វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក អនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដើម្បីប្រែក្លាយកិច្ចពិភាក្សា​ទៅជាសកម្មភាពជាក់ស្តែង

2026/08/13 04:24:42 pm        142

ភ្នំពេញ៖ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពជាសកលលើកទី៩ រយៈពេល ៣ថ្ងៃ ដែលសភាកម្ពុជាសហការជាមួយអង្គការសុខភាពពិភពលោក (WHO) រៀបចំធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា ជាមួយនឹងការឯកភាពជាឯកច្ឆន្ទអនុម័តនូវ «សេចក្តីប្រកាសទីក្រុងភ្នំពេញ»។ សេចក្តីប្រកាសនេះ មានគោលដៅប្រែក្លាយកិច្ចពិភាក្សា និងការផ្លាស់ប្តូរទស្សនទាននានាឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។

ពិធីបិទជាផ្លូវការ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា ការគ្របដណ្តប់សុខភាពជាសកល (UHC) គឺជាទំនួលខុសត្រូវរួមក្នុងការធានានូវសិទ្ធិ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌សង្គម ហើយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិនៅឆ្នាំ២០៣០។

នៅក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ អង្គវេទិកាបានពិភាក្សា និងពិនិត្យស៊ីជម្រៅលើប្រធានបទគន្លឹះសំខាន់ៗជាច្រើន រួមមាន ការសិក្សា និងវាយតម្លៃលើសម្ពាធ ព្រមទាំងហានិភ័យដែលកើតចេញពីការប្រែប្រួលអាកាសធាតុមកលើប្រព័ន្ធសុខាភិបាល និងការផ្តល់សេវាថែទាំសុខភាព ព្រមទាំងការពិចារណាហ្មត់ចត់លើ ការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយផ្អែកលើគោលការណ៍សុវត្ថិភាព ឯកជនភាព ក្រមសីលធម៌ សមភាព និងជំនឿទុកចិត្តពីសាធារណជន។

បន្ថែមលើកិច្ចពិភាក្សា គណៈប្រតិភូសភាអន្តរជាតិមកពី ១៦ ប្រទេស (រួមទាំងកម្ពុជា) ក៏បានអញ្ជើញចុះទស្សនកិច្ចសិក្សាផ្ទាល់នៅមណ្ឌលសុខភាពអង្គភ្នំតូច និងមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃីល ក្នុងខេត្តកំពត ដើម្បីភ្ជាប់កិច្ចពិភាក្សាទៅនឹងទិដ្ឋភាពជាក់ស្តែងនៃការផ្តល់សេវាសុខាភិបាលនៅថ្នាក់មូលដ្ឋាន។

លទ្ធផលទស្សនកិច្ចបានឆ្លុះបញ្ចាំងថា ការគ្របដណ្តប់សុខភាពជាសកល ត្រូវតែអនុវត្តជាក់ស្តែងនៅតាមមណ្ឌលសុខភាព និងសហគមន៍ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកជំងឺប្រកបដោយក្តីមេត្តាធម៌ គ្មានការរើសអើង និងគ្មានឧបសគ្គផ្នែកហិរញ្ញវត្ថុ ស្របតាមទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសង្កត់ធ្ងន់ថា «សេចក្តីប្រកាសទីក្រុងភ្នំពេញ» គឺជាសញ្ញាដាស់តឿនឱ្យមានសកម្មភាពជាក់ស្តែង ស្របតាមប្រសាសន៍ដឹកនាំរបស់ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានលើកឡើងថា «សកម្មភាព គឺឮខ្លាំងជាងសម្ដី ។ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនេះទៅជាលទ្ធផលជាក់ស្តែង ឯកឧត្តមបានរំលេចថា តំណាងសភាត្រូវប្រើប្រាស់យន្តការគន្លឹះចំនួន ៤ រួមមាន ការបង្កើតច្បាប់ និងបទដ្ឋានការពារសុខភាព ការធានាបែងចែកថវិកា និងចីរភាពហិរញ្ញប្បទានសម្រាប់ការថែទាំសុខភាពបឋម ការបំពេញតួនាទីតាមដានត្រួតពិនិត្យលើស្ថាប័នប្រតិបត្តិ និងការបំពេញតួនាទីជាតំណាងដោយនាំសំឡេង ព្រមទាំងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ ចូលទៅក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត។

ជាទីបញ្ចប់ ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា ក៏បានអំពាវនាវឱ្យតំណាងសភាទាំងអស់ នាំយកស្មារតីនៃ «សេចក្តីប្រកាសទីក្រុងភ្នំពេញ» បញ្ចូលទៅក្នុងច្បាប់ថវិកាជាតិ ក្នុងគោលដៅកសាងប្រព័ន្ធសុខា ភិបាលមួយដែលមានសមភាព ភាពធន់ និងបរិយាបន្ន ក្រោមទិសស្លោក «សុខភាពជាបញ្ហារបស់យើងទាំងអស់គ្នា ហើយយើងទាំងអស់គ្នាត្រូវធ្វើសកម្មភាពរួមគ្នាដើម្បីសុខភាព»៕

 

អត្ថបទដែលទាក់ទង

ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
2026/08/13 07:31:25 pm        61
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលបច្ចេកវិទ្យាទំនើបៗ ដើម្បីកម្ពុជាប្រកួតប្រជែងទីផ្សារសកល
2026/08/13 06:52:17 pm        67
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធសហជីពឱ្យជួយផ្សព្វផ្សាយឱកាសការងារ សេវា ប.ស.ស. និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ
2026/08/13 05:30:15 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ

2026/08/13 07:46:20 pm
​ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
2026/08/13 07:35:12 pm
​ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
2026/08/13 07:31:25 pm
​រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
2026/08/13 07:17:12 pm
​UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
2026/08/13 07:07:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/13 04:28:50 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/13 08:22:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm