ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ

2026/08/16 05:09:09 pm        437

មនុស្សចំនួន ៣នាក់បានបាត់ខ្លួន និង ៧នាក់ផ្សេងទៀត​នៅរស់រាន​មាន​ជីវិត​ក្នុង​ហេតុការណ៍​លិច​ទូក​កាល​ពី​រសៀលថ្ងៃ​ទី១៥ ខែសីហា ឆ្នាំ២០២៦ ចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀន​ស្វាយ ខេត្តកណ្តាល។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីលិចទូកអុំខ្នាតអន្តរជាតិ បាត់​ខ្លួន​ចំនួន ០៣​នាក់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ម៉ោង១៤:០២នាទី ជនរងគ្រោះចំនួន​១០​នាក់​បាន​នាំគ្នាលើកទូអុំ​ខ្នាតអន្តរជាតិ ដែលទើបនឹងធ្វើរួច(មិនទាន់មានឈ្មោះ) យកមក​ដាក់​នៅ​ក្នុង​ទន្លេ​មេគង្គ ដើម្បីធ្វើការអុំ​សម លុះដល់ពេលអុំចំងាយពីច្រាំងទន្លេ ប្រហែល៣០ម៉ែត្រ ហួស​កំពង់ដរ​កោះ​ប្រាក់​ចំងាយ ៣០០ម៉ែត្រ ស្រាប់តែមានទឹកផុលឡើងធំៗ ធ្វើឲ្យអ្នកអុំទូក មាន​អារម្មណ៍​ភ័​យក៏នាំគ្នាឆ្លេឆ្លានៅលើទូក ភ្លាមនោះទូកបានលិច​អ្នក​អុំទូក​មនុស្ស​ចំនួន ៨​នាក់​បាន​លោត​ចេញ​ពី​ទូកមុន នៅអ្នកអុំទូក ២នាក់នៅលើទូក ក្រោយ​មក​ទូក​លិច​ទៅ​ទើប​អ្នក​អុំទូក ២នាក់លោតតាមក្រោយដែរ ធ្វើឲ្យទូកលិច​ទៅ​កាត់​ទទឹង​នឹង​សាឡង់​ដឹក​ខ្សាច់​ដែល​ចត​នៅ​ក្បែរ​ច្រាំង​។ ​ភ្លាមៗនោះអ្នកអុំទូកចំនួន ៧នាក់ បានហែលរួចឡើងគោក ចំណែក ៣នាក់​ទៀត​បាត់​ខ្លួន​រក​មិន​ទាន់ឃើញ។

បច្ចុប្បន្នគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយ​សរុប ដើម្បី​ស្វែង​រក​ជួយ​សង្គ្រោះ អ្នកបាត់ខ្លួនចំនួន០៣នាក់ ។

ចំណែកឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងស្នងការនគរបាលខេត្តកណ្ដាល​រួមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធបានចុះទៅដល់កន្លែងកើតហេតុក្នុង​ការ​បញ្ជា​កម្លាំង​រុក​រក​សាកសព​ក្មេង​ប្រុស​ទាំង​បី​នាក់​ដែលបាត់ខ្លួន។

**ជនរងគ្រោះ ១០នាក់

១-ឈ្មោះ ឡាង សត្យា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (បាត់ខ្លួន) ។

២-ឈ្មោះ សួន ដូណា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (បាត់ខ្លួន) ។

៣-ឈ្មោះ ហួន ភីនុត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (បាត់ខ្លួន) ។

៤-ឈ្មោះ ថន សុខឡេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (នៅមានជីវិត) ។

៥-ឈ្មោះ ហាន បញ្ណា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (នៅមានជីវិត) ។

៦-ឈ្មោះ នង ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅបច្ចុប្បន្នភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (នៅមានជីវិត) ។

៧-ឈ្មោះ ដុះ វាសនា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (នៅមានជីវិត) ។

៨-ឈ្មោះ សុខ សត្រា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (នៅមានជីវិត) ។

៩-ឈ្មោះ គុជ ចាន់ចិត្រា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (នៅមានជីវិត) ។

១០-ឈ្មោះ ដុះ សាន់ដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខត្តកណ្តាល (នៅមានជីវិត) ។

**វត្ថុតាងចាប់យក:

ទូកង១គ្រឿង ពណ៌ក្រហមលាយខ្មៅ មានទទឹង០,៨០ម៉ែត្រ បណ្តោយ១៦ម៉ែត្រ(ទើបតែធ្វើរួច)៕


អត្ថបទដែលទាក់ទង

ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
2026/08/16 04:32:02 pm        329
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
2026/08/16 04:14:26 pm        365
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
2026/08/16 03:42:15 pm        737

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ

2026/08/16 05:09:09 pm
​ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
2026/08/16 04:32:02 pm
​ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
2026/08/16 04:18:46 pm
​បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
2026/08/16 04:14:26 pm
​ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
2026/08/16 04:09:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/16 03:44:32 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/16 12:31:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/16 02:13:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm