បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ G7 ដាក់ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី​ជុំវិញ​ការ​វាយ​លុក​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/05/09 05:24:51 pm        1.5 K

​អ៊ុយក្រែន៖ ក្រុម​មេដឹកនាំ​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧ ឬ G7 បាន​ងាក​ចេញពី​ការ​ពឹង​ផ្អែកលើ​ថាមពល​រុស្ស៊ី ខណៈ​បណ្ដា​មេដឹកនាំ​ទាំងនេះ​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​ ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ទណ្ឌកម្ម​ក្រោម​ការ​សម្របសម្រួល​មិន​ធ្លាប់​មាន ​ដើម្បី​បង្កើន​សម្ពាធ​កាន់​តែ​ខ្លាំង​ថែមទៀត​លើ​សេដ្ឋកិច្ច​របស់​រុស្ស៊ី ដោយសារតែ​ការ​វាយ​លុក​របស់​ទីក្រុង Moscow ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​។

​ប្រទេស​សមាជិក G7 ដែល​បាន​បង្រួបបង្រួម​ប្រទេស​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​បំផុត​ទាំង​៧ នៅ​លើ​ពិភព​លោក​រួមមាន​កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិកបាន​បង្កើន​យុទ្ធនាការ​មួយ​នេះ​ប្រឆាំង​នឹង​ឥស្សរជន​របស់​ប្រទេស​រុស្ស៊ី ដែល​បាន​ជួយ​គាំទ្រ​លោក​ប្រធានាធិបតី Vladimir Putin ដែល​ក្រុម​នេះ​បាន​ចោទ​ប្រកាន់​ថា ​នាំមក​នូវ​ភាព​អាម៉ាស់​ដល់​ការ​លះ​បង់​ជា​ប្រវត្តិសាស្ត្រ​របស់​រុស្ស៊ី​ ប្រឆាំង​នឹង​ពួក​ណា​ស៊ី​អាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ​។​ ក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​ក្រុម​ប្រទេស G7 បាន​និយាយ​ថា យើង​នឹង​ធានា​ថា យើង​នឹង​ធ្វើ​ទាន់​ពេល​វេលា​ និង​តាម​ដំណាក់កាល ហើយ​តាម​មធ្យោបាយ​នានា​ដែល​ផ្ដល់​ពេលវេលាសម្រាប់​ពិភព​លោក ​ដើម្បី​ប្រាកដ​ថា​ទទួល​បាន​ជម្រើស​សម្រាប់​ការ​ផ្គត់ផ្គង់​ថាមពល​ពី​ប្រទេស​ផ្សេងទៀត​។​

​សេចក្ដីថ្លែងការណ៍​រួម​ដដែល​និយាយ​ថា ​យើង​នឹង​បន្ត​ពង្រឹង​យុទ្ធនាការ​របស់​យើង​ប្រឆាំង​ក្រុមឥស្សរជន​ហិរញ្ញវត្ថុ និង​សមាជិក​គ្រួសារ​ដែល​បាន​គាំទ្រ​លោក Putin ក្នុង​សង្គ្រាម​នេះ និង​បំផ្លាញ​ប្រភព​ប្រាក់ចំណូល​នានា​របស់​ជនជាតិ​រុស្ស៊ី​ទាំងនោះ។ ​សេត​វិមាន​និយាយ​ថា ទណ្ឌកម្ម​ថ្មី​នេះ​នឹង​ប៉ះពាល់​ខ្លាំង​ដល់​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​លោក Putin និង​កាត់ផ្ដាច់​ប្រាក់ចំណូល​ដែល​លោក​ត្រូវការ​ចាំបាច់​ សម្រាប់​ការបម្រើ​ឲ្យ​សកម្មភាព​សង្គ្រាម​របស់​លោក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        931
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        483
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm