សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំ​នាវា​កម្ពុជា​ប្រកប​ដោយ​ភាព​ចាស់​ទុំខាងផ្នែកនយោបាយ ការទូត បន្តធានាការពារសុខសន្តិភាព និងការអភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ

2026/08/16 10:18:17 am        203

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃ​ក្រុម​ការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

សម្តេចរដ្ឋសភាធិបតី មានសេចក្តីរីករាយជាទីបំផុត ដែលបានអញ្ជើញមកចូលរួម និងជួបសំណេះសំណាលផ្ទាល់ជាមួយសមាជិក សមាជិកាគណបក្ស និងក្រុមការងារទាំងអស់នៅក្នុងឱកាសនេះ។ ការជួបសំណេះសំណាលស្វែងយល់ពីការងារ និងសុខទុក្ខគ្នាទៅវិញទៅមក ជាវប្បធម៌ដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រ និងលើកទឹកចិត្តគ្នាក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ដ្រី និង លោកជំទាវ ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនសមាជិកទាំងអស់ផងដែរ។ សម្តេចបានគូសបញ្ជាក់ថា ជានិច្ចកាលថ្នាក់ដឹកនាំទាំងអស់ តែងតែគិតគូរពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយតែងតែនៅជាប់ជាមួយយើងទាំងអស់គ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

លោកស្រី រ៉ែន កន្និកា ត្រូវបានជ្រើសតាំងជា ប្រធានក្រុមការងារស្ត្រីគណបក្សស្រុកល្វាឯម។ សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃក្នុងការបំពេញការងាររបស់ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានទាំង២ គឺក្រុងអរិយក្សត្រ និងស្រុកល្វាឯម ដែលបានបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលជាទីគាប់ចិត្តជូនគណបក្សប្រជាជនកម្ពុជា។

ការប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ នាពេលនេះ ពុំមែនមានន័យថាមានការកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់ក្រុមការងារចលនាស្ត្រីដែលមានកន្លងមកនោះទេ។ ប៉ុន្តែ វាជាយន្តការបន្ថែមមួយទៀតរបស់គណបក្ស បន្ថែមពីលើយន្តការក្រុមចលនាស្ត្រីថ្នាក់ស្រុក-ឃុំ-ភូមិដែលមានស្រាប់ ហើយដែលយន្តការទាំងបីថ្នាក់ មានគោលដៅតែមួយគត់គឺ ជួយឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមក ក្នុងគោលដៅបម្រើដល់បុព្វហេតុជាតិ មាតុភូមិ និងចក្ខុវិស័យរបស់គណបក្ស។

លទ្ធផលការងារជាទីគាប់ចិត្ត ដែលសម្រេចបានកន្លងមក គឺជាគ្រឹះដ៏រឹងមាំសម្រាប់ជ័យជម្នះរបស់គណបក្សយើងក្នុងគ្រប់ការបោះឆ្នោត។ សម្តេចរដ្ឋសភាធិបតី មានជំនឿមុតមាំថាក្រុមការងារគណបក្សទាំងអស់នឹងបន្តការខិតខំបម្រើប្រជាពលរដ្ឋ ស្របតាមគោលនយោបាយគណបក្សដែលមិនទុកចោលពលរដ្ឋណាម្នាក់នោះឡើយ។ បន្តកសាងជំនឿទុកចិត្តយ៉ាងពិតប្រាកដជាមួយប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់ស្ត្រី និងយុវតី ដែលជាកម្លាំងស្នូលក្នុងការបង្កើនប្រៀបឈ្នះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨។

សម្តេចរដ្ឋសភាធិបតីបានមានប្រសាសន៍លើកឡើងពីគុណតម្លៃមិនអាចខ្វះបានរបស់ស្ត្រីនៅក្នុងសង្គមជាតិ។ នៅកម្ពុជា ស្ត្រីមានចំនួនជាង៥០% នៃពលរដ្ឋទាំងអស់។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន បានឱ្យតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ស្ត្រី។ សម្តេចតេជោ ដែលជាបិតាយេនឌ័រនៅកម្ពុជា បានចាត់ទុកស្ត្រីជាតួអង្គសំខាន់មិនអាចរំលងបានឡើយ។ ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច ការជួយស្ត្រីគឺដូចជាជួយខ្លួនឯង ហើយការវិនិយោគលើស្ត្រី គឺជាការវិនិយោគលើខ្លួនឯង គ្រួសារ និងសង្គមទាំងមូល ការលើកកម្ពស់សមភាពយេនឌ័រ ត្រូវបានផ្តល់អាទិភាពនៅក្នុងនីតិកាលទី៧នេះ។ ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។

សម្តេចរដ្ឋសភាធិបតី បានរំលឹកប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស ទទួលជួបសំណេះសំណាល ជាមួយ ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលព្រឹកថ្ងៃទី១៤ សីហាម្សិលមិញ បានជំរុញការពង្រឹងសមត្ថភាពរបស់ស្ត្រី ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលដល់ស្ត្រី ។ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅបណ្ដាស្ថាប័នជាតិ បន្តពង្រឹងអំណាចតួនាទីស្ត្រីក្នុងវិស័យសេដ្ឋកិច្ច។ ការវិនិយោគលើស្ត្រី ត្រូវមានការចូលរួមទាំងរដ្ឋ និងវិស័យឯកជន ដើម្បីពង្រឹងសិទ្ធិអំណាចដល់ស្រ្ដីកម្ពុជា ។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអរគុណជាទីបំផុតចំពោះទឹកចិត្តដ៏អង់អាចក្លាហាន និងការពលីរបស់វីរយុទ្ធជនក្នុងកិច្ចការពារបូរណភាពទឹកដី។ សម្តេចប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានទទូចសុំដល់ក្រុមការងារទាំងអស់បន្តចុះយកចិត្តទុកដាក់ខ្ពស់បំផុតជូនក្រុមគ្រួសារវីរយុទ្ធជនដែលកំពុងបំពេញបេសកកម្មដើម្បីជាតិនៅសមរភូមិ និងគ្រួសារវីរយុទ្ធជនដែលបានពលី។

សម្តេចបានសង្កត់ធ្ងន់ថា គុណបំណាច់របស់វីរយុទ្ធជនមានតម្លៃធំធេងណាស់ ដែលយើងទាំងអស់គ្នាត្រូវចងចាំ និងឆ្លើយតបជូនវិញ។ ក្នុងពិធីសំណេះសំណាលប្រកបដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនោះ សម្តេចរដ្ឋសភាធិបតី បានចែករំលែកនូវស្ថានភាពសង្គមរបស់ប្រទេសនិងពិភពលោក ដល់អង្គពិធីបានជ្រាបបន្ថែមផងដែរ។ ពិសេសសម្តេចបានលើកឡើងនូវឆន្ទៈមោះមុត ច្បាស់លាស់ និងវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបុព្វហេតុប្រទេសជាតិនិងប្រជាពលរដ្ឋ។

ក្នុងពិធីដែលមានអ្នកចូលរួមជាង៨០០នាក់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ប្រកបដោយភាពម៉ត់ចត់ ឈ្លាសវៃ តាមរយៈការចរចាការទូត និងការប្រកាន់យកការដោះស្រាយជម្លោះស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។ ដំណឹងវិជ្ជមានមួយ យន្តការផ្សះផ្សាដោយបង្ខំលើបញ្ហាសមុទ្រ ដែលកម្ពុជាបានជ្រើសរើស ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយប្រទេសថៃនោះ មិននៅស្ងៀមនោះឡើយ ពេលនេះបានបោះជំហានមួយជំហានទៀតហើយ ដោយកម្ពុជា និងថៃ សម្រេចជ្រើសយកលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា។

សម្តេចរដ្ឋសភាធិបតី បានបន្ថែមថា សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំនាវាកម្ពុជាប្រកបដោយភាពចាស់ទុំខាងផ្នែកនយោបាយ ការទូត និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិជាគោល ដោយបាន និងកំពុងបន្តស្វែងរកសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យមានភាពល្អប្រសើរ សេដ្ឋកិច្ចបន្តមានកំណើន និងសង្គមមានស្ថិរភាព។

ជាចុងបញ្ចប់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអំពាវនាវឱ្យសមាជិកសមាជិកាគណបក្សទាំងអស់បន្តជឿជាក់លើថ្នាក់ដឹកនាំ ដែលមាន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយសត្រូវឈ្លានពានសៀម តាមរយៈ សមរភូមិការទូត និងយោធា គ្រប់រូបភាពតាម ផ្លូវច្បាប់ នយោបាយ និង សាធារណៈមតិនានា ជុំវិញពិភពលោក ដើម្បីការពារយុត្តិធម៌ ជូនប្រជាជាតិយើង៕


អត្ថបទដែលទាក់ទង

ក្រសួងការពារជាតិ ប្រាប់ឲ្យកងទ័ពទាំងអស់បើកគណនីធនាគារចាប់ពីពេលនេះតទៅ ហើយត្រូវបញ្ចប់​ឲ្យបានទាំងស្រុងនៅខែមិថុនាឆ្នាំក្រោយ
2026/08/16 10:26:44 am        248
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះ​សំណាល​ផ្ទាល់​ជាមួយ​តំណាង​ប្រជា​សហគមន៍​ទេទឹក​ពុះ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍
2026/08/16 09:16:21 am        247
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
2026/08/15 08:00:22 pm        679

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីរុស្ស៊ី បញ្ជាក់ឡើងវិញពីទំនាក់ទំនង នៅថ្ងៃទិវារំដោះកូរ៉េ

2026/08/16 11:27:53 am
​អ៊ីរ៉ង់វាយបកការគំរាមកំហែងរបស់លោក Trump ក្នុងការប្រកាសច្រកសមុទ្រ Hormuz ថាជាទឹកដីរបស់អាមេរិក
2026/08/16 11:10:50 am
​[UPDATE] ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នករស់រានមានជីវិតពីរញ្ជួយដីដ៏ខ្លាំងក្លា នៅឥណ្ឌូនេស៊ីសម្លាប់មនុស្សជិត ៥០នាក់
2026/08/16 10:51:45 am
​ក្រសួងការពារជាតិ ប្រាប់ឲ្យកងទ័ពទាំងអស់បើកគណនីធនាគារចាប់ពីពេលនេះតទៅ ហើយត្រូវបញ្ចប់​ឲ្យបានទាំងស្រុងនៅខែមិថុនាឆ្នាំក្រោយ
2026/08/16 10:26:44 am
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំ​នាវា​កម្ពុជា​ប្រកប​ដោយ​ភាព​ចាស់​ទុំខាងផ្នែកនយោបាយ ការទូត បន្តធានាការពារសុខសន្តិភាព និងការអភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ
2026/08/16 10:18:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/16 12:31:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm