លោកPutin៖ រុស្ស៊ី និងកូរ៉េខាងជើង កំពុងសម្របសម្រួលលើសន្តិសុខក្នុងតំបន់

2026/08/15 11:42:21 am        178

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសៅរ៍ ទី១៥ ខែសីហានេះ ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ថា ទីក្រុង មូស្គូ និងទីក្រុងព្យុងយ៉ាង កំពុងសហការគ្នាលើគ្រប់វិស័យ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។

ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា លោកPutin បាននិយាយនៅក្នុងសារមួយទៅកាន់លោកKim ក្នុងឱកាសរំលឹកខួបនៃការរំដោះកូរ៉េចេញពីការគ្រប់គ្រងអាណានិគមជប៉ុនថា លោកមានទំនុកចិត្តថា រុស្ស៊ី និងកូរ៉េខាងជើង នឹងបន្ត «ការងាររួមគ្នាប្រកបដោយស្ថាបនា» លើបញ្ហាទ្វេភាគី និងអន្តរជាតិ។

របាយការណ៍ KCNA បានរាយការណ៍ថា លោកKim បានធ្វើទស្សនកិច្ចនៅប៉មរំដោះក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសុក្រ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ទាហានសូវៀតដែលបានប្រយុទ្ធជាមួយជប៉ុនក្នុងសង្គ្រាមលោកលើកទី២។ កម្រងផ្កានៅប៉មមានពាក្យអំណានថា «យើងមិនភ្លេចស្នាដៃរបស់ទុក្ករបុគ្គលកងទ័ពសូវៀតទេ»។

សារនិងដំណើរទស្សនកិច្ចរបស់លោក Kim បញ្ជាក់ពីចំណងមិត្តភាពកាន់តែស៊ីជម្រៅរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ដែលបានធ្វើឲ្យមានការព្រួយបារម្ភជាអន្តរជាតិជុំវិញការគាំទ្ររបស់កូរ៉េខាងជើងចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយដដែលៗថា រុស្ស៊ីប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើងប្រឆាំងប្រទេសអ៊ុយក្រែន ហើយបានចោទប្រកាន់ទីក្រុងព្យុងយ៉ាង ថា បានផ្គត់ផ្គង់មីស៊ីល និងគ្រាប់រំសេវដល់ទីក្រុងមូស្គូ ហើយបានសន្យាផ្តល់កងទ័ពបន្ថែមទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាម៕

អត្ថបទដែលទាក់ទង

ការតម្រង់ជួរវិលត្រឡប់មកវិញនៅតាមស្ថានីយប្រេងក្រុងមូស្គូ ស្របពេលការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន
2026/08/15 01:10:10 pm        49
[UPDATE] ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ២០នាក់
2026/08/15 12:52:19 pm        100
អាមេរិក ព្រមានអ៊ីរ៉ង់ថា ខ្លួននឹងបង្កើនសម្ពាធសេដ្ឋកិច្ច ខណៈនាវាពីរគ្រឿងទៀតត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz
2026/08/15 12:30:44 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីក្រសួងទេសចរណ៍​៖ «ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជាចលករ​នៃការ​អនុវត្ត​ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»

2026/08/15 01:16:02 pm
​ការតម្រង់ជួរវិលត្រឡប់មកវិញនៅតាមស្ថានីយប្រេងក្រុងមូស្គូ ស្របពេលការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន
2026/08/15 01:10:10 pm
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ២០នាក់
2026/08/15 12:52:19 pm
​អាមេរិក ព្រមានអ៊ីរ៉ង់ថា ខ្លួននឹងបង្កើនសម្ពាធសេដ្ឋកិច្ច ខណៈនាវាពីរគ្រឿងទៀតត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz
2026/08/15 12:30:44 pm
​ISI ប្រែក្លាយជាពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់នារដូវកាលថ្មី ក្រោយនាំកីឡាករបរទេសចំណូលថ្មី ៤រូបន្ថែម
2026/08/15 12:09:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm