ការនាំចេញស្រូវ-អង្ករកម្ពុជាទៅទីផ្សារអន្តរជាតិ ទទួលបានចំណូលជាង ៥០០លានដុល្លារ ក្នុងរយៈពេលបួនខែដើមឆ្នាំ

2022/05/09 06:31:13 pm        918

ភ្នំពេញ៖ កម្ពុជានាំចេញស្រូវ អង្ករ ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានចំណូល ៥១៦លានដុល្លារ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ ខណៈការ​នាំចេញ​អង្ករ​បាន​ចំនួន​ជាង​ ២២​ម៉ឺន​តោន នៅក្នុងរយៈពេល​ ៤​ខែ ឆ្នាំ​២០២២ ​នេះ កើន​ឡើង​ប្រមាណ​ ១៥ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នាក្នុង​ឆ្នាំ​២០២១​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ឱ្យដឹងថា ចាប់ពី​ខែមករា ​ដល់​ខែមេសា ឆ្នាំ​ ២០២២ កម្ពុជា ​បាន​នាំចេញ​អង្ករ​ចំនួន ២២១ ១៣៨ តោនកើនឡើង​ ១៤,៨ ​ភាគរយ។

ដោយឡែកការ​នាំចេញ​ស្រូវ​បាន​ចំនួន ១ ៦៤៨ ៤៧៤ តោន ដោយ​ទាំង​ស្រូវ​ និង​អង្ករ​មានតម្លៃ​ទឹកប្រាក់សរុប​មាន​ចំនួន ៥១៦,២១ លាន​ដុល្លារ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បានឱ្យដឹង​ទៀតថា ក្រុមហ៊ុន​នាំចេញ​ចំនួន ៤៨ ក្រុមហ៊ុន បាន​ធ្វើការ​នាំចេញ​ទៅកាន់​គោលដៅ​ចំនួន ៥៤ ប្រទេស​។ ក្នុងនោះ​ កម្ពុជា​បាន​នាំទៅ​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុង ម៉ាកាវ បាន​ចំនួន ១១៥ ២៥៥ តោន ​ស្មើនឹង​ ៥២​ ភាគរយ​នៃ​ការនាំចេញ​សរុប ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៦២,៧៤ លាន​ដុល្លារ​។

ដោយឡែក តំបន់​អឺរ៉ុប​មាន​បរិមាណ ចំនួន ៦៨ ៥៥៥ តោន ឬ​ស្មើនឹង ៣១ ​ភាគរយ ទទួល​បាន​ទឹកប្រាក់​ចំនួន ៥១,០២ លាន​ដុល្លារ​។

ចំណែក តំបន់​សមាជិក​អាស៊ាន ចំនួន ២១ ៨៧៦ តោន ឬ​ស្មើនឹង ៩,៨៩ ភាគរយ​ទទួល​បាន​ទឹកប្រាក់​ចំនួន​ ១៣,៩០​ លាន​ដុល្លារ និង​បណ្តា​ប្រទេស​ផ្សេងៗ​ ក្រៅពី​តំបន់​ខាងលើ​បាន​ចំនួន ១៥ ៤៥២ តោន ឬ​ស្មើនឹង ៦,៩៩ ​ភាគរយ គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១១,៧៤ លាន​ដុល្លារ​។

អង្ករ​ដែល​សហព័ន្ធ​បាន​នាំចេញ​រួមមាន ប្រភេទ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៦៧,១២ ​ភាគរយ​, អង្ក​រស ចំនួន ៣០,១៣​ ភាគរយ​, អង្ករ​ចំហុយ​ចំនួន ១,០៧ ​ភាគរយ និង​អង្ករ​សរីរាង្គ​ចំនួន ១,៦៨ ​ភាគរយ​៕អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        319
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        408

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm