ISI ប្រែក្លាយជាពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់នារដូវកាលថ្មី ក្រោយនាំកីឡាករបរទេសចំណូលថ្មី ៤រូបន្ថែម

2026/08/15 12:09:13 pm        174

ការវិនិយោគដ៏ធំរបស់ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ដោយគេរំពឹងក្លិបអាចប្រែក្លាយពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់សម្រាប់លីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលគ្រោងចាប់ផ្ដើមការប្រកួតនារដូវកាលថ្មី នាដើមខែកញ្ញាខាងមុខ។

ការលើកឡើងនេះ បន្ទាប់ពីក្រុមរហស្សនាមដំរីជ័យ បានប្រកាសនាំចូលកីឡាករបរទេសចំណូលថ្មី ៤រូបទៀត កាលពីល្ងាចថ្ងៃទី១៤ ខែសីហា បន្ថែមលើកីឡាករល្អៗ និងមានបទពិសោធន៍ជាច្រើន ដែលក្លិបបាននាំចូលរួមមកពង្រឹងក្រុមត្រៀមការប្រកួតប្រជែងនារដូវកាលថ្មី ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Conor Nestor។

សមាជិកថ្មី ៤រូប ដែលក្លិបទើបបង្ហាញ រួមមានខ្សែការពារសញ្ជាតិប្រេស៊ីល Matheus Freitas អតីតសមាជិកក្លិបអង្គរថាយហ្គឺរកាលពីរដូវកាលមុន, អតីតខ្សែប្រយុទ្ធដ៏លេចធ្លោររបស់ភ្នំពេញក្រោន Shimizu Shintaro រួមទាំងកីឡាករជប៉ុន ២រូបទៀត រួមមានខ្សែការពារ Takahiro Tezuka ផ្ទេរមកពីក្លិប Bangkok FC និងខ្សែប្រយុទ្ធ Daizo Horikoshi ផ្ទេរមកពីក្លិប NWS Spirit FC នៃលីគទី៣ អូស្ដ្រាលី។

ផ្អែកលើការរុះរើ និងរៀបចំក្រុម ពិសេសការនាំចូលកីឡាករមានគុណភាពជាច្រើន ក្នុងនោះមានកីឡាករអាហ្វ្រិកខាងត្បូងសញ្ជាតិខ្មែរ កាន់ ម៉ូ, កីឡាករជប៉ុនសញ្ជាតិខ្មែរ Yudai Ogawa, ធារី ចន្ថាប៊ីនប, គួច សុកុម្ភៈ និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ ជាដើម ព្រមទាំងកីឡាករចាស់-ថ្មីល្អៗជាច្រើនទៀត បានបង្ហាញពីភាពរឹងមាំគ្រប់តំបន់របស់ក្រុម ចាប់ពីការពារ បម្រើ និងប្រយុទ្ធ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ហើយរំពឹងថា ISI ដង្កោសែនជ័យ នឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លា និងអាចបង្កគ្រោះថ្នាក់ដល់គូប្រជែងផ្សេងៗ ក្នុងលីគរដូវកាលថ្មី។

បែបនេះក្ដី គ្រូបង្វឹកលោក Conor Nestor នៅមិនទាន់ហ៊ានសន្យាក្នុងការកំណត់គោលដៅស្វែងរកចំណាត់ថ្នាក់ណាមួយក្នុងរដូវកាលថ្មី តែលោកបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្លិប ដែលមានលោក កាំង សេន ជាប្រធាន បានសម្របសម្រួលឲ្យមានការនាំចូលកីឡាករមានគុណភាពជាបន្ដបន្ទាប់ ។ ឆ្លើយតបនឹងការគាំទ្រពីថ្នាក់ដឹកនាំក្លិបនេះ អ្វីដែលលោកសន្យា គឺលោកប្ដេជ្ញានឹងខំប្រឹងធ្វើឲ្យបានល្អបំផុត ដើម្បីទទួលបានលទ្ធផលល្អជូនក្លិប និងអ្នកគាំទ្រ។

ទន្ទឹមជាមួយការប្រកាសនាំចូលកីឡាករថ្មីនេះដែរ ក្លិប ISI ដង្កោសែនជ័យ ក៏បានធ្វើការចុះអនុស្សារណៈនៃការយោគយល់គ្នា លើកាសហការឧបត្ថម្ភ ជាមួយធគារប្រៃសណីយ៍កម្ពុជា ដែលជាជំហានយុទ្ធសាស្ដ្រដ៏សំខាន់មួយទៀត ក្នុងការធានានូវហិរញ្ញវត្ថុ និងពង្រឹងក្លិបកាន់តែរឹងមាំ សម្រាប់រដូវកាលថ្មី ក៏ដូចជាទៅថ្ងៃអនាគតផងដែរ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ បានធ្វើឡើងនៅអគារ ISI Tower ក្រោមវត្តមានលោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ និងលោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារប្រៃសណីយ៍កម្ពុជា៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

Leicester City ត្រូវបានដាក់លក់ក្នុងតម្លៃជាង ២០០ លានផោន ខណៈក្រុមហ៊ុនថៃ King Power ត្រៀមចាកចេញ
2026/08/14 04:18:38 pm        164
Tijjani Reijnders ត្រៀមផ្លាស់ពី Man City ទៅ Al-Qadsiah ក្នុងតម្លៃ ៥២ លានផោន
2026/08/14 03:17:55 pm        184
សិក្ខាកាម៩ប្រទេសត្រូវបានបំពាក់បំប៉នជំនាញចៅក្រមអាជ្ញាកណ្តាលវាយសីពីសហព័ន្ធវាយសីអាស៊ី
2026/08/14 03:02:34 pm        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីក្រសួងទេសចរណ៍​៖ «ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជាចលករ​នៃការ​អនុវត្ត​ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»

2026/08/15 01:16:02 pm
​ការតម្រង់ជួរវិលត្រឡប់មកវិញនៅតាមស្ថានីយប្រេងក្រុងមូស្គូ ស្របពេលការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន
2026/08/15 01:10:10 pm
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ២០នាក់
2026/08/15 12:52:19 pm
​អាមេរិក ព្រមានអ៊ីរ៉ង់ថា ខ្លួននឹងបង្កើនសម្ពាធសេដ្ឋកិច្ច ខណៈនាវាពីរគ្រឿងទៀតត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz
2026/08/15 12:30:44 pm
​ISI ប្រែក្លាយជាពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់នារដូវកាលថ្មី ក្រោយនាំកីឡាករបរទេសចំណូលថ្មី ៤រូបន្ថែម
2026/08/15 12:09:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm