លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកមិនកំពុងស្វែងរកការបំផ្លាញ អ៊ីរ៉ង់ទេ ប៉ុន្តែប្រសិនបើសាធារណរដ្ឋអ៊ិស្លាមវាយប្រហារ ទីក្រុងវ៉ាស៊ីនតោននឹងឆ្លើយតប «ខ្លាំងជាង ១០០ ដង»។
នៅពេលអ្នកឆ្លើយឆ្លងព័ត៌មាន Fox News ម្នាក់សួរថាតើអ៊ីរ៉ង់អាចចាប់ផ្តើមមានអាកប្បកិរិយាឈ្លានពានជាងមុន នៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាឬអត់ លោក ត្រាំ បានឆ្លើយតបថា៖ «យើងពិតជាមានសមត្ថភាពបំផ្លាញប្រទេសនេះទាំងមូល»។
លោកបានបន្តថា៖ «យើងមិនចង់ធ្វើបែបនោះទេ»។ «ប្រសិនបើពួកគេវាយប្រហារ យើងនឹងវាយប្រហារតបវិញខ្លាំងជាងមួយរយដងឯណោះ»៕

