ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ

2026/08/16 04:32:02 pm        330

សមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់គឺសំឡេងគាំទ្រសន្លឹកឆ្នោតមួយសន្លឹក ដូច្នេះការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី បំរើផលប្រយោជន៍គណ បក្សនិងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះលើការបោះឆ្នោតជា បន្តបន្ទាប់នាពេលខាងមុខ។

នេះជាការបញ្ជាក់របស់លោកស្រី កាន់ រតនៈ ឧប្បុល ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាឱកាសជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សចំនួន ៣៣១នាក់ ត្រូវបញ្ចូល នៃគណបក្សសង្កាត់ដង្កោ នាថ្ងៃទី ១៦ខែ សីហា ឆ្នាំ២០២៦នេះ នៅទីស្នាក់គណបក្សសង្កាត់ដង្កោ។

ក្នុងឱកាសនោះលោកស្រីប្រធានក្រុម ការងារចុះមូលមូលដ្ឋានសង្កាត់ដង្កោ បាន សម្តែងការអបអរសាទរចំពោះ ជា សមាជិក សមាជិកាថ្មី ទាំងអស់ ដែលបានក្លាយជាក្រុមគ្រួសារតែមួយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

លោកស្រី កាន់ រតនៈឧប្បុល មានប្រសាសន៍បន្តថា៖គណៈកម្មាធិការគណបក្សសង្កាត់ និងក្រុមការងារគណបក្សនៃភូមិទាំង៦ត្រូវបន្តជំរុញការងារនៅមូលដ្ឋានមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងធ្វើការក្រើនរំឭកដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅមូល ដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ (ផ្តល់ភាពងាស្រួលជូនប្រជាពលរដ្ឋ ដែលត្រូវការបញ្ជាក់ឯកសារនានា នៅសង្កាត់ឬប្រជាពលរដ្ឋទៅស្វែងរកសេវាធ្វើឯកសារឬអត្តសញ្ញាណបណ្ណ គឺមន្ត្រីអាជ្ញាធរ សង្កាត់ឬប៉ុស្តិរដ្ឋបាល ត្រូវតែជាអ្នកធ្វើការបំរើប្រជាពលរដ្ឋ។

ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដង្កោ បញ្ជាក់ទៀតថា៖ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ - សង្កាត់ ជាការបោះឆ្នោតថ្នាក់មូល ដ្ឋានដែលស្ថិតនៅជាប់ផ្ទាល់ជាមួយប្រជា ពលរដ្ឋគឺជាដំណើរការបោះឆ្នោត តាមបែមប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា ដ៏មានសារៈ សំខាន់សម្រាប់ប្រ ទេសជាតិ ជាពិសេសគណបក្សប្រជា ជនកម្ពុជាត្រូវតែទទួលបានជ័យជម្នះក្នុងក្នុងការបោះឆ្នោត ក្រុម ប្រឹក្សាអាណត្តិទី៦និង​ទទួលបានជោគ ជ័យក្នុងការ បោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៨ ក៍ដូចជាការឈ្នះឆ្នោតជ្រើសរើសមាជិកព្រឹទ្ធសភា នាអាណត្តិបន្តបន្ទាប់ ដើម្បី

បន្តគ្រប់គ្រង និងអភិវឌ្ឍន៍ប្រទេសជាតិ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

ក្នុងឱកាសនោះដែរ លោស្រីប្រធានក្រុមការងារ បានលើកទឹកចិត្តដល់ក្រុម ការងារចុះមូលដ្ឋានសង្កាត់ដង្កោ និងក្រុមការងារនៅតាមភូមិទាំង៦ ត្រូវបន្ត សកម្មភាពរបស់ខ្លួនក្នុងការបំពេញ ភារ កិច្ច ដែលគណបក្សបានប្រគល់ជូន និងត្រូវបន្តចុះទៅដល់មូល ដ្ឋានផ្ទាល់ដើម្បីក្ដាប់ឱ្យបាននូវសភាពការណ៍ បញ្ហាប្រ ឈម មតិយោបល់ សំណើនិងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមភូមិ ដើម្បីចូលរួមដោះស្រាយបានទាន់ពេលវេលា ពង្រឹងភាពស្និទ្ធស្នាល និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះគណបក្ស។

លោកស្រី កាន់ រតនៈឧប្បុល បានបង្ហាញនូវសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្រុមការងារគណបក្សនឹងបន្តពង្រឹងការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ជូនគណ បក្សក្នុងការ បោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧ ក៏ដូចជាការបោះឆ្នោតជ្រើស រើសសមាជិក រដ្ឋសភា អាណត្តិទី៨ នាពេលខាងមុខ ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៧នៃរដ្ឋសភាបានចេញសេចក្ដីសម្រេចកំណត់យកថ្ងៃអាទិត្យទី០៦ ខែមិថុនា ឆ្នាំ ២០២៧ ជាកាល បរិច្ឆេទនៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦។

លោក ម៉ៃ ម៉ុន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដង្កោបានលើកឡើងថា៖ សូមអរគុណដល់សមាជិកថ្មីដែលបានមករួមរស់ក្រោមម្លមសន្តិភាព ។ សង្កាត់ដង្កោ គឺជាសង្កាត់ដែលមានចំនួនប្រជាពលរដ្ឋច្រើន ហើយសមាជិកគណ បក្សប្រជាជនកម្ពុជាក៏មានចំនួនច្រើន ជាងសង្កាត់នានា ក្នុងខណ្ឌដង្កោ។

ប្រធានគណៈកម្មាធិការគណបក្ស ខណ្ឌដង្កោ បានជំរុញដល់អាជ្ញាធរមូល ដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា សាខាគណៈកម្មាធិការគណ បក្សសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបានធ្វើពិធីបញ្ចូលសមាជិកគណបក្ស ប្រជាជនកម្ពុជា សង្កាត់ដង្កោ បានចំនួនលើកទី៣ មានចំនួន១១៧៨នាក់៕

អត្ថបទដែលទាក់ទង

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
2026/08/16 05:09:09 pm        437
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
2026/08/16 04:14:26 pm        365
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
2026/08/16 03:42:15 pm        737

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ

2026/08/16 05:09:09 pm
​ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
2026/08/16 04:32:02 pm
​ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
2026/08/16 04:18:46 pm
​បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
2026/08/16 04:14:26 pm
​ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
2026/08/16 04:09:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/16 03:44:32 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/16 12:31:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/16 02:13:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm