សប្បុរជនបីក្រុមផ្សេងគ្នា បន្តឧបត្ថុម្ភថវិកាដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា៨ឧសភា

2022/05/09 10:25:52 pm        1.4 K

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភានេះ មានសប្បុរសជនបីស្ថានប័នផ្សេងគ្នា បានអញ្ជើញបន្តឧបត្ថម្ភថវិកាតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២២ នៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

ក្រុមទី១,ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី ឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ, ទី២,ក្រុមហ៊ុនភ្នំពេញមេឌីខលសឺវីស លីមីតធីត (មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ) ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ និងទី៣, Bangkok Airways public company limited. ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ។ ដើម្បីជូនកាកបាទក្រហមកម្ពុជា មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយ​បញ្ហា​ប្រឈម​នានា និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត​ក្នុង​សហគមន៍។

សប្បុរជនទាំងបីក្រុមខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ​កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ឱកាស ឱ្យពួកគាត់​បាន​ចូលរួម​ចែករំលែកធនធានខ្លះ ក្នុងការងារមនុស្សធម៌មួយនេះនៅក្នុងសង្គម។

ក្នុងឱកាសនោះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា តំណាង​ដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំ​នៅ​ការសួរសុខទុក​ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសប្បុរជនទាំងបីក្រុមខាងលើ ដែលបានឧបត្ថម្ភថវិកាទាំងនេះ ​ជូនកាកបាទក្រហមកម្ពុជា ក្នុង​ឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២២ ដើម្បី​ក្រុមការងារអាចបន្តសកម្មភាពមនុស្សធម៌ទៅមុខទៀតបាន។

លោកជំទាវ អគ្គលេខាធិការងទី១ បានបញ្ជាក់ថា​ អំណោយដែលទទួល​បាន​ពីសប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​នានា ​ជាពិសេសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម ​របស់ព្រះករុណា ​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជា​អម្ចាស់ជីវិត​លើត្បូង​ និងហ្លួងម៉ែ​ នរោត្តម មុនិនាថ សីហនុ ជា​ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ​ដែលព្រះអង្គទាំងទ្វេបាន​ប្រោសប្រទាន ​ព្រះរាជ​ទ្រព្យ​ជា​រៀងរាល់ខែ រៀលរាល់ត្រីមាស​ និង​ក្នុងឱកាសផ្សេងៗជា​បន្តបន្ទាប់»។

ដែលអំណោយ​បាន​មកពីការ​កៀង​គរ​ទាំងអស់នោះ ​គឺ​យក​ទៅ​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ ដែលងាយ​រងគ្រោះបំផុត​ ដូចជា​ជនចាស់ជរា​គ្មាន​ទីពឹង ​ស្រ្តីមេម៉ាយ​កូនច្រើន ​អ្នក​ផ្ទុក​មេរោគ​អេដស៍​និង​ជន​មាន​ពិការ​ភាព​ជាដើម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm