PSG ឈ្នះ UEFA Super Cup ជាថ្មី ក្រោយយកឈ្នះ Aston Villa ២-១

2026/08/13 03:25:10 pm        128

Paris Saint-Germain បានការពារតំណែងជើងឯក UEFA Super Cup របស់ខ្លួនបានសម្រេច បន្ទាប់ពីយកឈ្នះ Aston Villa ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃពុធ។

PSG បានបើកការនាំមុខនៅនាទីទី ២០ ដោយ Khvicha Kvaratskhelia ជាមួយការស៊ុតដ៏អស្ចារ្យ មុនពេល Brian Madjo រកគ្រាប់តាមស្មើឱ្យ Aston Villa នៅមុនបញ្ចប់វគ្គទីមួយ។

ចូលដល់នាទីទី ៦១ វគ្គទីពីរ Désiré Doué បានស៊ុតបញ្ចូលទីជួយជើងឯក Champions League នាំមុខជាថ្មី ២-១ ហើយ Aston Villa ដែលជាម្ចាស់ជើងឯក Europa League មិនអាចរកគ្រាប់តាមស្មើបានទៀតឡើយ។

ទោះបី Villa មានការគ្រប់គ្រងបាល់បានច្រើននៅចុងការប្រកួតក៏ដោយ PSG បានបង្ហាញការការពារយ៉ាងរឹងមាំ រក្សាលទ្ធផល ២-១ រហូតដល់ចប់ការប្រកួត។

ជ័យជម្នះនេះធ្វើឱ្យ PSG ក្លាយជាក្រុមទីបី បន្ទាប់ពី AC Milan និង Real Madrid ដែលអាចការពារតំណែង UEFA Super Cup បាន។

សម្រាប់គ្រូបង្វឹក Luis Enrique នេះគឺជាពានរង្វាន់ទី១៣ របស់លោក ចាប់តាំងពីចូលដឹកនាំ PSG ក្នុងឆ្នាំ ២០២៣។ ចំណែក Unai Emery របស់ Aston Villa បានបន្តកំណត់ត្រាមិនល្អ ដោយចាញ់ទាំង ៤ លើកដែលលោកបានចូលរួមប្រកួត UEFA Super Cup។

PSG ដែលបានយកឈ្នះ Tottenham Hotspur ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីឆ្នាំមុន នឹងបន្តការពារ French Super Cup ដោយត្រូវប្រឈមមុខនឹង Lens នៅថ្ងៃអាទិត្យនេះ៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

Messi មិនប្រាកដថាបន្តអាជីពបាល់ទាត់បានយូរប៉ុណ្ណាបន្ទាប់ពីមរណភាពឪពុក ខណៈ Ronaldo និង Beckham ផ្ញើសាររំលែងទុក្ខ
2026/08/13 02:51:19 pm        136
Chelsea កំណត់ថ្ងៃសុក្រ ជាថ្ងៃផុតកំណត់សម្រាប់ការដាក់សំណើ £120 លាន សម្រាប់ Enzo Fernandez
2026/08/13 02:16:36 pm        148
ព្រះសីហនុ បន្ដចែកគ្នា ១ពិន្ទុទល់ខេត្តកែប ក្នុងជំនួបសប្ដាហ៍ទី៤ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត
2026/08/13 12:58:34 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ

2026/08/13 07:46:20 pm
​ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
2026/08/13 07:35:12 pm
​ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
2026/08/13 07:31:25 pm
​រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
2026/08/13 07:17:12 pm
​UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
2026/08/13 07:07:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/13 04:28:50 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/13 08:22:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm