ក្រុមហ៊ុន​ជីប​ម៉ុង​គ្រុប ​ឧបត្ថម្ភ​ថវិកា​១០​ម៉ឺន​ដុល្លារ ​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩

2021/04/27 09:59:58 am        32



ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ហ៊ុន សែន (TYDA) ​ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ចំពោះ​កិច្ច​ខិតខំ ប្រឹងប្រែង​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ-១៩ ​កន្លងមក​។


សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ TYDA ត្រូវ​បាន​បង្កើតឡើង​ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១២​ ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត និង​ភរិយា​។ សមាគម​នេះ ​បាន​ចុះ​ធ្វើ​សកម្មភាព​មនុស្សធម៌ ​នៅតាម​សហគមន៍​នានា​ ទូទាំង​២៥​រាជធានី ​ខេត្ត ដើម្បី​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ដោយ​ឥតគិតថ្លៃ និង​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ឬ​ និន្នាការ​នយោបាយ​អ្វី​ឡើយ ​ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុងការ​កាត់បន្ថយ​ភាព​ក្រីក្រ ​តាមរយៈ​ការ​ផ្តល់សេវា​សុខភាព ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ដល់​ទី​កន្លែង​សំដៅ​ជំរុញ​ឲ្យ​សេវា​សុខភាព សាធារណៈ​កាន់តែ​ចូល​ទៅ​កៀក​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។


ក្នុង​ពេល​ដែល ​ប្រទេស​កម្ពុជា​មានការ​រីក​រា​ល​ដាល​ជំងឺ​កូ​វីដ​១៩ ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ​ធីតា បាន​ចូលរួម​យ៉ាងសកម្ម ​ក្នុង​ការចុះ​យក​សំណាក​ និង​ដឹក​អ្នកជំងឺ​កូ​វីដ​១៩​ ទៅកាន់​មន្ទីរពេទ្យ​។


សូមជម្រាបថា​ គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ​សរុប​ចំនួន ១៧៥៣​នាក់ ​ក្នុងនោះ ​អ្នកជា​សះស្បើយ​ចំនួន ៩៦៧​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ​ចំនួន ៧៨១​នាក់​, ស្លាប់​ចំនួន ​៣​នាក់ និង​២​នាក់​ទៀត ស្លាប់​ដោយសារ​ការ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ ​និង​ស្ទះ​សរសៃរ​ឈាម​បេះដូង ​ពេល​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​កូ​វីដ​១៩៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        200
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        100
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm