តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន

2026/08/15 07:53:29 pm        242

ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ​ក្នុងការរៀបចំ "សន្និសីទតុលាការនៃបណ្តាខេ​ត្ត​ជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨" នៅរាជធានីភ្នំពេញប្រកបដោយជោគជ័យ។ អង្គសន្និសីទបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧ​ត្ត​ម​ ង្វៀន វ៉ាន់ ក្វាង ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀត​ណា​ម និងឯកឧត្តម ផៃវី ស៊ីប៊ុលលីផា ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋ​​ប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងគណៈប្រតិភូតុលាការនៃបណ្តាខេត្តជាប់ព្រំដែ​ន​កម្ពុជា វៀតណាម ឡាវ រួមទាំងថ្នាក់ដឹ​ក​នាំ ចៅក្រម ក្រឡាបញ្ជី និងមន្រ្តីរាជការនៃតុលាការកំពូលនៃព្រះរាជាណាច​ក្រ​កម្ពុជា។

ក្នុងឱកាសនៃការរៀបចំធ្វើម្ចាស់ផ្ទះនៃសន្និសីទនេះប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមនឹងប្រធាន​​តុលាការ​ប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេ​យ្យ​​​ប្រជាមានិ​ត​ឡាវនិងគណៈប្រតិភូ ត្រូវបានរាជានុញ្ញាតឱ្យចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះ​បា​ទ សម្ដេចនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លើយតបនឹងសមិទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកន្លងមកនេះ អង្គសន្និសីទលើកទី៨នេះ នៅតែបន្តផ្តោតការយកចិត្តទុកដាក់ចំណុចជាអាទិភាពសំខាន់ៗដូចខាងក្រោម ៖

១-ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង តុលាកា​រ​​​នៃ​ប្រទេសទាំងបី ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១០ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍតំបន់ព្រំដែ​ន​​ឱ្យទៅជាតំបន់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ដោយធានានូវសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែន ស្ថិតក្នុ​ង​ដែនអធិបតេយ្យ និងបូរណភាពទឹកដីរៀងៗខ្លួន។

២-ការបង្កើនប្រសិទ្ធភាពនៃការចាត់ការលើសំណុំរឿងនៃបទល្មើសឆ្លងដែន ដែលជាការឆ្លើយត​ប​​​យ៉ាងម៉ឺងម៉ាត់ចំពោះការកើនឡើងនៃបទល្មើសមានលក្ខណៈជាបណ្តាញ ដូចជា បទល្មើសគ្រឿងញៀន, បទល្មើសឆបោកតាមប្រព័​ន្ធ​បច្ចេកវិទ្យា, ការជួញដូរមនុស្ស, បទល្មើសធនធានធម្មជាតិ, ការដោះស្រា​យ​​​​​វិវាទរដ្ឋប្ប​វេ​ណី​និងពាណិជ្ជកម្មឆ្លង​ដែនជាដើម។

អង្គសន្និសីទបាននាំមកនូវផលប្រយោជន៍ជាសារវ័ន្តជាច្រើនជូនដល់ស្ថាប័នតុលាការ ប្រជាព​ល​​​​រ​​​​ដ្ឋ និងប្រទេសជាតិរៀងៗខ្លួន ជាអាទិ៍ ៖ (១) មានយន្តការទំនាក់ទំនងនិងសម្របសម្រួលរវាងតុលាការខេត្តជាប់ព្រំដែ​ន ដើម្បីសម្រួលដល់ការបញ្ជូនឯកសារតុលាការ និងការប្រមូលឬ​ផ្ទៀ​ង​ផ្ទា​ត់​ភស្តុតាងឆ្លងដែ​ន​ឱ្យបានឆាប់រហ័ស អនុលោមតាមនីតិវិធីជាធរមាន ដោយធានាបាននូវការអនុវត្តច្បាប់លើជនល្មើសប្រក​បដោយតម្លាភាព និងយុត្តិធម៌។ (២) ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពាក់ព័​ន្ធ​នឹងការប្រឆាំ​ង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការត្រួតពិនិត្យគ្រឿងញៀន, ការ​បង្រ្កាបអំពើជួញដូរមនុ​ស្ស និងការការ​ពារធនធានធម្មជាតិជាដើម។ (៣) ការអភិវឌ្ឍសមត្ថភាពធនធានមនុ​ស្ស​ទាំងលើទិដ្ឋភាពច្បា​ប់ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌។ (៤) ការដោះស្រាយ​វិវាទរដ្ឋប្ប​វេ​ណី​និងពាណិជ្ជកម្មឆ្លង​ដែនប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនទំនុកចិត្តដល់វិនិយោគិន និងជំរុញកំណើ​ន​​សេដ្ឋកិច្ច ពាណិជ្ជកម្មតាមព្រំដែន និង(៥) លើកកម្ពស់ទំនុកចិត្តរបស់សាធារណជនលើប្រព័ន្ធយុត្តិធម៌ និងភាពរឹង​មាំនៃនីតិរដ្ឋ។ បន្ថែមពីលើនេះ ផ្អែកលើទិន្នន័យនៃការកើនឡើងនៃបទល្មើសព្រហ្មទណ្ឌ និងវិវាទផ្នែក​រដ្ឋប្បវេណីឆ្លងដែន អង្គសន្និសីទទទួលស្គាល់ថា ពិតជាមានការចំបាច់ណាស់ក្នុងការបន្ត និងពង្រឹ​ង​កិច្ចសហប្រតិបត្តិការរវាងតុលាការនៃប្រទេសទាំងបី។

ជាលទ្ធផល អង្គសន្និសីទបានអនុម័តដោយឯកច្ឆន្ទនូវ «សេចក្តីប្រកាសរួមនៃសន្និ​សី​ទ​​តុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨» ដែលជាសក្ខីកម្មបញ្ជា​ក់​​​ពី​ការប្តេជ្ញាចិត្តខ្ព​ស់​ក្នុងការកសាងប្រព័ន្ធយុត្តិធម៌រឹងមាំ ប្រកបដោយតម្លាភាព និងបម្រើផលប្រយោ​ជន៍ដ៏ឧត្តុង្គឧត្តមរបស់ជា​តិ និងប្រជាជននៃប្រទេសរៀងៗខ្លួន។

ទន្ទឹមនឹងនេះ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ក្នុងជំនួបទ្វេភាគីដាច់ដោយឡែកជាមួយប្រធា​ន​​​​​​តុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រធានតុលាការប្រជាជនកំ​ពូ​​ល​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនោះ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំ​ពូ​ល​នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសមភាគីអំពីស្ថានការណ៍ជាក់ស្តែង ពាក់ព័ន្ធនឹងអំពើ​​​​​​ឈ្លា​ន​ពា​ន និងការកាន់កាប់ទឹកដីដោយខុសច្បាប់ពីសំណាក់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុ​ជា ក្រោយពីមា​ន​កិច្ចព្រមព្រៀងសន្តិភាព​។ ឯកឧត្តមប្រធាន បានគូសបញ្ជាក់អំពីទុក្ខវេទនា និងផលប៉ះពាល់យ៉ាងធ្ងន់​ធ្ងរដល់ប្រជាពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ ហើយក្នុងនោះប្រជាពលរដ្ឋជិត ២ម៉ឺននា​ក់ មានទាំងស្ត្រីនិងកុមារ ដែលរហូតមកទល់ពេលនេះ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិ​ញ​នៅឡើយ​។ ក្នុងនាមតុលាការកំពូលកម្ពុជា ឯកឧត្តមប្រធាន បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការ​គាំទ្រពេញទំហឹងរាល់វិធានការ និងចំណា​ត់​​​កា​រ​​របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរប​​ស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ​​​ត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការ​ពា​​រ​​បូរណភាពទឹកដី អធិបតេយ្យភាពជាតិ សិទ្ធិ​សេរីភាព និងសន្តិសុខជូនប្រជាពលរដ្ឋ តាមរយៈយន្តការ​ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។

គួររំលឹកផងដែរថា សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ បានប្រារ​​​​ព្ធ​​​​ឡើងជាលើកដំបូងក្នុងឆ្នាំ២០១០ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយបានព្រមព្រៀងប្តូរវេន​​​គ្នា​​ធ្វើជាម្ចាស់ផ្ទះរៀងរាល់ ២ឆ្នាំម្តង៕

អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
2026/08/15 08:00:22 pm        168
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
2026/08/15 07:37:59 pm        200
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់​តុលាការពន្លឿនចាត់ការលើសំណុំ​រឿង​ជេរ​ប្រមាថ​របស់​លោក​ស្រី សំ សុខា ឲ្យបានឆាប់ និងស្របតាមច្បាប់
2026/08/15 06:13:46 pm        318

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ

2026/08/15 08:00:22 pm
​តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
2026/08/15 07:53:29 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
2026/08/15 07:37:59 pm
​អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
2026/08/15 07:29:49 pm
​លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
2026/08/15 07:27:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/15 05:10:30 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm