ឯកឧត្តម ហេង រតនា រម្លឹកពលរដ្ឋពិនិត្យឯកសារឲ្យបានច្បាស់លាស់ ដើម្បីមានសិទ្ធិបោះឆ្នោតនាពេលខាងមុខ

2022/05/09 07:41:25 pm        616

កណ្ដាល៖ ឯកឧត្តម ហេង រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកលើកដែក ខេត្តកណ្ដាល បានរំលឹកទៅប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវពិនិត្យមើលឯកសារ ឲ្យបានច្បាស់លាស់ និងមានគ្រប់តាមតម្រូវការ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បីមានសិទ្ធិបោះឆ្នោត ។

ក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្ស និងកម្មកររោងចក្រ សរុបជិត១០០០នាក់ នៅឃុំកំពង់ភ្នំ និងឃុំព្រែកទម្លាប់ ស្រុកលើកដែក កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាន់តែខិតជិតមក​ដល់ហើយ ដូច្នេះអ្នកមានឈ្មោះបោះឆ្នោតត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីបានបំពេញ​កាតព្វកិច្ច​ជាពលរដ្ឋម្នាក់ ​គឺបានចូលរួមបោះឆ្នោតគ្រប់គ្នា ។

ឯកឧត្តម បន្តថា សម្រាប់សមាជិកគណបក្សប្រជាជនកម្ពុជា (CPP) ត្រូវបន្ត​ពង្រឹង​សាមគ្គី​បក្ស​ប្ដូរផ្ដាច់​បោះឆ្នោតឲ្យបានទទួលជ័យជំនះបន្តទៀត ដើម្បី CPP ​មានឱកាសបន្តបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិ​ ឲ្យកាន់តែមានភាពរីកចម្រើន ។

ឯកឧត្តម ហេង រតនា សង្កត់ធ្ងន់​ថា សមាជិក​បក្ស​ត្រូវពង្រឹង​ស្មារតី​និងឆន្ទៈ ហើយ​បោះឆ្នោតជូន​បេក្ខជន​ឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា ​ដោយគោរពស្មោះត្រង់ តាមគោលការណ៍​គណបក្ស “សមាជិកគណបក្សម្នាក់ បោះឆ្នោតជូនគណបក្សប្រជាជនមួយសន្លឹក!” ។

ជាមួយគ្នានេះ​ ឯកឧត្តមប្រធានក្រុមការងារ ​បានជំរុញទៅសមាជិកគណបក្សប្រជាជន​ទាំងអស់ ទោះជា​មន្ត្រីអាជ្ញាធរ ​និងពលរដ្ឋធម្មតា ​ត្រូវបន្តធ្វើអំពើល្អ ​លើពលរដ្ឋផ្សេងៗ ​ដោយ​មិន​មានការ​រើសអើង​និន្នាការ​នយោបាយ ​ហើយត្រូវ​បន្តអនុវត្តនូវវិធានការ​ទប់ស្កាត់ ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ ​មាន៣ការពារ ៣កុំ ឲ្យបាន​ខ្ជាប់ខ្ជូន ​៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        52
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm