ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់

2026/08/15 07:25:09 pm        146

យ៉ាងហោចណាស់មានជនស៊ីវិល ១៤នាក់ បានស្លាប់ និងរាប់សិបនាក់រងរបួស កាលពីថ្ងៃសុក្រ នៅក្នុងការវាយប្រហារមួយលើតំបន់ Um Arada ចម្ងាយប្រហែល ១៥ គីឡូម៉ែត្រភាគនិរតីនៃ រដ្ឋធានី El Obeid រដ្ឋ Kordofan ខាងជើង នៅកណ្តាលប្រទេសស៊ូដង់។ នេះបើយោងតាមប្រភពព័ត៌មានស៊ូដង់។

ក្រុមអ្នកស្ម័គ្រចិត្ត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងគាំទ្ររហ័ស (RSF) បានបើកការវាយប្រហារ ដោយព័ត៌មានដំបូងបង្ហាញថា យ៉ាងហោចណាស់មានជនស៊ីវិល ១៤នាក់ បានស្លាប់ និងរាប់សិបនាក់ រងរបួស។

ក្រុមនេះបាននិយាយថា ជនស៊ីវិលកំពុងរត់គេចខ្លួនចេញពីតំបន់នេះ បន្ទាប់ពីការវាយប្រហារ ដោយសារតែការភ័យខ្លាច និងស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ឡើងៗ ដោយបន្ថែមថា ការវាយប្រហារនេះ បានកើតឡើង ចំពេលមានប្រតិបត្តិការយោធាជាបន្តបន្ទាប់រវាង RSF និងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) នៅក្នុងរដ្ឋKordofan ខាងជើង។

ប្រភពពីមន្ទីរពេទ្យ El Obeid បានប្រាប់សារព័ត៌មានស៊ីនហួថា មន្ទីរពេទ្យនេះ បានទទួលសាកសពមនុស្សយ៉ាងហោចណាស់ ១២នាក់ និងអ្នករងរបួសប្រហែល ១៥នាក់ បន្ទាប់ពីការវាយប្រហារ ដោយមានអ្នកស្លាប់ និងរងរបួសជាច្រើនទៀត កំពុងបន្តមកដល់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
2026/08/15 07:29:49 pm        144
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
2026/08/15 07:27:45 pm        142
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
2026/08/15 07:21:10 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ

2026/08/15 08:00:22 pm
​តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
2026/08/15 07:53:29 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
2026/08/15 07:37:59 pm
​អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
2026/08/15 07:29:49 pm
​លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
2026/08/15 07:27:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/15 05:10:30 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm