អាល្លឺម៉ង់៖ មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់ភាគខាងលិច ជាមួយនឹងបាតុកម្មជាគូប្រឆាំងក្នុងការគាំទ្ររុស្ស៊ី និងគាំទ្រអ៊ុយក្រែន។ មនុស្សប្រមាណ ១.០០០នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងទៅនឹងការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន និងគាំទ្រប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។

រីឯបាតុកម្មគាំទ្រអ៊ុយក្រែនបានទាក់ទាញអ្នកចូលរួមជាច្រើននាក់។ ទោះជាយ៉ាងណាបាតុករប្រមាណ ១០.០០០នាក់ដែលបានចុះឈ្មោះមិនបានទៅដល់នោះទេ ខណៈកម្លាំងនគរបាលជាច្រើនត្រូវបានដាក់ពង្រាយ ដើម្បីការពារការប៉ះទង្គិចគ្នារវាងក្រុមទាំងពីរ។ នៅពេលបាតុករគាំទ្រអ៊ុយក្រែនប្រមាណ ៥០នាក់បានបោះទីតាំងនៅក្បែរបាតុករគាំទ្ររុស្ស៊ី នគរបាលបានបំបែកចេញ។ ជម្លោះអឺរ៉ុបដ៏ធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ បានវិវឌ្ឍន៍ទៅជាសង្គ្រាមទណ្ឌកម្ម ដោយសារតែការការពារដោយប្រសិទ្ធភាពដែលមិននឹកស្មានដល់របស់យោធាអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន