ការតម្រង់ជួរវិលត្រឡប់មកវិញនៅតាមស្ថានីយប្រេងក្រុងមូស្គូ ស្របពេលការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន

2026/08/15 01:10:10 pm        46

អ្នកបើកបរត្រូវបានគេមើលឃើញតម្រង់ជួរនៅតាមស្ថានីយប្រេង និងឧស្ម័ន នៅក្នុងទីក្រុងមូស្គូ ស្របពេលដែលវិបត្តិប្រេងបានវិលត្រឡប់មកវិញនៅក្នុងរដ្ឋធានីប្រទេសរុស្ស៊ីមួយនេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពល ។ អ្នកបើកបករ បានរាយការណ៍ពីកង្វះខាតប្រេង ជាពិសេសគឺប្រេងធម្មតា ។

លោក Dmitry គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុងមូស្គូ និយាយថា លោកឈររង់ចំានៅទីនេះអស់រយៈពេលកន្លះម៉ោង ហើយដូចអ្នកឃើញស្រាប់ហើយថា មាននូវរថយន្ត ៥គ្រឿងទៀតនៅមុខលោក ។ លោកបន្តថា លោកប្រហែលជាត្រូវរង់ចាំរយៈពេល ២០នាទីទៀត ទើបអាចចាក់ប្រេងរថយន្តបាន ។

គួរឲ្យដឹងថា រលកដំបូងនៃកង្វះខាតប្រេង បានកើតឡើងកាលពីចុងខែមិថុនា ហើយនិងដើមខែកក្កដា ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន មានគោលដៅលើរោងចក្រចម្រាញ់ប្រេងទីក្រុងមូស្គូ និងរោងចក្រចម្រាញ់ប្រេងផ្សេងទៀតនៅទូទាំងប្រទេសរុស្ស៊ី ។ ស្ថានភាពនៅក្នុងរដ្ឋធានីប្រទេសរុស្ស៊ីមួយនេះមានស្ថិរភាពភាគច្រើននៅពាក់កណ្តាលខែកក្កដា ។

អ្នកស្រី Nadezhda គឺជាអ្នកស្រុកមួយរូបទៀតរស់នៅក្នុងទីក្រុងមូស្គូនិយាយដែរថា វាគឺជារឿងមិនរំពឹងគិតដល់ ពីព្រោះថាពួកយើងបានធូរស្បើយរួចទៅហើយ ហើយអ្វីៗក៏ល្អប្រសើរផងដែរ ប៉ុន្តែថ្ងៃនេះបញ្ហាបានវិលត្រឡប់មកវិញ ។

សូមបញ្ជាក់ថា ស្ថានីយប្រេងមួយចំនួន បានបិទ ខណៈស្ថានីយខ្លះទៀត មានលក់តែប្រេងម៉ាស៊ូតប៉ុណ្ណោះ ។ បញ្ហាផ្គត់ផ្គង់ប្រេង បានកើតមានឡើងម្តងទៀតនៅតាមតំបន់ជាច្រើនរបស់រុស្ស៊ី រួមទាំងតំបន់ Tula, Tambov និងតំបន់ Kaluga ក៏ដូចជានៅដែនដី Primorsky និងដែនដី Krasnodar ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ២០នាក់
2026/08/15 12:52:19 pm        99
អាមេរិក ព្រមានអ៊ីរ៉ង់ថា ខ្លួននឹងបង្កើនសម្ពាធសេដ្ឋកិច្ច ខណៈនាវាពីរគ្រឿងទៀតត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz
2026/08/15 12:30:44 pm        134
រដ្ឋាភិបាលយេម៉ែននិយាយថា មីស៊ីលក្រុមឧទ្ទាមហ៊ូធីសម្លាប់ជនស៊ីវិល ៤នាក់នៅទីក្រុងកំពង់ផែ Mocha
2026/08/15 12:05:52 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីក្រសួងទេសចរណ៍​៖ «ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជាចលករ​នៃការ​អនុវត្ត​ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»

2026/08/15 01:16:02 pm
​ការតម្រង់ជួរវិលត្រឡប់មកវិញនៅតាមស្ថានីយប្រេងក្រុងមូស្គូ ស្របពេលការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន
2026/08/15 01:10:10 pm
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ២០នាក់
2026/08/15 12:52:19 pm
​អាមេរិក ព្រមានអ៊ីរ៉ង់ថា ខ្លួននឹងបង្កើនសម្ពាធសេដ្ឋកិច្ច ខណៈនាវាពីរគ្រឿងទៀតត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz
2026/08/15 12:30:44 pm
​ISI ប្រែក្លាយជាពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់នារដូវកាលថ្មី ក្រោយនាំកីឡាករបរទេសចំណូលថ្មី ៤រូបន្ថែម
2026/08/15 12:09:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm