អារម្មណ៍​ស្នេហា​ជាតិ និង​អារម្មណ៍​ច្របូកច្របល់​លាយឡំ​គ្នា ខណៈ​រុស្ស៊ី​ប្រារព្ធ​ទិវា​ជ័យជម្នះ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២

2022/05/09 07:08:38 pm        2.3 K

​រុស្ស៊ី៖ ទង់ជាតិ​ពណ៌​ក្រហម​របស់​អតីត​សូ​វៀត និង​ខ្សែបូ​យោធា​ឆ្នូត​លឿង​ទំ​ ​និង​ខ្មៅ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ទីក្រុង និង​ទីប្រជុំជន​នានា​របស់​រុស្ស៊ី​។ ចំណែក​តំបន់​ជិតខាង​ជាច្រើន​កំពុង​រៀបចំ​ការ​ប្រគំ​តន្ត្រី​ថ្ងៃ​ឈប់សម្រាក​។

​ក្រុម​អតីត​យុទ្ធជន​កំពុង​នាំ​យក​កម្រងផ្កា​ទៅ​ដាក់​នៅ​វិមាន​អនុស្សាវរីយ​នានា​ រំឭក​ដល់​សង្គ្រាម​ស្នេហា​ជាតិ​ដ៏​អស្ចារ្យដូចដែល​សង្គ្រាម​លោក​លើក​ទី​២ ​ត្រូវ​បាន​គេ​ស្គាល់​នៅ​ក្នុង​ប្រទេស​នេះ​។ ​ពេល​ក្រឡេក​មើល​ដំបូង ការរៀបចំ​សម្រាប់​ការ​ប្រារព្ធ​ទិវា​ជ័យជម្នះ​នៅ​ថ្ងៃ​ចន្ទ​នេះ ​ជា​ការ​រំឭក​ដល់​ការ​បរាជ័យ​របស់​ពួក​ណា​ស៊ី​អាល្លឺម៉ង់​ក្នុង​ឆ្នាំ១៩៤៥ ហាក់​ដូច​ជា​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ​ប៉ុន្តែ​អារម្មណ៍​ឆ្នាំនេះ​ខុសគ្នា​ស្រឡះ​ពី​ឆ្នាំមុន ឆ្នាំនេះ​ព្រោះ​ទាហាន​រុស្ស៊ី​កំពុង​វាយ​ប្រយុទ្ធ​កាប់​សម្លាប់​គ្នា​ជាថ្មី​ទៀតហើយ។ មក​ទល់​នឹង​ពេលនេះ ការ​ប្រយុទ្ធ​ដែល​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី១១ ហើយ​នោះ​កំពុង​បន្ត​នៅ​ក្នុង​ប្រទេសជិតខាង​អ៊ុយ​ក្រែ​ន ប្រឆាំង​នឹង​អ្វី​ដែល​រដ្ឋាភិបាល​បាន​ហៅថា​ជា​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​ណា​ស៊ី។

​អារម្មណ៍​ពោរពេញ​ដោយ​មោទនភាព និង​អារម្មណ៍​ស្នេហា​ជាតិ ជា​ធម្មតា​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ថ្ងៃ​ឈប់​សម្រាក​ដ៏​សំខាន់​បំផុត​របស់​រុស្ស៊ី ដែល​ត្រូវ​បាន​ប្រារព្ធ​ដោយ​ក្បួន​ព្យុហយាត្រា​កងទ័ព​ដ៏​ធំ និង​គ្រឿង​សព្វាវុធ​យោធា​កាត់​តាម​ទីលាន​ចតុរង្គ​ក្រហម កំពុង​លាយឡំ​ជាមួយ​អារម្មណ៍​ភ័យខ្លាច និង​អារម្មណ៍​អន្ទះសា ចំពោះ​អ្វី​ដែល​កំពុង​កើតឡើង​សម្រាប់​ទិវា​ជ័យជម្នះ​នៅ​ឆ្នាំនេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        13
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm