ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមជម្រាបថា លោក Elbridge A. Colby អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកគោលនយោបាយ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការក្នុងគោលបំណងពង្រឹង និងជជែកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចរបស់លោក Elbridge A. Colby ធ្វើឡើងបន្ទាប់ពីទស្សនកិច្ចរបស់មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក នាយឧត្តមនាវី Stephen T. Koehler មកកាន់កម្ពុជាកាលពីសប្ដាហ៍មុន ដែលបង្ហាញពីការបង្កើនទំនាក់ទំនងវិស័យយោធា និងសន្តិសុខរវាងកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែជិតស្និទ្ធ៕






