អ៊ីរ៉ង់នៅថ្ងៃសៅរ៍ ១៥ សីហា បានវាយបកវិញចំពោះការអះអាងរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលថាលោកនឹងប្រកាសច្រកសមុទ្រ Hormuz ថាជាផ្នែកមួយនៃទឹកដីរបស់អាមេរិកក្នុងពេលឆាប់ៗនេះ ដោយនិយាយថា ផ្លូវទឹកថាមពលដ៏សំខាន់ដែលខ្លួនបានបិទនឹងនៅតែជារបស់អ៊ីរ៉ង់។
លោក Trump បានទទូចម្តងហើយម្តងទៀតថា ច្រកសមុទ្រនេះ ដែលទីក្រុងតេអេរ៉ង់បានបិទភ្លាមៗនៅពេលចាប់ផ្តើមសង្គ្រាមមជ្ឈិមបូព៌ាកាលពីចុងខែកុម្ភៈ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ទោះបីជាចរាចរណ៍នៅតែត្រូវបានបិទក៏ដោយ។
លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយនៅលើបណ្ដាញសង្គម X ថា ច្រកសមុទ្រ Hormuz ធ្លាប់ជារបស់អ៊ីរ៉ង់ ជារបស់អ៊ីរ៉ង់ ហើយនឹងនៅតែជារបស់អ៊ីរ៉ង់ជារៀងរហូត។ច្រកសមុទ្រនេះនឹងត្រូវបិទ និងបើកតែក្រោមការបញ្ជារបស់អ៊ីរ៉ង់ប៉ុណ្ណោះ។
លោក Trump បានប្រាប់ការជួបជុំនយោបាយមួយនៅរដ្ឋញូវយ៉កកាលពីថ្ងៃសុក្រថា បន្ទាប់ពីសហរដ្ឋអាមេរិកបានយកឈ្នះអ៊ីរ៉ង់ ឆាប់ៗនេះ លោកនឹងប្រកាសច្រកសមុទ្រ Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិក៕


