សហរដ្ឋអាម៉េរិក ប្ដេជ្ញា​បន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំថែមទៀត

2026/08/14 02:27:07 pm        171

នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម​ សហរដ្ឋអាម៉េរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី​ សហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេស ក្នុងវិស័យការពារជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក, គោរពអធិបតេយ្យភាព និងផលប្រយោជន៍រួម។

ឯកឧត្តមអនុរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសសំខាន់មួយក្នុងភាពជាដៃគូជាមួយសហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិក​ នឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក រួមទាំងក្នុងវិស័យការពារជាតិ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការបន្តនូវកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងវិស័យយោធារវាងប្រទេសទាំងពីរ ព្រមទាំងបានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើនថែមទៀត។

សម្ដេចធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃដំណើរការត្រៀមរៀបចំ សមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៧ ក៏ដូចជាការបន្តកិច្ចសហប្រតិបត្តិការលើការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា សមយុទ្ធ និងការបណ្ដុះបណ្ដាល មិនត្រឹមតែពង្រឹងសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងជាស្ពានកសាងមិត្តភាពជិតស្និទរវាងកងទ័ពនៃប្រទេសទាំងពីរ។​

ក្នុងឱកាសនោះដែរ សម្តេចធិបតីបានថ្លែងអំណរគុណ ឯកឧត្តមប្រធានាធិបតី Donald J. Trump ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ កន្លងមក និង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំង បន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ ។

មុននឹងបញ្ចប់, សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមអនុរដ្ឋមន្ត្រី​ នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានគូសរំលេចអំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងថ្នាក់ដឹកនាំថ្មីនៃទីភ្នាក់ងារ SDC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ និងមូលធនមនុស្សឱ្យសម្របតាមតម្រូវការទីផ្សារការងារ
2026/08/14 04:43:08 pm        46
នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បន្តចុះបង្ក្រាបទីតាំងឈ្មោះ «ដារ៉ា៧២» ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន
2026/08/14 04:42:57 pm        4
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
2026/08/14 04:36:44 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីបដិសេធការរិះគន់របស់ជប៉ុន ជុំវិញ​ដំណើររបស់​លោក Putin ទៅ​កាន់កោះ Kuril

2026/08/14 04:45:22 pm
​ក្រសួងការងារ និងថ្នាក់ដឹកនាំថ្មីនៃទីភ្នាក់ងារ SDC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ និងមូលធនមនុស្សឱ្យសម្របតាមតម្រូវការទីផ្សារការងារ
2026/08/14 04:43:08 pm
​ប្រេស៊ីលចាប់​ផ្ដើម​ដំណើរការតបតវិញប្រឆាំងនឹងសហរដ្ឋអាមេរិក ជុំវិញ​បញ្ហា​ពន្ធ
2026/08/14 04:43:07 pm
​នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បន្តចុះបង្ក្រាបទីតាំងឈ្មោះ «ដារ៉ា៧២» ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន
2026/08/14 04:42:57 pm
​ការបើកច្រកសមុទ្រ Hormuz ឡើងវិញ នៅតែស្រពេច​ស្រពិល​​ ខណៈអ៊ីរ៉ង់ និងអាមេរិក បន្ត​ជំហររឹង​ត្អឹង​
2026/08/14 04:40:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm