សំណុំរឿងស្ត្រីជេរប្រមាថកងទ័ពកំពុងស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

2026/08/14 12:54:37 pm        120

សំណុំរឿងស្ត្រីម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ហើយ​ជេរប្រមាថអតិថិជនដែលជាកងទ័ព និងត្រូវបាននគរបាលទៅឃាត់ខ្លួនដល់លំនៅដ្ឋាន កំពុង​ស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

នេះបើ​តាម​ការ​បញ្ជាក់ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញបានប្រាប់ទូរទស្សន៍ BTV នៅវេលាថ្ងៃត្រង់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

  ស្ត្រីរូបនេះឈ្មោះ ចិន្តា សុវណ្ណារី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅស្ថិតនៅបុរីML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ត្រូវបាននគរបាលខណ្ឌដង្កោ និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនកាលពីវេលាម៉ោង០៧:៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីធ្វើឱ្យខូចទឹកចិត្តកងទ័ព ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

  បន្ទាប់ពីឃាត់ខ្លួនសាកសួរមួយថ្ងៃនៅដំណាក់កាលនគរបាលយុត្តិធម៌ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នគរបាលរាជធានីភ្នំពេញបានបញ្ជូនខ្លួន និងសំណុំរឿងស្ត្រីឈ្មោះ ចិន្តា សុវណ្ណារី ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ និងបន្តនីតិវិធីតាមផ្លូវច្បាប់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

 

អត្ថបទដែលទាក់ទង

ក្រសួងប្រៃសណីយ៍ អំពាវនាវពលរដ្ឋបង្កើន​ការប្រុងប្រយ័ត្ន​ចំពោះការឆបោកតាមបណ្ដាញ​​សង្គមនានា​ ក្រោមរូបភាព “មើលវីដេអូ​ដើម្បី​ទទួលបានប្រាក់”
2026/08/14 12:29:11 pm        125
សមត្ថកិច្ចពិន័យយានយន្តលើ្មសជាង ១ម៉ឺនគ្រឿង និងដកពិន្ទុបណ្ណបើកបរជាង ១ម៉ឺនពិន្ទុ ក្នុងឆមាសទី១ ឆ្នាំ២០២៦
2026/08/14 11:39:06 am        216
សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ១៦ ប្រទេស អនុម័ត «សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ជំរុញសមធម៌ សុខាភិបាលក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ
2026/08/14 11:15:55 am        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សរាប់រយនាក់នៅតែបាត់ខ្លួននៅកូឡុំប៊ី ខណៈភាពអស់សង្ឃឹមគ្របដណ្ដប់លើកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះពីការរញ្ជួយដី

2026/08/14 01:03:12 pm
​សំណុំរឿងស្ត្រីជេរប្រមាថកងទ័ពកំពុងស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
2026/08/14 12:54:37 pm
​ក្រសួងប្រៃសណីយ៍ អំពាវនាវពលរដ្ឋបង្កើន​ការប្រុងប្រយ័ត្ន​ចំពោះការឆបោកតាមបណ្ដាញ​​សង្គមនានា​ ក្រោមរូបភាព “មើលវីដេអូ​ដើម្បី​ទទួលបានប្រាក់”
2026/08/14 12:29:11 pm
​Haaland ទទួលវិញ្ញាបនបត្រ Guinness World Records ចំនួន ៧ មុនរដូវកាលថ្មី
2026/08/14 12:13:08 pm
​អ៊ីរ៉ង់ នឹងផ្លាស់ប្តូរសង្គ្រាមទៅជាដំណាក់កាលវាយលុក ប្រសិនបើលក្ខខណ្ឌនានាមិនត្រូវបានបំពេញ
2026/08/14 12:08:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm