អ្នកទេសចរជប៉ុនអាយុ ៤៣ ឆ្នាំម្នាក់ ត្រូវបានយុវជនថៃ ៦ នាក់វាយប្រហារ និងប្លន់ នៅបណ្តាញផ្លូវរថភ្លើងទៅអាកាសយានដ្ឋាន Makkasan ទីក្រុងបាងកក ប្រទេសថៃ កាលពីយប់ថ្ងៃពុធ។
បុរសជនជាតិជប៉ុន ត្រូវបានគេកំណត់អត្តសញ្ញាណឈ្មោះ Yuki តាមដែលត្រូវបានគេរាយការណ៍ថាបានវង្វេងនៅក្នុងតំបន់សំបូរដោយរុក្ខជាតិលូតលាស់មួយកន្លែងក្បែរស្ថានីយ៍ នៅពេលនោះក្រុមយុវជនបានទៅរកគាត់ ហើយទាមទារប្រាក់។ លោកបាននិយាយថាគ្មានប្រាក់ទេ ក្រោយមកពួកគេបានវាយដំជនជាតិជប៉ុនលោក Yuki។ កាតឥណទានមួយសន្លឹកត្រូវបានរាយការណ៍ថាបានបាត់។
បុរសក្នុងស្រុកម្នាក់បានទៅជួយអ្នកទេសចរដែលរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា យុវជនចំនួនរហូតដល់ប្រាំពីរនាក់មានអាយុចន្លោះពី ១៣ ដល់ ១៧ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ ពីបទប្លន់ និងវាយប្រហារលើអ្នកទេសចរជប៉ុនម្នាក់។ ជនសង្ស័យបានប្រាប់នគរបាលថា ពួកគេបានវាយអ្នកទេសចររូបនោះដើម្បីប្លន់យកប្រាក់ចំនួន ១.៤០០បាត។
លោក Yuki ជាគ្រូបង្រៀននៅប្រទេសជប៉ុន បានទៅប្រទេសថៃដើម្បីអបអរខួបកំណើតរបស់លោកជាមួយមិត្តស្រីជនជាតិថៃ នៅថ្ងៃទី ១៦ ខែសីហា។

