង ៤០០រូប ឱ្យបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងនាំយកចំណេះដឹង បទពិសោធន៍មករួមចំណែកអភិវឌ្ឍប្រទេសជាតិ។

ដោយឡែក កម្មវិធីអាហារូបករណ៍ JDS របស់រដ្ឋាភិបាលជប៉ុន ត្រូវបានបង្កើតឡើងនៅកម្ពុជាតាំងពីឆ្នាំ២០០០ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស។ គិតមកដល់ពេលនេះ មាននិស្សិត និងមន្ត្រីកម្ពុជាសរុប ៦២១រូប បានទទួលការគាំទ្រតាមរយៈកម្មវិធី JDS និងបន្តការសិក្សានៅប្រទេសជប៉ុន។

ជាមួយគ្នានេះ តំណាងនិស្សិតបានប្តេជ្ញាចិត្តថា នឹងខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង និងបទពិសោធន៍ឱ្យបានជាអតិបរមា ហើយវិលត្រឡប់មកកាន់មាតុប្រទេស ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន៕

អត្ថបទដែលទាក់ទង

អភិបាលរាជធានីភ្នំពេញ ជំរុញអាជ្ញាធរខណ្ឌ-សង្កាត់បន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងផ្ដល់​សេវាជូន​ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត
2026/08/12 04:50:49 pm        134
មន្ទីរបរិស្ថានខេត្តក្រចេះ បានបង្រ្កាបបទល្មើសធនធានធម្មជាតិជិតពីររយករ​​ណី​ក្នុ​​​​ង​ឆមាសទី១ ឆ្នាំ២០២៦
2026/08/12 04:35:09 pm        147
គណបក្សនយោបាយសម្ព័ន្ធភាពបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារសំខាន់ៗសម្រាប់ជាតិ
2026/08/12 04:03:06 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ សហភាពអឺរ៉ុបអាចផ្គត់ផ្គង់អាវុធដែលទិញពីអាមេរិកទៅឲ្យអ៊ុយក្រែន

2026/08/12 05:39:54 pm
​សារព័ត៌មាន AFP និងសាក្សី៖ មានការវាយប្រហារយានដ្រូនទៅលើរដ្ឋធានី និងទីក្រុងភាគខាងជើងរបស់ស៊ូដង់
2026/08/12 05:37:32 pm
​កូរ៉េខាងជើង៖ គម្រោង​​នាវាមុជទឹកនុយក្លេអ៊ែររបស់ទីក្រុងសេអ៊ូល អាចបង្កឱ្យមានការប្រណាំង​ប្រជែង​នុយក្លេអ៊ែរ
2026/08/12 05:35:14 pm
​អ្នកជំនាញ៖ អាមេរិកអាចប្រឈមនឹងការបង្ហូរឈាមយ៉ាងខ្លាំង ប្រសិនបើបើកប្រតិបត្តិការជើងគោកប្រឆាំងអ៊ីរ៉ង់
2026/08/12 05:33:30 pm
​រដ្ឋមន្ត្រីការពារជាតិរូម៉ានី៖ យានដ្រូនពីរគ្រឿងដែលឃើញអណ្ដែតនៅក្នុងសមុទ្រខ្មៅសង្ស័យថា ជារបស់ រុស្ស៊ី
2026/08/12 05:31:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/12 09:59:14 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 07:02:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm